ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឈុ​ល ! នាំ​គ្នា​ចោមរោម​មើល​ច្រាំង​ទន្លេ​មុខ​ព្រះ​បរមរាជវាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅ​មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង …

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅ​មាត់ទន្លេ​មុខ​ព្រះ​បរមរាជវាំង ចំណុច​ក្រោយ​សាលសន្និសីទ​ចតុមុខ បន្ទាប់​ពី​បុរស​ម្នាក់​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​បាន​អណ្ដែត​មក​ទើរ​នៅ​មាត់ច្រាំង​ទន្លេ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា សព​បុរស​រង​គ្រោះ​ឈ្មោះ សួរ វិ​រៈ​បុត្រ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣B ផ្លូវ​លេខ​២៧០ ភូមិ​៩ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះ​ឃើញ​សាកសព​អណ្តែត​មក​ទើរ​នៅ​មាត់ច្រាំង​ទន្លេ​ខាងក្រោយ​សន្និសីទ​ចតុមុខ ហើយ​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​មើល ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​តែ​ម្តង ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់ និង​ស្រង់​សព​ដាក់​លើគោក ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ស្រាវជ្រាវ​រក​សាច់ញាតិ​របស់​សព ។ បន្តិច​ក្រោយមក ក្រុម​គ្រួសារ​បុរស​រង​គ្រោះ​មក​មើល និង​បាន​អះអាង​ថា ពិតជា​កូន និង​បងប្អូន​របស់​ពួក​គាត់​ពិតប្រាកដ​មែន ដោយ​បាន​បញ្ជាក់​ថា បុរស​រង​គ្រោះជា​មនុស្ស​មាន​ជម្ងឺសរសៃប្រសាទ និង​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាត់​តាំងពី​យប់​ថ្ងៃ​២៣ ខែមករា ឆ្នាំ​២០១៧ ។ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ម្សិលមិញ​រូប​គាត់​ក៏​បាន​ទទួល​ដំណឹង​ពី​នគរបាល​ខណ្ឌ​ជ្រោយចង្វា​រថា កូន​របស់​គាត់​លោត​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ ហើយ​បន្សល់​ទុក​ម៉ូតូ​១​គ្រឿង​ផង​ដែរ ពួក​គាត់​ក៏​ព្យាយាម​តាម​រក​ផង​ដែរ តែ​មិន​បាន​ប្រទះ​ឃើញ​ឡើយ ទើបតែ​ព្រឹក​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​មក​ទើរ​មាត់ច្រាំង​ទន្លេ​នៅ​ចំណុច​ខាងលើ​នេះ​តែ​ម្តង ។

ក្រោយ​ពេល​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន រួច​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​វត្ត​សំបួរមាស ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ ៕