ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក​បាន​២​ថ្ងៃ សមត្ថកិច្ច​តាម​ក្របួច​បាន​មួយ​សម្បុក

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រុម​ចោរហារយ​ចំនួន​៥​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ក្របួច​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៥​មក​រា នៅ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន

ខេត្តបាត់ដំបង ៖ ក្រុម​ចោរហារយ​ចំនួន​៥​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ក្របួច​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៥​មក​រា នៅ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន បន្ទាប់​ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នកស្រុក​បាន​២​ថ្ងៃ​។ យោង​តាម​របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ ១,​ឈ្មោះ គង់ ទីណា​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ២,​ឈ្មោះ សា យី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ៣,​ឈ្មោះ គង់ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៨​ឆ្នាំ ៤,​ឈ្មោះ គង់ ស្រី​ឡា ភេទ​ស្រី អាយុ​២៧​ឆ្នាំ និង​៥,​ឈ្មោះ ជួប លេង ភេទ​ប្រុស​អាយុ​១០​ឆ្នាំ ពួក​គេ​រស់នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ក្រុម​នេះ​បាន​ជិះ​រ៉ឺ​មក​កង់​បី​ទៅ​បន្លំ​លួច​លុយ និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ឈ្មោះ ឡក សារ៉ូ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ នៅ​ក្បែ​ច្រក​ទ្វា​តំបន់​(​ភ្នំ​ដី​)​ស្ថិត​ក្នុងភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន កាលពី​ថ្ងៃ​ទី​២៣ មក​រា​។ ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ជន​រង​គ្រោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​តាម​ឃាត់ខ្លួន​បាន​ទាំង​សម្បុក​តែ​ម្ដង​។ នៅ​ក្នុង​កំណត់ហេតុ​សួរ​ចម្លើយ ក្រោយ​ពេល​ត្រូវ​ឃាត់ខ្លួន ក្រុម​ចោរហារយ​ទាំងនេះ បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​លួច​លុយ និង​ទូរស័ព្ទ​ជន​រង​គ្រោះ​ខាងលើ​នេះ​មែន​។ ប៉ុន្តែ​របាយការណ៍​មិន​បាន​បញ្ជាក់​ថា តើ​ក្រុម​នេះ​លួច​បាន​អ្វីខ្លះ​នោះ​ទេ តែ​បាន​និយាយ​ថា មាន​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​ដកហូត​។

លោក ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​ពី​ក្រុម​ជនសង្ស័យ​នៅ​ពេល​ឃាត់ខ្លួន​មាន​ដូច​ជា លុយ​ចំនួន​១,៥​លាន​រៀល ទូរស័ព្ទ​ដៃ​៤​គ្រឿង ខ្សែ​ក​ធ្វើ​ពី​ទង់ដែង​៤​ខ្សែ ក្រវិល​១​គូ នាឡិការ​២​គ្រឿង និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង ដែល​ក្រុម​នេះ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​។ លោកស្នងការ​រង​បាន​បញ្ជាក់​ដែរ​ថា ក្រុម​ចោរហារយ​នេះ​សុទ្ធតែ​មក​ពី​ខេត្ត​ផ្សេង​ៗ ស្នាក់​នៅ​មិន​ពិតប្រាកដ ហើយ​ដើរ​ធ្វើ​សកម្មភាព​បទល្មើស​គ្រប់​ទីកន្លែង​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រុម​នេះ​ជា​មុខសញ្ញា​ធ្លាប់​ធ្វើ​សកម្មភាព​នា​ពេល​កន្លង​មក លុះ​ធ្វើ​លើក​នេះ​ត្រូវ​មន្ត្រី​ជំនាញ​កំណត់​មុខសញ្ញា​បាន ទើប​ធ្វើការ​ស្រាវជ្រាវ​តាម​ក្របួច​បាន​ទាំង​សម្បុក​តែ​ម្ដង​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជន​ទាំង​៥​នាក់​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ​៕