គីមឈីត្រូវបានបរិភោគដោយជនជាតិកូរ៉េភាគច្រើន ហើយគេតែងតែឃើញអាហារនេះបង្ហាញខ្លួនជាញឹកញាប់នៅក្នុងខ្សែភាពយន្ដ និងទូរទស្សន៍កូរ៉េ ដូច្នេះហេតុអ្វីបានជាអ្នកគួរតែទទួលទានអាហារមួយនេះ ? ខាងក្រោមនេះជាអត្ថប្រយោជន៍គីមឈីទាំងប្រាំមួយចំពោះសុខភាពរបស់អ្នក ៖
១-បន្ថយដំណើរការវិវឌ្ឍទៅរកភាពចាស់ ៖ តើអ្នកធ្លាប់ឆ្ងល់ថា ហេតុអ្វីបានជាជនជាតិកូរ៉េមើលទៅក្មេងជាងវ័យដែរឬទេ ? នេះគ្រាន់តែជាផលប្រយោជន៍មួយក្នុងចំណោមផលប្រយោជន៍ជាច្រើនរបស់គីមឈី ។ បន្ទាប់ពីពីរសប្តាហ៍ក្រោយពេលឡើងមេ គីមឈីសម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយអត្រានៃការវិវឌ្ឍទៅរកភាពចាស់នៃស្បែក ។ វាក៏ជួយទប់ស្កាត់អុកស៊ីដកម្មនៃកោសិកា ធ្វើឱ្យអ្នកមើលទៅមានភាពធូស្រាល បើទោះបីជាអ្នកមានភាពតានតឹងច្រើនក៏ដោយ ។
២-បន្ថយកម្រិតកូលេស្តេរ៉ុល ៖ ប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ ឬមានចំនួនកូឡេស្តេ រ៉ុលខ្ពស់នៅក្នុងឈាមរបស់អ្នក សូមកុំបារម្ភ ។
ខ្ទឹមសដែលមានក្នុងគីមឈីមានសារធាតុ Allicin និង Selenium សារធាតុទាំងពីរនេះមានប្រយោជន៍ក្នុងការបន្ថយកូឡេស្តេរ៉ុលដែលរក្សាទុកក្នុងរាងកាយ ។ លើសពីនេះទៅទៀត សារធាតុទាំងពីរនេះក៏ជួយអ្នកដោយប្រយោលក្នុងការការពារឱកាសនៃការវិវឌ្ឍទៅជាជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺសរសៃឈាមបេះដូងផ្សេងទៀត ដោយសារតែវាអាចទប់ស្កាត់ការកកជាតិខ្លាញ់នៅក្នុងជញ្ជាំងនៃសរសៃឈាមអាកទែរបស់អ្នក ។
៣-ទប់ស្កាត់ការកើតជំងឺដំបៅក្រពះ ៖ ជំងឺដំបៅក្រពះជាទូទៅបង្កដោយបាក់តេរី Helicobacter pylori ដែលវាជាបាក់តេរីក្រាមអវិជ្ជមានមួយមានក្នុងក្រពះរបស់យើង ។ តើយើងអាចបញ្ឈប់ការលូតលាស់របស់វាយ៉ាងដូចម្តេច ?
ដោយការបរិភោគគីមឈី ព្រោះគីមឈីមានសារធាតុ Leuconostoc mensenteroides ផលិតសារធាតុ Dextrin ដែលជាសារធាតុសំខាន់មួយក្នុងការបញ្ឈប់ការលូតលាស់នៃបាក់តេរី H. pylori នៅក្នុងរាងកាយរបស់អ្នក ។
៤-ធ្វើឲ្យស្បែក និងសក់ភ្លឺរលោង ៖ គីមឈីមិនត្រឹមតែធ្វើឲ្យអ្នកមានភាពស្រស់ស្អាតពីខាងក្នុងខ្លួននោះទេ វាថែមទាំងធ្វើឱ្យរូបរាងខាងក្រៅរបស់អ្នកមានភាពស្រស់ស្អាតដូចគ្នា ។
ដោយសារតែសារធាតុ Selenium ដែលមាននៅក្នុងខ្ទឹមសនៃគីមឈី វាធ្វើឲ្យស្បែកនិងសក់របស់អ្នកមានសុខភាពល្អ ។ លើសពីនេះទៅទៀត ការបរិភោគគីមឈីអាចជួយទប់ស្កាត់ភាពជ្រីវជ្រួញរយៈពេលវែងផងដែរ ។
៥-ជួយក្នុងការសម្រកទម្ងន់ ៖ ១៥០ ក្រាមនៃគីមឈីមានកាឡូរីត្រឹមតែ៤០កាឡូរីប៉ុណ្ណោះ ។ ហើយវាថែមទាំងជួយមេតាបូលីសកាបូអីុត្រាតដើម្បីជួយសម្រកទម្ងន់របស់អ្នកបានផងដែរ ។ លើសពីនេះទៀត សារធាតុ Capsaicin ដែលមានក្នុងម្ទេសគីមឈីបង្កើនការរំលាយអាហារ និងធ្វើឲ្យអ្នកប្រើប្រាស់ថាមពលដែលលើសក្នុងខ្លួន ដូច្នេះវាអាចជួយអ្នកឲ្យស្រកទម្ងន់បាន ៕
ចែករំលែកព័តមាននេះ