ត្រឹម៦ថ្ងៃ! ខណ្ឌដូនពេញប្រមូលម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែន១២គ្រឿង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលអធិការខណ្ឌដូនពេញ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលអធិការខណ្ឌដូនពេញ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលអធិការខណ្ឌដូនពេញ បានធ្វើការប្រមូលបានម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនចំនួន១២គ្រឿង ក្នុងរយៈពេល៦ថ្ងៃ ដែលធ្វើអោយបង្ករការរំខានដល់សណ្តាប់ធ្នាប់សារធារណៈ ដោយតម្រូវឱ្យម្ចាស់យកបំពង់ស៊ីម៉ាំងស៊ីនយកមកធ្វើការផ្លាស់ប្តូរ និងធ្វើក្រដាស់កិច្ចសន្យាទើបអោយត្រឡប់ទៅផ្ទះវិញជាលើកទី១ ប្រសិនបើមានទៀត និងចាត់ការទៅតាមដំណាក់កាលពី២ មិនខាន។
លោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានប្រាប់ឱ្យដឹងថា ការអនុវត្តន៍សកម្មភាពនូវភារកិច្ចទាំងអស់នេះ យើងធ្វើដូចភ្លៀងរលឹម មិនកំណត់ថា ធ្វើថ្ងៃនេះ ឈប់ថ្ងៃនោះឡើយ បន្តធ្វើលុះត្រាណាបទល្មើសនេះត្រូវបានបញ្ចប់ ។ សំរាប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងរាជធានី ខេត្ត ខ្ញុំចង់បានណាស់ទូរទៅសុំអោយគាត់បញ្ឈប់រាល់បទល្មើសទាំងឡាយណា ផ្តើមចេញអំពីឆន្ទៈខ្លួនឯង កុំបញ្ឈប់ដោយការអនុវត្តន៍ច្បាប់ ឬដោយការបង្ក្រាបនោះ ទើបជាការប្រសើរ ។
លោកបានបន្តទៀតថា ប្រតិបត្តិការបង្ក្រាបនេះដែរ គឺធ្វើឡើងចាប់ពីពេលដែលបានចេញអនុក្រិតដែលបានចេញ ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ដាក់អោយ ដែលយើងបានធ្វើជាបន្តបន្ទាប់ជាក់ស្តែងជាសមិទ្ធិផលមិនមែនធ្វើតែក្នុងខណ្ឌដូនពេញទេ ទូទាំងរាជធានីបានធ្វើព្រមគ្នា។ក្នុងរយៈពេល៦ថ្ងៃ គឺបង្ក្រាបបាន១២គ្រឿង នៅក្នុងខណ្ឌដូនពេញ ដោយប្រើគ្រប់វិធានការទៅតាមវិធានការរបស់កម្លាំងមានម្ថកិច្ច និងបង្ក្រាបបទល្មើសផ្សេងៗទៀតផងដែរ។
ក្នុងពេលនោះដែរ ក្រោយពីកម្លាំងនៃអធិការនគរបាលខណ្ឌដូនពេញ ធ្វើការបង្ហាញម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែនទាំង១២គ្រឿង ដែលបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល៦ថ្ងៃកន្លងមកនេះ ក៏បានអោយក្រុមយុវជនជាម្ចាស់ម៉ូតូទាំង១២នាក់ មកធ្វើក្រដាស់កិច្ចសន្យា និងដោះប្តូរបំពង់ស៊ីម៉ាំង ដោយដាក់បំពង់ស៊ីម៉ាំងហ្ស៊ីនវិញរួច ទើបអោយយកម៉ូតូទៅផ្ទះវិញបាន ៕
ចែករំលែកព័តមាននេះ