ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ! គ្រាន់តែ​១​ខែ បង្ក្រាប​សារធាតុ​ញៀន​បាន​ជិត​១​០គីឡូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​០១​ខែ​នៃ​យុ​ទ្ឋ​នា​ការ​បង្ក្រាប​គ្រឿងញៀ.ន​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​ចេញ​រយៈពេល​០៦​ខែ​

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​០១​ខែ​នៃ​យុ​ទ្ឋ​នា​ការ​បង្ក្រាប​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​ចេញ​រយៈពេល​០៦​ខែ​ (០១ មក​រា ដល់​ថ្ងៃ​ទី​០១ មិថុនា ២០១៧) សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ឋ​បាន​បង្ក្រាប​គ្រឿង​បាន​១១៤៤​ករណី ឃាត់ខ្លួន​មនុស្ស ២៧៧៣​នាក់ ​(​ស្រី​២៦៧​នាក់​) និង​រឹបអូស​សារធាតុ​ញៀន ៩.១៤៨,៥​ក្រាម ។

តួលេខ​នេះ​បាន​ត្រូវ​បង្ហាញ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​លើក​ទី​១ ប្រចាំ​ខែមករា ២០១៧ និង​ផ្សព្វផ្សាយ​សេចក្ដីសម្រេច រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​បាន​និង​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ៕