ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន ស​.​ស​.​យ​.​ក​ ​ចង់​ឃើញ​ទម្លាប់​នៃ​ការ​កសាង​អំពើ​ល្អ​ក្នុង​សង្គម

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបន្ទាយមានជ័យ​ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី​ ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​បញ្ជាក់​ថា

ខេត្តបន្ទាយមានជ័យ​ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី​ ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ បាន​បញ្ជាក់​ថា ស​.​ស​.​យ​.​ក​ ​បាន​បណ្តុះ​ទម្លាប់​នៃ​ការ​កសាង​អំពើ​ល្អ​ក្នុង​សង្គម ដែល​ជា​ការ​បន្ត​បេសកកម្ម​នៃ​ស្មារតី​២​ធ្នូ​ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុង​រចនាសម្ព័ន្ធ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​២៨​ សីហា​ ឆ្នាំ​២០២២ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​លើក​ឡើង​ថា ស​.​ស​.​យ​.​ក​ បាន​បណ្តុះ​ទម្លាប់​នៃ​ការ​កសាង​អំពើ​ល្អ​ក្នុង​សង្គម ដែល​ជា​ការ​បន្ត​បេសកកម្ម​នៃ​ស្មារតី​២​ធ្នូ​ ។​ ក្នុង​ន័យ​នេះ​ដែរ ឯកឧត្តម​ចង់​បង្ហាញ​ទៅ​កាន់​សមាជិក សមាជិកា ក្នុង​អង្គពិធី​ទាំងអស់​ឱ្យ​យល់​ពី​បេសកកម្ម​ដែល​ស​.​ស​.​យ​.​ក​.​បាន​អនុវត្ត​នា​ពេល​កន្លង​មក​មិនមែន​ត្រឹមតែ​ធ្វើ​ឱ្យ​សាធារណជន​បាន​ស្គាល់​កាន់តែ​ច្បាស់​អំពី​គោលដៅ និង​ចក្ខុវិស័យ​របស់​ស​.​ស​.​យ​.​ក​ ​។

ឯកឧត្តម​ស្នើ​ឱ្យ​សមាជិក សមាជិកា នៅ​តែ​បន្ត​ទម្លាប់​ចេះ​ជួយ​គ្នា និង​ការ​ចូលរួម​ជា​សង្គម​ដោយ​មិន​ចាំបាច់​មានការ​ចាត់​តាំងពី​ថ្នាក់ដឹកនាំ​។

ឯកឧត្តម​ក៏​បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​ ​ទាំងអស់​បន្ត​កសាង​អំពើ​ល្អ កសាង​សមិទ្ធផល និង​ព្យាយាម​សិក្សា​ស្វែង​យល់​បញ្ហា​ប្រឈម​បន្ថែម​ទៀត​ដើម្បី​ពិនិត្យ​លទ្ធភាព​ចូលរួម​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​ស​.​ស​.​យ​.​ក​.​អាច​ធ្វើ​បាន​ជូន​ចំពោះ​ប្រជាពលរដ្ឋ​។

នៅ​ចុងបញ្ចប់​កម្មវិធី ឯកឧត្តម​បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​ ​ទាំងអស់​បន្ត​កសាង​សមិទ្ធផល និង​ព្យាយាម​សិក្សា​ស្វែង​យល់​បញ្ហា​ប្រឈម​បន្ថែម​ទៀត​ដើម្បី​ពិនិត្យ​លទ្ធភាព​ចូលរួម​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​ស​.​ស​.​យ​.​ក​ ​អាច​ធ្វើ​បាន​ជូន​ចំពោះ​ប្រជាពលរដ្ឋ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ