ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​អ្នកតា​ចិន​មាន​អាថ៌​កំបាំង​អ្វីខ្លះ ? (​ត​ពី​លេខ​មុន​)

9 ឆ្នាំ មុន

ពីរ​ថ្ងៃ​កន្លង​ផុត​ទៅ ស្រាប់តែ​ខ្នងជើង​ចឹក​ឆេ​ង ហោ ឡើង​ប៉ោង គាត់​អង្គុយ​សញ្ជប់សញ្ជឹង​មើលទៅ​ជើង​របស់​គាត់​ដោយ​ភិតភ័យ​ស្លន់ស្លោ​ក្នុង​ចិត្ត ភ្នែក​នៅ​កញ្ចឹងក​តែ​គាត់​បែរជា​យល់​ថា ប្តី​គាត់​ប្រាកដជា​ត្រូវ​អំពើ​គេ ឬ​ក៏​ដើរ​ជាន់​វត្ថុ​

ពីរ​ថ្ងៃ​កន្លង​ផុត​ទៅ ស្រាប់តែ​ខ្នងជើង​ចឹក​ឆេ​ង ហោ ឡើង​ប៉ោង គាត់​អង្គុយ​សញ្ជប់សញ្ជឹង​មើលទៅ​ជើង​របស់​គាត់​ដោយ​ភិតភ័យ​ស្លន់ស្លោ​ក្នុង​ចិត្ត ភ្នែក​នៅ​កញ្ចឹងក​តែ​គាត់​បែរជា​យល់​ថា ប្តី​គាត់​ប្រាកដជា​ត្រូវ​អំពើ​គេ ឬ​ក៏​ដើរ​ជាន់​វត្ថុ​កម្មសិទ្ធិ​របស់​អ្នកតា​ហើយ​មើលទៅ ដូច្នេះ​គាត់​ពឺត​តែ​ពី​បញ្ជាន់​សួរ​អ្នកតា​អស់ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត គិត​ទៅ​គាត​ចេញចូល​រោង​អ្នក ព្រឹកល្ងាច​ៗ ញាប់​ជាងគេ​ដើរ​រកស៊ី​ទៅ​សទៀត ។

ការ​បញ្ជាន់រូប​អ្នកតា​នេះ មិន​បាន​ធ្វើ​ឱ្យ​ចឹក ឆេ​ង ហោ បាន​ធូរស្បើយ​ពី​ជម្ងឺ​ទេ ក៏​ប៉ុន្តែ​ប្រពន្ធ​គាត់​ក៏​នៅ​តែ​មិន​ទាន់​អស់សង្ឃឹម​ចំពោះ​រោគ​ប្តី​ដែរ ព្រោះ​កាល​ទៅ​បញ្ជាន់រូប​អ្នកតា ត្រូវ​អ្នកតា​នោះ​ប្រាប់​ថា ប្តី​គាត់​គ្មាន​ជម្ងឺ​អី​ធំដុំ​ទេ គឺ​មក​ពី​ថ្ងៃមុន​នោះ ប្តី​គាត់​បាន​ដើរ​ជាន់​ត្រូវ​ខ្មោច​នៅ​តាម​ផ្លូវ ឥឡូវនេះ​ចាំ​ផឹក​ក្រដាស​ហ៊ូ និង​យក​ក្រដាស​ហ៊ូ​ខ្លះទៅ​បិទ​លើ​ខ្លោងទ្វារ​ទៅ ជំងឺ​នោះ​នឹង​បាត់​ឯង ។

ម្ប៉ា​ង​ទៀត​រូប​អ្នកតា​នោះ​បាន​ប្រាប់​ថា ប្ដី​គាត់​អាចរ​ស់បាន​រហូត​ដល់​អាយុ​៦៥​ឆ្នាំ​ឯណោះ​! គាត់​ឮ​ដូច្នេះ​អរ​ណាស់ ហើយ​គ្មាន​ខ្វល់ខ្វាយ​អំពី​ជំងឺ​ប្ដី​ទៀត​ហើយ ដោយ​សតិអារម្មណ៍​គាត់​នឹកគិត​ថា ប្ដី​គាត់​ប្រាកដជា​បានជា​សះស្បើយ​ដោយសារ​អំណាច​អ្នកតា​នេះ​មិន​ខាន ។

ផ្ទុយ​ពី​ការ​នឹក​ស្មាន​របស់​គាត់ ជំងឺ​ចឹក​ឆេ​ង​ហោ មួ​យ​ថ្ងៃ​កាន់តែ​ធ្ងន់​បន្ដិច​ៗ​រហូត​ដល់​កន្លង​បាន​១៥​ថ្ងៃ​គត់ ស្រាប់តែ​ជើង​គាត់​មិន​ត្រឹមតែ​មិន​ស្រក​ប៉ុណ្ណោះ​ទេ បែរជា​ហើម​ថែម​ទៀត​រហូត​ដល់​ក្បាលជង្គង់​ដើរ​លែង​រួច និយាយ​ស្ដី​លែង​ចង់​កើត ពេល​នេះ​ប្រពន្ធ​គាត់​ទើប​ដាច់​ចិត្ដ​ឱ្យ​បងប្អូន ញាតិ​មិត្ដ​ជួយ​ដឹក​គ្រាហ៍​នាំ​ទៅ​ពេទ្យ​ព្រះ​កេតុមាលា​ភ្នំពេញ​ទាំង​ទើសទាល់ ។

កាលនោះ​យើង​ឆ្ងល់​យ៉ាង​ខ្លាំង ព្រោះ​មុន​ពេល​ចេញដំណើរ​ទៅ​ពេទ្យ​ប្រពន្ធ​ចឹក​ឆេ​ង ហោ នេះ​ទៅ​រលះរលាំង​រត់​នៅ​បន់ស្រន់​អ្នកតា​ជា​ចុង​ក្រោយ​ម្ដងទៀត ។

ក្រោយ​ពី​វេជ្ជបណ្ឌិត​ពិនិត្យ​ទៅ​ឃើញ​ថា ចឹក​ឆេ​ង ហោ មាន​ជំងឺ​ធ្ងន់​ហួសប្រមាណ ដោយ​ជំងឺ​នេះ​ជ្រួតជ្រាប​ទៅ​ក្នុង​សួត និង​ថ្លើម បណ្ដាល​ឱ្យ​វិញ្ញាណ​ទាំងឡាយ​ស្ថិត​ក្នុង​ភាព​ស្ពឹក​លែង​មាន​ចលនា ។ ដូច្នេះ​គាត់​ត្រូវ​អស់​ជីវិត​ក្នុង​ពេល ឆាប់​ៗ​មិន​ខាន ។

ដោយសារ​មានការ​ព្យាបាល​ពី​វេជ្ជបណ្ឌិត​ទើប​ចឹក​ឆេ​ង ហោ រស់រាន​មានជីវិត​ទៅ​ទៀត​ចំនួន​បី ឬ​បួន​ថ្ងៃ ដើម្បី​និយាយ​ផ្ដែផ្ដាំ​កូនចៅ​នៅ​មុន​ពេល​លាចាក​លោក​យើង​នេះ ។
មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ចឹក​ឆេ​ង ហោ ស្លាប់​នេះ គឺ​ពិតជា​បណ្ដាល​មក​ពី​ខណៈ​ដែល​ឈឺ​ស្រាល​ល្មម​មិន​ព្រមទៅ​ឱ្យ​គ្រូពេទ្យ​ព្យាបាល ទុក​រហូត​ដល់​ធ្ងន់​ជ្រុល​ពេទ្យ​មើល​លែង​ជា បាន​ទើប​ទៅ​រក ។ ក៏​ប៉ុន្ដែ​ប្រពន្ធ​គាត់​នៅ​តែ​ប្រកាន់​ជំនឿ​ដដែល ព្រោះ​ជំនឿ​អ្នកតា​នេះ​ជា​កំអែល​, ជា​ច្រែះ​, ជា​ស្នឹម​ដែល​ដុះ​ជាប់​ក្នុង​ខួរក្បាល​គាត់​ចាប់តាំងពី​ដូនតា​គាត់​មក​ម្ល៉េះ គាត់​មិន​អាច​ដុសលាង​កំអែល​ទាំងនេះ​ឱ្យ​ជ្រះ​បាន​ទេ ។

អាស្រ័យ​ដោយហេតុ​នេះ​ហើយ បានជា​នៅ​ក្រោយ​ពេល​ដែល​ប្ដី​ស្លាប់​ទៅ​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង កូនប្រុស​សម្លាញ់​របស់​គាត់​អាយុ​១៣​ឆ្នាំ ត្រូវ​រង​គ្រោះ​រហូត​ដល់​បាត់​បង់ជីវិត​ទៀត​ក៏​ដោយសា​ឈឺ ហើយ​មិន​ព្រមទៅ​ពេទ្យ​នេះឯង ។ រហូត​ដល់​ឈឺ​ធ្ងន់​ជិត​ដាច់ខ្យល់ ទើប​យក​ទៅ​ពេទ្យ តើ​ពេទ្យ​ឯណា​មើល​ជា​ទាន់​បើ ម្លុ​ឹ​ង​ៗ !
តើ​ក្នុង​រឿង​អ្នកតា​មានរឿង​អ្វីខ្លះ ? យើង​សូម​វែកញែក និង​លាតត្រដាង​ដូច​តទៅ​នេះ ៖

រូប​មនុស្ស​ដែល​ត្រូវ​បញ្ជាន់​ជា​រូប​អ្នកតា​ចិន​ម្នាក់​ៗ យើង​ពិនិត្យ​ឃើញ​ភាគច្រើន (​ប្រហែល​៩៩​ភាគរយ​) ច្រើន​តែ​ជា​គ្រូពេទ្យ ឬ​គ្រូ​ហោរ ឬ​យ៉ាង​ហោច​ណាស់​ក៏​ចេះ​ក្បួន​ពេទ្យ​ខ្លះ ឬ​ក៏​ចេះ​ល្បិច​កល​ច្រើន​ក្នុង​ការ​និយាយ​ស្ដី ។ កាលបើ​មាន​អ្នកជំងឺ​ទៅ​សួរ រូប​អ្នកតា​នោះ​តែងតែ​សួរ​បញ្ជាក់​ពី​បុព្វហេតុ​នៃ​អ្នកជំងឺ ហើយ​ក៏​ឱ្យ​ថ្នាំ ឬ​ធ្វើ​តាម​មធ្យោបាយ ផ្សេង​ៗ ។
អ្នកតា​ខ្លះ​ធ្វើ​ទឹកសាប ឱ្យទៅ​ជា​ទឹក​ផ្អែម​ភ្លាម​ៗ មើលឃើញ​យ៉ាង​សក្ដិ​សិទ្ធិ ធ្វើ​យ៉ាងនោះ​គឺ​ក្នុង​គោល​បំ​ណា​ង​ឱ្យ​អ្នក​ជំនឿ​កាន់តែ​ជឿ និង​កាន់តែ​គោរព​ថែម​ទៀត តែ​មធ្យោបាយ​នេះ​គ្រាន់តែ​អាច​បញ្ឆោត ឬ​ថ្ពឹនភ្នែក​ពួក​អ្នក​ឆោតល្ងង់​ប៉ុណ្ណោះ ។ ចំពោះ​អ្នក​ដែល​មាន​វិចារណញ្ញាណ គេ​អាច​តាមដាន​ស្រាវជ្រាវ​ឃើញ​ការ​ពិត​ទាំងអស់ (​ឬ​យ៉ាង​ហោច​ណាស់​ក៏​មាន​ការណ៍​សង្ស័យ​ដែរ​) ។ យើង​សូម​ជម្រាប​ថា ល្បិច​ធ្វើ​ទឹកសាប​ក្លាយទៅជា​ទឹក​ផ្អែម​នេះ មាន​អាថ៌​កំបាំង​ម្បា​៉ា​ង គឺ​ពេល​ដែល​គេ​ដងទឹក​សាប​មួយ​កែវ​ទៅ​ឱ្យ​អ្នកតា គឺ​អ្នកតា​នេះ​បាន​យក​ក្រដាស​ហ៊ូ​ដុត​ឱ្យ​ឆេះ ហើយ​ធ្វើ​សូត្រ​មន្ដអាគម និយាយ​ចុះឡើង​បួនដប់​ម៉ាត់​ក៏​ដាក់​ក្រដាស​ហ៊ូ​នោះ​ត្រាំ​ក្នុង​ទឹក​នោះ ព្រមទាំង​យក​ធូប​៣​សរសៃ​កូរ​ចុះ​កូរ​ឡើង​មួយសន្ទុះ ស្រាប់តែ​ទឹកសាប​នោះ​ក្លាយទៅជា​ផ្អែម​មួយ​រំពេច ។ រឿង​នេះ​បាន​ធ្វើ​ឱ្យ​គេ​ឆ្ងល់​ច្រើន​ណាស់ តែ​ការណ៍​ពិត​វា​អ​ញ្ចេះ​សោះ គឺ​នៅ​មុន​ពេល​បញ្ចេញ​មន្ដអាគម​នេះ គេ​បាន​យក​ក្រដាស​ហ៊ូ​ទាំងនោះ​បញ្ចូល​ជាតិ​ស្ករ​ស្រេច លុះដល់​ពេល​ដុត​ក្រដាស​ហ៊ូ​នេះ ហើយ​ដាក់​ត្រាំ​ទឹក ជាតិ​ស្ករ​ដែល​ជាប់​ក្នុង​ក្រដាស​ហ៊ូ​នឹង​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​មិន​ខាន ។

(​នៅ​មាន​ត​)