ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ដើរ​រើស​អេ​ត​ចាយ​ចិញ្ចឹម​កូន​៥​នាក់​ក្នុង​បន្ទុក រកបាន​ព្រឹក​ខ្វះ​ល្ងាច​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

តាំងពី​មុន​សម័យ​កូ​វី​ដ រហូត​មក​ដល់​បច្ចុប្បន្ន គ្រួសា​មួយ​មានកូន​ក្នុង​បន្ទុក​រហូត​ដល់​ទៅ​៥​នាក់​ឃើញ​រើស​តែ​អេ​ត​ចាយ​ដើម្បី​ដោះស្រាយ​ជីវភាព ចំណែក​កូនប្រុស​ស្រី​ក៏​មិន​បាន​ចូល​សាលារៀន តើ​អនាគត​គ្រួសា​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាងណា?

ខេត្តបន្ទាយមានជ័យ ៖ តាំងពី​មុន​សម័យ​កូ​វី​ដ រហូត​មក​ដល់​បច្ចុប្បន្ន គ្រួសា​មួយ​មានកូន​ក្នុង​បន្ទុក​រហូត​ដល់​ទៅ​៥​នាក់​ឃើញ​រើស​តែ​អេ​ត​ចាយ​ដើម្បី​ដោះស្រាយ​ជីវភាព ចំណែក​កូនប្រុស​ស្រី​ក៏​មិន​បាន​ចូល​សាលារៀន តើ​អនាគត​គ្រួសា​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាងណា?​។

គ្រួសា​ខាងលើ បុរស​ជា​ប្តី​ឈ្មោះ រស់ សា​រឹទ្ធ អាយុ​៤៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡាយ ធី អាយុ​៣៧​ឆ្នាំ និង​មានកូន​ប្រុស​ស្រី​ក្នុង​បន្ទុក​ចំនួន​៥​នាក់ ក្នុង​នោះ​ស្រី​៣​នាក់​និង​ប្រុស​២​នាក់ ដោយ​កូនស្រី​ច្បង​អាយុ​១៧​ឆ្នាំ​, កូនស្រី​ទី​២​អាយុ​១៦​ឆ្នាំ​, កូនប្រុស​ទី​៣ អាយុ​១០​ឆ្នាំ​, កូនប្រុស​ទី​៤ អាយុ​៥​ឆ្នាំ និង​កូនស្រី​ទី​៥ អាយុ​១​ខួប​២​ខែ​។ ហើយ​គ្រួសារ​មួយ​នេះ ប្រកប​មុខរបរ​ដើរ​រើស​អេ​ត​ចាយ​បាន​ព្រឹក ខ្វះ​ល្ងាច រស់នៅ​ដោយ​បាន​អ្នកស្រុក​ឲ្យ​បាយ​ម្ហូប​ស្ទើរ​រៀងរាល់ថ្ងៃ​។

ជួប​សម្ភាសន៍​ផ្ទាល់​ដល់​កន្លែង​កើតហេតុ ក្រោម​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក និង​មុង​ដាច់​រហែក ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ ស្ថិត​នៅ​សង្កាត់​ផ្សារ​កណ្តាល ប្តី​ប្រពន្ធ​គ្រួសា​នេះ​និយាយ​ឱ្យ​ដឹង​ថា ពួក​គាត់​បាន​ចាក​ចេញពី​ខេត្តកំពត មក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នេះ​៥​ឆ្នាំ​មក​ហើយ ដោយសារ​ជីវភាព​គ្រួសា​ក្រីក្រ គ្មាន​ដើមទុន​បង្កើត​មុខរបរ ក៏​នាំ​គ្នា​រើស​អេ​ត​ចាយ​លក់​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

ប្តី​ប្រពន្ធ​ខាងលើ​បន្ត​ថា របរ​ដើរ​រើស​អេ​ត​ចាយ​ពី​មុន​អាច​រក​រើស​បាន​លក់​ដោះស្រាយ​ជីវភាព​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​វិបត្តិ​កូ​វី​ដ អ្នក​គ្មាន​ការងារ​ធ្វើ​ច្រើន ស្រាប់តែ​កើន​ចំនួន​អ្នក​រើស​អេ​ត​ចាយ​ធ្វើ​ឲ្យ​ពួក​គាត់​រក​រើស​មិនសូវ​បាន ហើយ​ជីវភាព​ក៏​កាន់តែ​លំបាក ខណៈ​កូន​ៗ​ក៏​កាន់តែ​ធំ​មិន​បាន​រៀនសូត្រ​នឹង​គេ​ទេ​។

គ្រួសា​ដដែល​នេះ​បាន​និយាយ​បន្ត​ថា ហើយ​គ្រួសារ​គាត់​មិន​ដែល​បាន​ទទួល​អំណោយ​គ្រឿង​ឧបភោគ និង​បរិភោគ​ពី​អាជ្ញាធរ​ទេ ប៉ុន្តែ​កន្លង​មក បាន​ទទួល​ម៉ូតូ​ម៉ាក​វ៉េវ​១​គ្រឿង​ពី​លោក​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សណ្តោង​រ៉ឺ​ម៉ក​ដឹក​កូន​ៗ​រក​រើស​អេ​ត​ចាយ​ដោះស្រាយ​ជីវភាព​។

តាម​ការ​លើក​ឡើង​ផ្ទាល់មាត់​ពី​គ្រួសា​មួយ​នេះ និយាយ​ថា ម្សិលមិញ រក​រើស​អេ​ត​ចាយ​១​ថ្ងៃ​បាន​ប្រាក់​៨០០០​រៀល ហើយ​គ្រាន់តែ​ចាក់​សាំង​ជាង​៥០០០​រៀល នៅ​សល់​តែ​ប្រាក់​៣០០០​រៀល​តែ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​អ្នកស្រុក​១​គ្រួសារ​ឲ្យ​អង្ករ​១​ថង់​ប្រហែល​១០​កំប៉ុង​ទុក​ដាំបាយ​ហូប និង​គ្រួសារ​១​ទៀត​ឲ្យ​ម្ហូប​ផង​ដែរ​។

គ្រួសារ​កំសត់​ខាងលើ ទ​ទួ​ច​ចង់បាន​ដី​សង់ផ្ទះ​រស់នៅ និង​សំណូមពរ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ផង ព្រោះ​ចង់​ឲ្យ​កូន​ៗ​បាន​ចូល​សាលា ក្រែង​មាន​អនាគត​នឹង​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ