យន្តហោះយោធាអាមេរិកចូលដែនអាកាសចិន២ថ្ងៃជាប់គ្នា កំពុងរងការព្រមានពីចិន
ចិន ៖ ការផ្សព្វផ្សាយតាមវិទ្យុទាក់ទងបានបង្ហាញថា ចិនបានចោទប្រកាន់ឧទ្ធម្ភាគចក្រយោធាអា
ចិន ៖ ការផ្សព្វផ្សាយតាមវិទ្យុទាក់ទងបានបង្ហាញថា ចិនបានចោទប្រកាន់ឧទ្ធម្ភាគចក្រយោធាអា
ចិន ៖ ការផ្សព្វផ្សាយតាមវិទ្យុទាក់ទងបានបង្ហាញថា ចិនបានចោទប្រកាន់ឧទ្ធម្ភាគចក្រយោធាអាមេរិកថា បានរំលោ.ភលើ ដែនអាកាសរបស់ខ្លួនចម្ងាយ ១២ ម៉ាយពីឆ្នេរសមុទ្រកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ២៨-២៩ សីហា ខណៈដែលយន្តហោះយោធាជប៉ុនត្រូវបានព្រមានថាចូលមកជិតដែនអាកាសរបស់ចិនពេក។
ការផ្សាយតាមវិទ្យុទាក់ទងបានឱ្យដឹងថា យន្តហោះយោធាអាមេរិកមួយគ្រឿងបានចូលជិតឆ្នេរសមុទ្រភាគខាងកើតរបស់ចិនពីច្រកសមុទ្រតៃវ៉ាន់នៅម៉ោង ៨:១៤ ព្រឹក ហើយបានទទួលការព្រមានទាំងជាភាសាចិន និងភាសាអង់គ្លេស។
«យើងជាកងទ័ពអាកាសចិន។ អ្នកកំពុងចូលជិតដែនអាកាសរបស់យើង ចាកចេញជាបន្ទាន់ បើមិនដូច្នោះទេ យើងនឹងស្ទាក់ចាប់»។
នៅម៉ោង ៨:៣៨ ព្រឹក អ្នកបើកយន្តហោះអាមេរិកអាចត្រូវបានគេឮនិយាយថា «យើងជាយន្តហោះយោធាអាមេរិកដែលធ្វើសកម្មភាពយោធាស្របច្បាប់នៅក្នុងដែនអាកាសអន្តរជាតិ និងប្រើប្រាស់សិទ្ធិទាំងនេះដែលត្រូវបានធានាដោយច្បាប់អន្តរជាតិ។ យើងកំពុងប្រតិបត្តិការស្របតាមសិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋទាំងអស់»។
បន្ទាប់ពីភាគីទាំងពីរបាននិយាយសារដដែលៗក្នុងរយៈពេលមួយម៉ោង ការផ្សាយរបស់កងទ័ពរំដោះប្រជាជនចិនបាននៅម៉ោង ១០:៣២នាទី ត្រូវបានគេលឺនិយាយជាភាសាចិន និងអង់គ្លេសដូច្នេះថា «នេះជាកងទ័ពអាកាសរំដោះប្រជាជនចិន។ អ្នកបានចូលក្នុងដែនអាកាសរបស់ចិន រំលោ.ភអធិបតេយ្យភាពរបស់ចិនយ៉ាងធ្ងន់ធ្ងរ ចាកចេញភ្លាម ចាកចេញភ្លាម»។
ចំណែកនៅព្រឹកម៉ោងប្រហែល ១០ ថ្ងៃចន្ទ កងទ័ពអាកាសចិនបានព្រមានម្តងទៀតលើយន្តហោះយោធាអាមេរិកដែលហោះមកជិនដែនអាកាសរបស់ចិន និងឱ្យចាកចេញជាបន្ទាន់។ យន្តហោះអាមេរិកបានបន្តដំណើររបស់ខ្លួន និងរងការព្រមានពីចិនម្តងទៀតឱ្យចាកចេញភ្លាមៗ៕ (យោងតាមប្រភព៖ Taiwan News)
ចែករំលែកព័តមាននេះ