សមាជិកព្រឹទ្ធសភាអាមេរិក៖ តៃវ៉ាន់ជាប្រទេសឯករាជ្យមានប្រធានាធិបតី យោធា រដ្ឋធម្មនុញ្ញ
តៃវ៉ាន់ ៖ សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Marsha Blackburn ដែលទើបនឹងបញ្ចប់ដំណើរទស្សន
តៃវ៉ាន់ ៖ សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Marsha Blackburn ដែលទើបនឹងបញ្ចប់ដំណើរទស្សន
តៃវ៉ាន់ ៖ សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Marsha Blackburn ដែលទើបនឹងបញ្ចប់ដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់កាលពីពេលថ្មីៗនេះបាននិយាយថា តៃវ៉ាន់ជាប្រទេសឯករាជ្យដែលមានប្រធានាធិបតី យោធា និងរដ្ឋធម្មនុញ្ញខ្លួនឯង។
ការថ្លែងរបស់លោកស្រីធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Fox News នៅថ្ងៃអង្គារ ទី ៣០ ខែសីហានេះ។
លោកស្រីថ្លែងក្នុងវីដេអូដែលចែករំលែកលើ Twitter ដូច្នេះថា «នៅពេលយើងក្រឡេកមើលតៃវ៉ាន់ យើងត្រូវតែដឹងថា តៃវ៉ាន់ជាប្រជាជាតិមួយដែលបានប្រកាសឯករាជ្យ។ ពួកគេមានស្ថាបនិកប្រទេស រដ្ឋធម្មនុញ្ញ ប្រធានាធិបតី គណៈរដ្ឋមន្ត្រី យោធា»។
«ពួកគេឱ្យតម្លៃលើឯករាជ្យរបស់ពួកគេ ពួកគេមានគោលដៅប្រជាធិបតេយ្យ និងសេរីភាព និងការទូតរបស់យើង»។
លោកស្រី Marsha Blackburn បន្ថែមទៀតថា «ពួកគេស្វែងរកទំនាក់ទំនងបន្ថែមជាមួយនឹងអាមេរិក និងប្រទេសលោកខាងលិច ហើយវាគឺជារឿងល្អ។ យើងត្រូវការពួកគេជាសម្ព័ន្ធមិត្តរបស់យើង ហើយពួកគេជាសម្ព័ន្ធមិត្តដ៏រឹងមាំ»។
ទាក់ទងនឹងគោលដៅនៃដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ លោកស្រី Blackburn និយាយថា គាត់កំពុងធ្វើកិច្ចការដើម្បីការពារប្រទេសកោះនៅប៉ាស៊ីភិចដូចជាការពារតៃវ៉ាន់ពីការឈ្លានពានរបស់ចិន ដែលកំពុងកើនឡើងក្នុងរយៈពេល ១៨ខែចុងក្រោយ ខណៈដែលពួកគេមានបំណងក្លាយជាមហាអំណាចសកលលោកនៅពេលយើងទៅដល់ចំណុចពាក់កណ្តាលសតវត្សរ៍។
នៅក្នុងវីដេអូមួយទៀត លោកស្រីបានលើកឡើងពីសារសំខាន់នៃដំណើរទស្សនកិច្ចរបស់មន្ត្រីអាមេរិកទៅកាន់កោះតៃវ៉ាន់ និងប្រទេសកោះប៉ាស៊ីភិចផ្សេងទៀតដោយផ្អែកលើមូលដ្ឋានទ្វេភាគី ចំពេលមានមហិច្ឆតារបស់ចិន។
សូមបញ្ជាក់ថា មហាយក្សចិនតែងចាត់ទុកកោះតៃវ៉ាន់ជាផ្អែកមួយរបស់ខ្លួន និងប្រកាសរួបរួមគ្នាវិញនៅពេលអនាគត។ ចិនបានព្រមានវា.យយកតៃវ៉ាន់ដោយប្រើកម្លាំងទ័ពប្រសិនកោះនេះហ៊ានប្រកាសឯករាជ្យ៕ (យោងតាមប្រភព៖ Taiwan News)
ចែករំលែកព័តមាននេះ