ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិភោគ​សណ្តែកដី​ល្អ​ចំពោះ​សុខភាព​បំផុត

9 ឆ្នាំ មុន

សណ្តែកដី​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​ល្អ​ចំពោះ​សុខភាព​បំផុត​នៅ​ពេល​អ្នក​បរិភោគ​វា​ក្នុង​កម្រិត​មធ្យម ។ វា​ពោរពេញ​ទៅ​ដោយ​ម៉​ង់​កា​ណេ​ស វីតាមីន B3 អាស៊ីត​ហ្វូ​លិ​ក និង​ប្រូ​តេ​អីុ​ន​។ ខាងក្រោម​នេះ​ជា​

សណ្តែកដី​គឺជា​អាហារ​មួយ​ប្រភេទ​ដែល​ល្អ​ចំពោះ​សុខភាព​បំផុត​នៅ​ពេល​អ្នក​បរិភោគ​វា​ក្នុង​កម្រិត​មធ្យម ។ វា​ពោរពេញ​ទៅ​ដោយ​ម៉​ង់​កា​ណេ​ស វីតាមីន B3 អាស៊ីត​ហ្វូ​លិ​ក និង​ប្រូ​តេ​អីុន​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​សណ្តែកដី​៖

១-​ល្អ​សម្រាប់​បេះដូង​៖ ការ​បរិភោគ​សណ្តែកដី​ក្នុង​កម្រិត​ធម្មតា​អាច​ជួយ​បង្កើន ឬ​រក្សា​ស្ថានភាព​បេះដូង​បច្ចុប្បន្ន​របស់​អ្នក ។ សារធាតុចិញ្ចឹម​ដូច​ជា​វីតាមីន E អាស៊ីត​ហ្វូ​លិ​ក វីតាមីន B3 និង​ម៉​ង់​ហ្គា​ណែ​ស​ដែល​មាន​ក្នុង​សណ្តែកដី​ក៏​អាច​ធ្វើ​ឲ្យ​សុខភាព​បេះដូង​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ផង​ដែរ ។

២-​ជួយ​ការពារ​ជំងឺ​ភ្លេចភ្លាំង​៖ សណ្តែកដី​សម្បូរ​ទៅ​ដោយ​វីតាមីន B3 ក្នុង​បរិមាណ​ដ៏​ច្រើន​។ គ្រាប់​ធញ្ញជាតិ​ដែល​មាន​បរិមាណ​ខ្ពស់​នៃ​វិ​តា​មីន B3 ជួយ​ឲ្យ​កោសិកា​ខូចខាត​មាន​ភាព​ប្រសើរ​ឡើង​វិញ ព្រមទាំង​បង្កើន​ការ​ការពារ​ប្រឆាំង​នឹង​បញ្ហា​ជំងឺ​ភ្លេចភ្លាំង ។ ដូច្នេះ​សណ្តែកដី​ពិតជា​ល្អ​ចំពោះ​ខួរក្បាល ។

៣-​ជួយ​បង្ការ​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​៖ សណ្តែកដី​មាន​សារធាតុចិញ្ចឹម​ដែល​ល្អ​ឥត​ខ្ចោះ​សម្រាប់​នរណា​ម្នាក់​ដែល​ចង់​ទទួលទាន​របប​អាហារ​ដែល​មាន​ប្រូ​តេ​អីុ​ន​ខ្ពស់ ។ អ្នក​ដែល​ចង់​ឡើង​ទម្ងន់ មនុស្ស​ទន់ខ្សោយ ឬ​មនុស្ស​មិន​គ្រប់​ទម្ងន់​គួរ​ទទួលទាន​សណ្តែកដី ។ សណ្តែកដី​ក៏​ល្អ​សម្រាប់​ក្មេង​កំពុង​លូតលាស់​ដោយសារ​វា​ជា​ប្រភព​សម្បូរ​បែប​នៃ​អាស៊ីត​អា​មី​ណូ​។ យោង​តាម​ការ​ស្រាវជ្រាវ ការ​ទទួលទាន​សណ្តែកដី​នៅ​កម្រិត​ធម្មតា​អាច​ទប់ស្កាត់​ការ​កើត​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ។

៤-​ជួយ​លាង​សម្អាត​ជាតិពុល​៖ សណ្តែកដី​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ជាតិ​កាក​សរសៃ​។ ហេតុនេះ​ហើយ វា​អាច​លាង​សម្អាត​ជាតិពុល​ពី​រាង​កាយ និង​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់។

៥-​ជួយ​បង្ការ​ជំងឺហឺត​៖ ការ​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​ទទួលទាន​សណ្តែកដី​ក្នុង​កម្រិត​ធម្មតា កូន​របស់​ពួក​គេ​នឹង​មានឱកាស​កើត​ជំងឺហឺត​ក្នុង​កម្រិត​ទាប​៕