ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​២​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​បំផ្លាញ រីឯ​៣​ខ្នង​ទៀត​ខូចខាត​មធ្យម

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ចំនួន​២​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​ទាំងស្រុង​ឯ​៣​ខ្នង​ទៀត​បាន​រង​ការ​ខូចខាត​ជា​មធ្យម ខណៈ​ដែល​ម្ចាស់​មិន​នៅផ្ទះ​រវល់​ចេញ​ទៅ​ក្រៅ

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ចំនួន​២​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​ទាំងស្រុង​ឯ​៣​ខ្នង​ទៀត​បាន​រង​ការ​ខូចខាត​ជា​មធ្យម ខណៈ​ដែល​ម្ចាស់​មិន​នៅផ្ទះ​រវល់​ចេញ​ទៅ​ក្រៅ​ធ្វើ​បណ្ដាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី ទើប​ភ្លើង​បាន​ឆាបឆេះ​អស់​ផ្ទះ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ តែ​ដោយ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា របស់​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​វង់ ទើប​ភ្លើង​មិន​បាន​ឆាបឆេះ​ដល់​ផ្ទះ​ផ្សេង​ទៀត​បាន​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨ និង​៣០ នាទី​ព្រឹក ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​គោក​ព្រេច ស្រុក​គី​រី​វង់​។ លោក​វរ​សេនី​ទោ យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់ បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​មាន​ចំនួន​៥​ខ្នង ហើយ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​មាន​ចំនួន​២​ខ្នង ឯ​៣​ខ្នង​ទៀត​ភ្លើង​ឆេះ​ជា​មធ្យម​ដោយសារ​មានការ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទាន់​ពេលវេលា​ទើប​យើង​អាច​ស​ង្គ្រោះបាន​ហើយ​៣​ខ្នង​ទៀត​គ្រាន់តែ​ភ្លើង​បាន​ឆេះ​អស់​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​យើង​មានកា​សោកស្តាយ​នៅ​ពេល​យើង​មក​ស​ង្គ្រោះមិន​ទាន់​ផ្ទះ​២​ខ្នង​ទៀត​ដែល​ត្រូវ​ភ្លើង​បំផ្លាញ​អស់ទាំង​ស្រុង​នោះ​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ចំពោះ​ម្ចាស់ផ្ទះ​ដែល​ត្រូវ​រង​កា​ខូចខាត​ទាំង​៥​ខ្នង​នោះ​មាន​។ ១.​ផ្ទះ​ឈ្មោះ សំ អាន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ ត្រូវ​បាន​ភ្លើង​បាន​ឆាបឆេះ​អស់ទាំង​ស្រុង​នោះ​ផ្ទះ​ទំហំ​៥​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ទ្រព្យ​ដែល​បាត់បង់​មាន​លុយ​២០០០​ដុល្លារ មាស​៣​តម្លឹង ស្រូវ​២០​បាវ និង​សម្ភារ​មួយ​ចំនួន​ទៀត ២.​ផ្ទះ​ឈ្មោះ ឯ ឃី​ម ភេទ​ស្រី អាយុ​៥០​ឆ្នាំ ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​មាន​ទំហំ​៣​ម៉ែត្រ គុណ​នឹង​៤​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទ្រព្យ​បាត់​មាន​ឆេះ​ស្រូវ​១៥​បាវ និង​សម្លៀក​បំពាក់​មួយ​ចំនួន​។ ៣.​ផ្ទះ​ឈ្មោះ អោ​ច ឡុ​ង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ផ្ទះ​មាន​ទំហំ​៥​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង​បាន​ឆេះ​ខូចខាត​៧០​ភាគរយ ៤.​ផ្ទះឈ្មោះ ឯ ខន ភេទ​ស្រី អាយុ​៥២​ឆ្នាំ ផ្ទះ​ទំហំ​៦​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ជា​ផ្ទះថ្ម​ឆេះ​ពីក្រោយ​៣០​ភាគរយ​អត់​ខូចខាត​ទ្រព្យសម្បត្តិ ៥.​ផ្ទះ​ឈ្មោះ ហ៊​យ តាំង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ផ្ទះ​ទំហំ​៥​ម៉ែត្រ គុណ​៦​ម៉ែត្រ សង់​ពី​ឈើ ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍ ខូចខាត​អស់​២០​ភាគរយ អត់​ខូច​ទ្រព្យសម្បត្តិ​អ្វី​ទេ​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ផ្ទះ​របស់​ឈ្មោះ សំ អាន បាន​ឆ្លង​ចរន្តអគ្គិសនី ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយដោយ​ផ្ទះ​នេះ​មិន​មាន​មនុស្ស​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ជិតខាង​មិន​អាច​ជួយ​បាន ទើប​ធ្វើ​ឲ្យ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​ឯ​៣​ខ្នង​ទៀត​ត្រូវ​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​ពន្លត់​ទាន់​ពេលវេលា​៕