ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​បន្ត​​ធ្លាក់​ជាប់​ៗ​គ្នា​ធ្វើ​ឱ្យ​ទឹក​ហក់​ឡើង​ភ្លាម​ៗ ពលរដ្ឋ​២​គ្រួសារ​រង​គ្រោះ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

កម្លាំង​វរ​សេនា​តូច​លេខ​៤១៤ កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ក្នុង​តំបន់

ខេត្តឧត្តរមានជ័យ ៖ កម្លាំង​វរ​សេនា​តូច​លេខ​៤១៤ កងពលតូច​ថ្មើរជើង​លេខ​៤១ បាន​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ក្នុង​តំបន់​កំពុង​ឈរជើង​ចំនួន​២​គ្រួសារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​ត្រពាំង​៣ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រា​ទ ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​២​គ្រួសារ​ខាងលើ​នេះ រួម​មាន មួយ​គ្រួសារ​មានឈ្មោះ ហយ ខ្លី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ និង​មួយ​គ្រួសារ​ទៀត​ឈ្មោះ​សំ ស៊ី​ម ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​ប្រជា​កសិករ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ពលរដ្ឋ​រង​គ្រោះ​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ទឹកភ្លៀង​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​ជាប់​ៗ​គ្នា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២​នេះ ស្រាប់តែ​ទឹក​ហក់​ឡើង​យ៉ាង​លឿន​បំផុត បណ្តាល​ជន់​លិច​លំនៅ​ដ្ឋា​ន​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន និង​ងា​.​ប់​មាន់ ទារ ជ្រូក​ផង​ដែរ​។

ទាក់ទិន​នឹង​ហេតុការណ៍​ខាងលើ​នេះ លោក​វរសេនីយ៍ទោ រឹម គុយ មេបញ្ជាការ​វរ​សេនា​តូច​៤១៤ ចំណុះ​ឲ្យ​កងពលតូច​ថ្មើ​ជើង​លេខ​៤១ នៃ​យោធភូមិ​ភាគ​ទី​៤ ខណៈ​នេះ​លោក​បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ត្រី ស្មុ​ត ម៉ាច មេបញ្ជាការ​ង ដឹកនាំ​កម្លាំង​កងទ័ព​ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រះ​ប្រឡាយ ប្រជា​ការពារ និង​អាជ្ញាធរ​ភូមិ​-​ឃុំ ដើម្បី​ចុះ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសា​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង មក​កាន់​ទីទួល​សុវត្ថិភាព​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២២ ក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​កំពុង​ឈរជើង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជាមួយ​គ្នា​នោះ​ដែរ គ្រោះ​មហន្តរាយ​ជំនន់​ទឹកភ្លៀង ដោយសារ​ទឹកបាន​ហក់​ឡើង បណ្តាល​ឱ្យ​ជន់​លិច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ រួម​មាន​លិច​ស្រូវ​អង្ករ​សរុប​ចំនួន​១៩​កា​រ៉ុ​ង ជី​ដាក់​ស្រូវ​ចំនួន​៥០​កា​រ៉ុ​ង បាត់​មាន់​ទារ​សរុប​ចំនួន​៦០​ក្បាល និង​លិច​សម្ភារៈ​មួយ​ចំនួន​ធំ​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ហើយ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​អន្តរាគមន៍​របស់​វរ​សេនា​តូច​លេខ​៤១៤ នៃ​កងពលតូច​ថ្មើរជើង​លេខ​៤១ ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រះ​ប្រឡាយ ប្រជា​ការពារ និង​អាជ្ញាធរ​ភូមិ​-​ឃុំ ក៏​បាន​សង្គ្រោះ​មក​វិញ​នូវ​អង្ករ និង​ស្រូវ​ចំនួន​១៩​កា​រ៉ុ​ង ជី​ដាក់​ស្រូវ​ចំនួន​៥០​កា​រ៉ុ​ង ជ្រូក​ចំនួន​១០​ក្បាល មាន់​ទា​៤០​ក្បាល គោ​យន្ត​១​គ្រឿង ម៉ូតូ​១​គ្រឿង កង់​១​គ្រឿង ម៉ាស៊ីនភ្លើង​១​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​ធំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ