ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា ! បុរស​ម្នាក់​ខណៈ​ជិះ​កង់​ពីមុខ​រថយន្ត ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ជិះ​កង់​ពីមុខ​រថយន្ត ស្រាប់តែ​រថយន្ត​នោះ​ជ្រុល​ចង្កូត​បុក​ផ្ទប់​ជាមួយ​រថយន្ត​១​គ្រឿង​ដែល​នៅ​ពីមុខ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​ស្លា.ប់​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ជិះ​កង់​ពីមុខ​រថយន្ត ស្រាប់តែ​រថយន្ត​នោះ​ជ្រុល​ចង្កូត​បុក​ផ្ទប់​ជាមួយ​រថយន្ត​១​គ្រឿង​ដែល​នៅ​ពីមុខ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ចំណុច​មុខក្រសួង​អប់រំ យុវជន និង​កីឡា ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​កាម​រី​បា​ឡែ​ន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-9365 តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​មាន​កង់​មួយ​ជិះ​ពីមុខ​រថយន្ត​គាត់ ស្រាប់តែ​រថយន្ត RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-6566 បើក​ស្រប​ទិស​គ្នា​នៅ​ពីមុខ​កង់​កំពុង​តែ​បើក​សុខ​ៗ​ក៏​ចាប់​ហ្វ្រាំង ធ្វើ​ឲ្យ​រថយន្ត​កាម​រី​បា​ឡែ​ន​អក​ហ្ស៊ឺ​ចាប់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រុញ​កង់​ផ្ទប់​នឹង​គូទ​រថយន្ត RANGE ROVER បណ្តាល​ឲ្យ​អ្នក​ជិះ​កង់​ដួល​រង​របួសធ្ងន់ ចំណែក​រថយន្ត​បា​ឡែ​ន​វិញ​ខូចខាត​ហើប​ដំបូល​មុខ និង​កាង​មុខ រីឯ​រថយន្ត RANGE ROVER វិញ​ខូចខាត​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ភ្លាម​ៗ​នោះ​ដែល​រថយន្ត​សង្គ្រោះ​ក៏​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ដោយសារ​តែ​សភាព​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​ពេក ក៏​ប​ញ្ចូ​ន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បន្តិច​បាន​ដាច់ខ្យល់​ស្លាប់ ។

ចំណែក​អ្នក​បើករថយន្ត RANGE ROVER វិញ​បាន​ប្រាប់​ថា គាត់​មិន​បាន​ចាប់​ហ្វ្រាំង​នោះ​ទេ រថយន្ត​បា​ឡែ​ន​បាន​បុក​គូទ​រថយន្ត​គាត់ ធ្វើ​ឲ្យ​រថយន្ត​គាត់​ជ្រុល​ទៅ​ប៉ះ​រថយន្ត​នៅ​ពីមុខ​មួយទៀត​ប៉ុន្តែ​មិន​មាន​ខូចខាត​អី​ធ្ងន់ធ្ងរ​ទេ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង និង​កង់ ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ចំណែក​សព​ជន​រង​គ្រោះ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕