ឃើញគ្រាប់បែកគីមី2គ្រាប់មិនទាន់ផ្ទុះកប់ក្នុងទីធ្លាសាលារៀន
ខេត្តស្វាយរៀង ៖ អង្គការស៊ីម៉ាក់បានកំណត់ទីតាំងដែលអាមេរិកកាំងទម្លាក់គ្រាប់បែកមិនផ្ទុះកាលពីសម័យសង្គ្រាមក្នុងទសវត្សទី៧០ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ
ខេត្តស្វាយរៀង ៖ អង្គការស៊ីម៉ាក់បានកំណត់ទីតាំងដែលអាមេរិកកាំងទម្លាក់គ្រាប់បែកមិនផ្ទុះកាលពីសម័យសង្គ្រាមក្នុងទសវត្សទី៧០ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ
ខេត្តស្វាយរៀង ៖ អង្គការស៊ីម៉ាក់បានកំណត់ទីតាំងដែលអាមេរិកកាំងទម្លាក់គ្រាប់បែកមិនផ្ទុះកាលពីសម័យសង្គ្រាមក្នុងទសវត្សទី៧០ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី២៤ មករា ដែលក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ជាគ្រាប់បែកគីមីទម្លាក់ពីលើយន្តហោះសហរដ្ឋអាមេរិក ។ គឺជាគ្រាប់បែកប្រកបដោយគ្រោះថ្នាក់ ដែលចាំបាច់ត្រូវសិក្សាលម្អិតបន្ថែមដើម្បីកំណត់ថា តើតម្រូវជម្លៀសពលរដ្ឋចេញ ដើម្បីធ្វើការកម្ទេចនៅនឹងកន្លែង ឬដោះយកទៅរក្សាទុកនៅទីតាំងមានសុវត្ថិភាព ។
តាមមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរបស់អង្គការស៊ីម៉ាក់បានរកឃើញគ្រាប់បែកណាប៉ាល់មួយគ្រាប់ នៅចំណុចវត្តគគីរជាប់សាលាបឋមសិក្សាគគីរ សិ្ថតភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ជាគ្រាប់បែកគីមីប្រភេទ Chlorobenzalmalononitrile (CS) មានចំណុះប្រមាណជាង២០០គីឡូក្រាមក្នុងមួយគ្រាប់ ត្រូវប្រជាពលរដ្ឋឃើញមិនទាន់ផ្ទុះក៏កប់ចោលក្បែរសាលាឆាន់ក្នុងវត្តតាំងតែពីខែកុម្ភៈ ឆ្នាំ១៩៧០ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កាលពីសម័យសង្គ្រាមទសវត្សទី៧០ ទ័ពអាកាសអាមេរិកបានទម្លាក់គ្រាប់បែកពីលើយន្តហោះបេ៥២ចុះមកដីចំនួន៤គ្រាប់ចំសាលាឆាន់ បណ្តាលឲ្យផ្ទុះចំនួន២គ្រាប់ និងមិនទាន់ផ្ទុះចំនួន២គ្រាប់ហើយសល់មកដល់សព្វថ្ងៃនេះ ។
បើយោងតាមមន្ត្រីស៊ីម៉ាក់និយាយថា បច្ចុប្បន្នគ្រាប់ទាំង២នៅក្នុងទីធ្លាសាលា មានសិស្សានុសិស្សយ៉ាងច្រើន ហើយក្នុងមូលដ្ឋានក៏មានប្រជាពលរស់នៅជុំវិញច្រើនដែរ ព្រមទាំងជាទីអារាមទៀត ដូចនេះកិច្ចប្រតិបតិ្តការត្រូវជន្លៀសប្រជាពលរដ្ឋចេញមួយរយៈពេលខ្លី ដើម្បីធ្វើការដោះចេញ ឬកម្ទេច ។ ទោះបីជាបែបណាជម្រើសជម្លៀសមនុស្ស ឬយ៉ាងណានោះ គឺអាចដឹងនៅក្រោយពីការស្រាវជ្រាវច្បាស់លាស់ និងកំណត់លក្ខណៈបច្ចេកទេស ព្រមទាំងវាយតម្លៃកម្រិតហានិភ័យ រួចស៊ីម៉ាក់នឹងចាប់ផ្តើមប្រតិបតិ្តការឆាប់ៗខាងមុខនេះ ។
ថ្លែងនៅក្នុងខេត្តរតនគិរីក្នុងពេលចូលរួមពិនិត្យលើការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កាលពីដើមខែនេះនៅក្នុងភូមិ៣(វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានទទួលស្គាល់ពីទម្ងន់ជាប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម ។
ការថ្លែងបែបនេះរបស់ឯកអគ្គរដ្ឋទូត ខណៈលោកចូលរួមពិនិត្យលើការបោសសម្អាតគ្រាប់ មិនទាន់ផ្ទុះ នៅកន្លែងកំពុងធ្វើប្រតិបត្តិការផ្ទាល់របស់អង្គការ NPA ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងប្រាប់គេហទំព័រក្នុងស្រុកកាលពីរសៀលថ្ងៃទី២៤ មករា ថា ការស្នើសុំលុបបំណុលរបស់អាមេរិក គឺជាឆន្ទះរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ ចំពោះរដ្ឋបាលក្រុងវ៉ាស៊ីនតោននៃទំព័រប្រវត្តិសាស្ត្រថ្មី នៃគោល នយោបាយបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីចាកចេញពីទំព័រប្រវត្តិសាស្ត្រនៃសង្គ្រាមដ៏ជូរចត់ពីភាគីទាំង២ ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ជាអ្នកដឹកនាំប្រតិបត្តិការដោះមីននៅកម្ពុជា បាន ប្រកាសប្រឆាំងដាច់ខាត ចំពោះជនដែលលើកឡើងឲ្យរាជរដ្ឋាភិបាលកម្ពុជាសងបំណុលដែលជំពាក់អាមេរិកជិត៤០០លានដុល្លារ ហើយលោកចាត់ទុកថា ការលើកឡើងរបស់ជនមួយចំនួននោះ គឺជាការបន្ថែមក្តីឈឺចាប់ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន ដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិកក្នុងសង្គ្រាម ។
ជាប្រវត្តិសាស្ត្រនៃការទម្លាក់គ្រាប់ពីលើយន្តហោះB-52 លើទឹកដីកម្ពុជាក្នុងសង្គ្រាមអំឡុងឆ្នាំ១៩៧៣ ខណៈដែលសង្គ្រាមនៅកម្ពុជាបានឆាបឆេះក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ បាន៣ឆ្នាំមកហើយនោះ ។ មិនអាចភ្លេចបានឡើយថា ការទម្លាក់គ្រាប់បែករបស់អាមេរិកនាពេលនោះដើម្បីជួយដល់រដ្ឋការ ធីវគី (វៀតណាមខាងត្បូង) ដែលប្រឈមមុខ និងការវាយលុករបស់វៀតណាមខាងជើងលើភាគខាងត្បូងវៀតណាម ៕
ចែករំលែកព័តមាននេះ