ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​មួយ​​ជួល​កុមារ​​ឱ្យមក​លេង​ជា​មនុស្ស​ចាស់ ដោយ​បាន​ប្រាក់ខែជារបស់​ទាំង​នេះ​

3 ឆ្នាំ មុន

ជប៉ុន ៖ មណ្ឌល​មើលថែ​មនុស្ស​ចាស់ជរា​មួយ​កន្លែង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន​បាន​ប្រកាស​ជួល​

ជប៉ុន ៖ មណ្ឌល​មើលថែ​មនុស្ស​ចាស់ជរា​មួយ​កន្លែង​នៅ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន​បាន​ប្រកាស​ជួល​កុមារ​តូច​ៗ​ជា​ច្រើន​នាក់​ដើម្បី​ធ្វើ​ការ​ដ៏​សំខាន់​គឺ​ការ​មក​សួរសុខទុក្ខ​មនុស្ស​ចាស់​នៅ​ក្នុង​មណ្ឌល និង​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ភាព​ញញឹម​រីករាយ​។

សម្រាប់​ប្រាក់ខែ​វិញ គឺ​ខោ​ទឹកនោម និង​ទឹក​ម្សៅ​ទឹកដោះគោ​។

កុមារ​ដែល​ចូល​មក​មណ្ឌល​ស្ថិត​នៅ​ក្នុង​ទីក្រុង Kitakyushu ត្រូវ​តែ​មាន​អាយុ​ក្រោម ៤​ឆ្នាំ ហើយ​អាណាព្យាបាល​របស់​ពួក​គេ​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដែល​ចែង​ថា កុមារ​តូច​ៗ​អាច​បង្ហាញខ្លួន​ដើម្បី​បំពេញការងារ​នៅ​ពេល​ពួក​គេ​មាន​អារម្មណ៍​ចូល​ចិត្ត​។

កិច្ចសន្យា​បញ្ជាក់​ថា កុមារ​ទាំងនោះ​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​សម្រាក​នៅ​ពេល​ពួក​គេ​ខឹង ងងុយគេង ឬ​អាស្រ័យ​លើ​អារម្មណ៍​របស់​ពួក​គេ​។

រហូត​មក​ដល់​ពេល​នេះ កុមារ​ជាង ៣០​នាក់​ហើយ​បាន​ចុះ​ឈ្មោះ​ដើម្បី​បំពេញ​កិច្ចការ​ផ្តល់​ភាព​រីករាយ និង​ស្នាមញញឹម​ដល់​មនុស្ស​ចាស់ជរា​ដែល​ភាគច្រើន​ស្ថិត​ក្នុង​វ័យ ៨០​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោកស្រី Kimie Gondo ប្រធាន​មណ្ឌល​មើលថែ​មនុស្ស​ចាស់ជរា​។

លោកស្រី​ថ្លែង​ថា «​គ្រាន់តែ​ការ​មើលឃើញ​កុមារ​តូច​ៗ​ប៉ុណ្ណោះ​អាច​ធ្វើ​ឱ្យ​អ្នក​នៅ​មណ្ឌល​របស់​យើង​មាន​ស្នាមញញឹម»​។

ទំនួល​ខុស​ត្រូវ​របស់​កុមារ​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ធ្វើការ​ដើរ​ជុំវិញ​មណ្ឌល ខណៈ​ដែល​មានការ​អមដំណើរ​ដោយ​អាណាព្យាបាល​របស់​ពួក​គេ​។

លោកស្រី Kimie Gondo ថ្លែង​ថា «កុមារ​ទាំងអស់​នៅ​ជាមួយ​ម្តាយ​របស់​ពួក​គេ​គ្រប់ពេលវេលា​។ វា​ដូច​ជា​ពួក​គេ​កំពុង​ត្រូវ​បាន​នាំ​ដើរ​លេង​នៅ​ក្នុង​ឧទ្យាន​អ​ញ្ចឹ​ង​ដែរ»​។

មនុស្ស​ចាស់ជរា​នៅ​ក្នុង​មណ្ឌល​ទំនងជា​សប្បាយ​ចិត្តនឹង​ការ​ជ្រើសរើស​ក្មេង​ៗ​ដើម្បី​មក​ជជែក​លេង​ជាមួយ​ពួក​គេ និង​ឱប​ពួក​គាត់​។

មនុស្ស​ចាស់​ម្នាក់​បាន​ថ្លែងប្រាប់​ទូរទស្សន៍​ក្នុង​តំបន់​ដូច្នេះ​ថា «​ពួក​គេ (​កុមារ​) គួរ​ឱ្យ​ស្រឡាញ់​ណាស់​។ វា​បាន​រម្លឹក​ខ្ញុំ​ពី​ពេលវេលា​នៅ​ពេល​ដែល​ខ្ញុំ​ចិ​ញ្ជឹ​ម​បីបាច់​ថែរក្សា​»​។

រហូត​មក​ដល់​ពេល​នេះ ផែនការ​បាន​ផ្តល់​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ដោយ​កុមារ​មួយ​ចំនួន​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​មនុស្ស​ចាស់​របស់​យើង​។ ឥឡូវនេះ ពួក​គេ​ដូច​ជា​ចៅ និង​ជីដូន​ជីតា​អ​ញ្ចឹ​ង​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ