ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​មួយ​ចំនួន​ជួយ​ថែរក្សា​សុខភាព​ទ្វារមាស​មិន​ឱ្យ​ស្ងួត

7 ឆ្នាំ មុន

ដើម្បី​ថែរក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ ការពារ​ពី​ការ​ឆ្លង​មេរោគ និង​ជំងឺ​ដូច​ជា​ជំងឺមហារីក និង​ដុះ​ដុំ​សាច់​ទ្វារមាស រួម​ទាំង​ជៀសវាង​ការ​រលាក​ផ្សេង​ៗ អ្នក​ចាំបាច់​ត្រូវ​បរិភោគ​​អាហារ​មួយ​ចំនួន​ដែល​អាច​ថែរក្សា​

ដើម្បី​ថែរក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ ការពារ​ពី​ការ​ឆ្លង​មេរោគ និង​ជំងឺ​ដូច​ជា​ជំងឺមហារីក និង​ដុះ​ដុំ​សាច់​ទ្វារមាស រួម​ទាំង​ជៀសវាង​ការ​រលាក​ផ្សេង​ៗ អ្នក​ចាំបាច់​ត្រូវ​បរិភោគ​​អាហារ​មួយ​ចំនួន​ដែល​អាច​ថែរក្សា​សុខភាព​ប្រដាប់​ភេទ​បាន​ល្អ ។ សេចក្តី​ខាងក្រោម​នឹង​ប្រាប់​អ្នក​អំពី​អាហារ​មួយ​ចំនួន​ដែល​អាច​ជួយ​ដល់​សុខភាព​ផ្លូវភេទ​របស់​អ្នក ៖

១-​តែ​បៃតង ៖ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​បង្ហូរ​នោម អ្នក​អាច​ទទួលទាន​តែ​បៃតង និង​ទឹក cranberry ។ វា​ជួយ​កម្ចាត់​បាក់តេរី​ដែល​បង្ក​ឱ្យ​មានការ​ឆ្លង​មេរោគ​នៅ​ជាប់​នឹង​ជញ្ជាំង​ផ្លូវ​បង្ហូរ​នោម​។ វា​ថែម​ទាំង​អាច​ជួយ​លាង​សម្អាត​បាក់តេរី និង​មិន​ឲ្យ​មានការ​ឆ្លង​មេរោគ​ដល់​ទ្វារមាស​ថែម​ទៀត​ផង ។

២-​ប្រូ​បៃ​អូ​តិក ៖ ទ្វារមាស​ផ្ទុក​ទៅ​ដោយ​បាក់តេរី​ដែល​ល្អ​មួយ​ចំនួន​អាច​ជួយ​ថែរក្សា​សុខភាព​របស់​ទ្វារមាស​តាម​រយៈ​ការ​រក្សា​កម្រិត pH ។ បាក់តេរី​ល្អ​ទាំងនេះ​អាច​បាត់បង់​នៅ​ពេល​ដែល​ស្ត្រី​នោះ​មាន​ជំងឺ​ទឹកនោមផ្អែម អ​តុល្យភាព​អ័រម៉ូន ។​ល​។ ដើម្បី​រក្សា​តុល្យភាព​នេះ ស្ត្រី​គួរ​បរិភោគ​អាហារ​ប្រភេទ​ប្រ​បៃ​អូ​តិក​ដូច​ជា​យ៉ា​អួរ ។ វា​អាច​ជួយ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្សិត​បាន ។

៣-​អាហារ​ដែល​ធ្វើ​ឡើង​ពី​សណ្តែកសៀង ៖ ស្ត្រី​ជា​ច្រើន​មាន​បញ្ហា​ស្ងួត​ទ្វារមាស ។ វា​អាច​កើតឡើង​ដោយសារ​តែ​អ័រម៉ូន​អឺ​ស្ត្រូ​សែន​មាន​កម្រិត​ទាប ដែល​អ័រម៉ូន​នេះ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឲ្យ​ទ្វារមាស​មាន​ភាពយឺត និង​មាន​ទឹករំអិល​។ ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន ការ​មាន​ផ្ទៃពោះ ការ​អស់​រដូវ​ជាដើម​អាច​បង្ក​ឱ្យ​មាន​អាកា​រៈ​ស្ងួត​ទ្វារមាស ។

អាហារ​ដែល​ធ្វើ​ឡើង​ពី​សណ្តែកសៀង និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អ័រម៉ូន​អឺ​ស្ត្រូ​សែន​អាច​ជួយ​ទប់ស្កាត់​ការ​ស្ងួត​ទ្វារមាស​បាន ។

៤-​ផ្លែ​ប៉ោម ​៖ ប្រសិនបើ​អ្នក​ចង់​បង្កើន​ថាមពល​ក្នុងអំឡុងពេល​រួម​ភេទ ចូរ​បរិភោគ​ផ្លែ​ប៉ោម​ជា​រៀងរាល់ថ្ងៃ ។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​សារធាតុ​មួយ​ចំនួន​ដែល​បង្កើន​លំហូរ​ឈាម​ទៅ​តំបន់​ទ្វារមាស ដែល​ជួយ​បង្កើន​ជីវិត​ផ្លូវភេទ​របស់​អ្នក​។ វា​ក៏​ជួយ​បង្កើន​ទឹករំអិល​ក្នុង​ទ្វារមាស និង​ធ្វើ​ឲ្យ​កើនឡើង​នៃ​មុខងារ​ផ្លូវភេទ​របស់​អ្នក ។

៥-​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា ៣ ៖ ប្រសិនបើ​អ្នកមាន​ភាព​ឈឺចាប់​ក្នុងអំឡុងពេល​មាន​រដូវ វា​កើតឡើង​ដោយសារ​តែ​ការ​ដាច់​ជញ្ជាំង​ស្បូន និង​ការ​បញ្ចេញ​សមាសធាតុ​រលាក​មួយ​ចំនួន​ចូល​ទៅ​ក្នុង​លំហូរ​ឈាម ។ ចូរ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដូច​ជា​ត្រី​ជាដើម ដើម្បី​បំបាត់​ការ​ឈឺចាប់​ទាំងនេះ ៕