ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ ! ដើរមក​សុំ​ថើប​១​ខ្សឺត មិន​ទាន់​ឆ្លើយ​ផង ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ខណៈ​កំពុង​ដើរ​តែ​ម្នាក់ឯង ស្រាប់តែ​បុរស​ម្នាក់​បាន​ដើរមក​តាម​ក្រោយ​ហើយ​សុំ​នាង​ថើប​១​ខ្សឺត នាង​មិន​ទាន់​បាន​ឆ្លើយ​ផង​ ស្រាប់​តែ …

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ខណៈ​កំពុង​ដើរ​តែ​ម្នាក់ឯង ស្រាប់តែ​បុរស​ម្នាក់​បាន​ដើរមក​តាម​ក្រោយ​ហើយ​សុំ​នាង​ថើប​១​ខ្សឺត នាង​មិន​ទាន់​បាន​ឆ្លើយ​ផង​ ស្រាប់​តែ​ធ្វើ​សកម្ម​ភាព​​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​នាង​បម្រុង​រត់គេច​ខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ដេញចាប់​បាន​វាយ​ឡើង​ទ្រម ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ជិត​ផ្សារ​ទួល​ពង្រ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ ណែម សុ​ន​លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរប​ជាងដែក ស្នាក់​នៅ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នារី​វ័យក្មេង​រង​គ្រោះ​ឈ្មោះ ឆ​ន ស្រី​មុំ អាយុ​១៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ផ្សារ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​វ័យក្មេង​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​យក​ទូរស័ព្ទ​ទៅ​បញ្ចូល​ចម្រៀង​នៅ​ក្នុង​ផ្សារ​ទួល​ពង្រ ពេល​បញ្ចូល​រួច​នាង​ក៏​ដើរ​ត្រឡប់​មក​បន្ទប់​ជួល​វិញ ខណ​ដើរមក​ជិត​ដល់​បន្ទប់​ជួល​ស្រាប់តែ​បុរស​ម្នាក់​បាន​ដើរមក​ពីក្រោយ​ហើយ​បាន​សុំ​នាង​ថើប​១​ខ្សឺត តែ​នាង​មិន​ទាន់​ទាំង​បាន​ឆ្លើយ​ផង ស្រាប់តែ​បុរស​រូប​នោះ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​នាង​ហើយ​រត់ឡើង​ជិះ​ម៉ូតូ​បម្រុង​រត់គេច​ខ្លួន តែ​ត្រូវ​នាង​ផ្អើល​ឆោឡោ ហើយ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ក៏​នាំ​គ្នា​ដេញចាប់​បាន​វាយ​ឡើង​ទ្រម​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕