ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​អ្នកតា​ចិន​មាន​អាថ៌​កំបាំង​អ្វីខ្លះ ? (​ត​ពី​លេខ​មុន​)

7 ឆ្នាំ មុន

យើង​សង្កេត​ឃើញ​គ្រួសារ​ខ្លះ មាន​អ្នកជំងឺ​ឈឺ​ធ្ងន់​មិន​ព្រម​ដឹក​ទៅ​ពេ​ទ្យ​ព្យាបាល​ទេ បែរជារ​ត់ទៅ​រក​អ្នកតា​ជាន់​រូប​មើលទៅ​វិញ ហើយ​ក៏​យក​ក្រដាស​ស​ផ្តិត​ដោយ​ឈាម​អ្នកតា​ដុត​ដាក់​ត្រាំ​ទឹក​ផឹក ជួន​ជា​ចៃដន្យ​ល្អ​ក៏​ជា​ទៅ

យើង​សង្កេត​ឃើញ​គ្រួសារ​ខ្លះ មាន​អ្នកជំងឺ​ឈឺ​ធ្ងន់​មិន​ព្រម​ដឹក​ទៅ​ពេ​ទ្យ​ព្យាបាល​ទេ បែរជារ​ត់ទៅ​រក​អ្នកតា​ជាន់​រូប​មើលទៅ​វិញ ហើយ​ក៏​យក​ក្រដាស​ស​ផ្តិត​ដោយ​ឈាម​អ្នកតា​ដុត​ដាក់​ត្រាំ​ទឹក​ផឹក ជួន​ជា​ចៃដន្យ​ល្អ​ក៏​ជា​ទៅ (​ភាគតិច​បំផុត​) តែ​ចៃដន្យ​ម្តង​ពីរ​ដង​ដែល​ធ្វើ​ឱ្យ​ជា​នេះ ជា​គ្រោះ​បំផុត​ទៅ​អនាគតកាល​នៃ​អ្នក​ជំនឿ​នោះ ។ ព្រោះ​ថ្ងៃក្រោយ​ឱ្យ​តែ​មាន​អ្នកជំងឺ​អី គិតតែ​ពីរ​ត់ទៅ​ឱ្យ​អ្នកតា​ជួយ តើ​អ្នកតា​ជា​អាទិទេព​ឬ? ទេ ! អ្នកតា​ជា​រូប​មនុស្ស​ធម្មតា​សោះ ដូច្នេះ​ហើយ​បានជា​អ្នក​ងប់​ជំនឿ​អ្នកតា តែងតែ​ទទួល​គ្រោះថ្នាក់​យ៉ាង​សាហាវ​បំផុត រហូត​ដល់​បាត់​បង់ជីវិត​ក៏​មាន ដោយសារ​តែ​រឿង​ក្រដាស​ដុត​ត្រាំ​ទឹក​នេះឯង ។

ភាព​អស់សង្ឃឹម​នៃ​អ្នក​ជំនឿ​បែប​នេះ តែងតែ​ពោល​ទាំង​ងងឹត​ល្ងង់​ថា សេចក្តីស្លាប់ គឺជា​សេចក្តីសម្រេច​របស់​យមរាជ ។ ដូច្នេះ​បើ​លោតែ​ស្លាប់​ដោយសារ​ក្រដាសផ្តិត​ឈាម​អ្នកតា​នេះ មិន​ព្រម​ជឿ​វិទ្យាសាស្ត្រ​ទេ គឺ​នៅ​តែ​ជឿ​ថា​ស្លាប់​មក​ពី​អាយុ​អស់ ព្រោះ​យមរាជ​បាន​កំណត់​ហើយ​ស្រេច ។

អ្នក​ជំនឿ​ដែល​ងប់​មែនទែន គ្មាន​ជំនឿ​ទៅ​លើ​កម្លាំង​ខ្លួន សូ​ម្បី​តែ​បន្តិច​សោះ ។ គឺ​ចង់​រើ​ផ្ទះ​ក៏​សួរ​អ្នកតា​, ចង់​សង់ផ្ទះ​ក៏​សួរ​អ្នកតា​, ចង់​បោសសំអាត​សំបុក​ពីងពាង​ក្នុងផ្ទះ​ក៏​សួរ​អ្នកតា​, ចង់​បើក​ផ្ទះ​ទំនិញ​លក់ដូរ​ក៏​សួរ​អ្នកតា​,​ចង់ការ​ប្រពន្ធ​ក៏​សួរ​អ្នកតា​, ចង់​លែងលះ​គ្នា​ក៏​សួរ​អ្នកតា​, ស្លាប់​ទៅ​ហើយ​ចង់​យក​ទៅ​កប់​ទីណា​ក៏​សួរ​អ្នកតា​, អ្នក​ស្លាប់​ទៅ​ហើយ​ក៏​សួរ​អ្នកតា​ឱ្យ​ខ្មោច​ចូល​រូប​, ឈឺពោះ​រាក​អាចម៍​ក៏​សួរ​អ្នកតា​, លេងល្បែង​បៀប៉ោ ក៏​សួរ​អ្នកតា​, មុន​ឱ្យ​កូន​ចូល​រៀន (​ចូល​រៀន​លើក​ដំបូង​) ក៏​សួរ​អ្នកតា​…​គិត សព្វ​ៗ ទៅ អ្វី​ៗ ទាំងអស់​របស់​អ្នក​ជំនឿ សុទ្ធតែ​ផ្ញើ​វាសនា​នឹង​អ្នកតា​គ្មាន​សល់ ។ ម្យ៉ាងទៀត លុះ​ជំនឿ​អ្នកតា​នេះ​ជោកជាំ​ខ្លាំង​ពេក​ទៅ គេ​នាំ​គ្នា​ប្រតិស្ឋ​រឿង​ហែ​អ្នកតា​ក្នុង​មួយ​ឆ្នាំ​១​ដង ដោយ​គេ​ធ្វើ​ឡើង​យ៉ាង​អធិកអធម ។ ដូច្នេះ​ដើម្បី​អាច​នឹង​ហែ​អ្នកតា​បាន​ដោយ​អ៊ឹកធឹក គេ​ត្រូវ​ដើរ​រៃ​អង្គាស​លុយ​គ្រប់​ផ្ទះ​ចិន​នៅ​ក្នុង​ទីក្រុង​ទាំងមូល បាន​រាប់​សែន​រាប់​លាន​យក​ទៅ​ធ្វើ​អង្គការ​នេះ ។

យើង​សូម​ទាញ​ឧទាហរណ៍​មួយ ក្នុង​ឧទាហរណ៍​រាប់​ពាន់​រាប់​ម៉ឺន​មក​អធិប្បាយ​ដូច​តទៅ ៖

កាលពី​ឆ្នាំ​១៩៥៩ មាន​ចិន​ម្នាក់​ឈ្មោះ ឆេ​ង ហោ អាយុ​៥០​ឆ្នាំ គាត់​រកស៊ី​លក់​ធ្យូង និង​អុស​នៅ​តំបន់​ទឹកល្អក់ ។ គាត់​រកស៊ី​មុខរបរ​នេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ គឺ​ចាប់តាំងពី​គាត់​ភៀសខ្លួន​ពី​សង្គ្រាម​ជប៉ុន​នៅ​ស្រុក​ចិន​មក​ម្ល៉េះ ។

គាត់​នាំ​ប្រពន្ធ​កូន​ពី​ស្រុក​ចិន​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ដោយ​ចាប់ផ្តើម​លក់​ធ្យូង និង​អុស​តែ​ម្តង ហើយ​ក្រៅពី​មុខរបរ​នេះ​គាត់​បាន​នាំ​មក​នូវ​ជំនឿ​អំពី​អ្នកតា​នេះ​មក​ជាមួយ​ផង​។ នៅផ្ទះ​គាត់ បើ​អ្នក​មិន​ធ្លាប់​ស្គាល់ ក្រឡេក​ភ្លាម​ទៅ​ស្មាន​តែ​រោង​អ្នកតា ព្រោះ​នៅ​ពីមុខ​ខ្លោងទ្វារ​ចូល គាត់​តាំង​ជើងពាន​ធូប​មួយ​យ៉ាង​ធំ និង​ពោង​ចង្កៀង​មួយ​ដែល​លាប​ពណ៌​ក្រហម ។ នៅ​អម​សង្ខាង​មាត់ទ្វារ​មាន​ជើងធូប​ពីរ ចូល​ពី​មាត់ទ្វារ​បន្តិច​មាន​អាសនៈ​អ្នកតា​បី​កន្លែង នៅ​ពីលើ​មាត់ទ្វារ​បិទ និង​ព្យួរ​សុទ្ធតែ​ក្រដាស​ហ៊ូ (​ក្រដាស​ដែល​ផ្តិត​ដោយ​ឈាម​អ្នកតា មាន​ផ្លិត​ក្រដាសប្រាក់​ជាដើម​) នៅ​ឯ​ផ្ទះបាយ​ឯណោះ​ជើងធូប​ក៏​សម្បូណ៌​ដែរ​, នៅ​លើ​ធ្នើរ​មួយ​ក្បែរ​ជើងក្រាន ជើងធូប​មួយ​ធំ​អស្ចារ្យ សម្រាប់​តែ​សែនអ្នកតា​ចង្ក្រាន ។

គាត់​ដឹកនាំ​គ្រួសារ​ឱ្យ​មាន​ជំនឿ​ទៅ​លើ​អ្នកតា ហើយ​ទុក​អ្នកតា​ជាទី​សក្ការៈបូជា​លើស អ្វី​ៗ ទាំងអស់ ។ ជា​រៀងរាល់ថ្ងៃ គេ​ពិនិត្យ​ឃើញ​ប្រពន្ធ​គាត់​យក​ទៀន​ធូប និង​ស្រា ឬ​ទឹកតែ និង​នំនែក​ខ្លះ​ដាក់​សែន​គ្រប់​ធ្នើរ​អាសនៈ ហើយ​លើកដៃ​ប្រណម្យ​បន់ស្រន់​ឱ្យ​ប្តី និង​គ្រួ​សារបាន​សុខ​,​រកស៊ី​បាន​មាន​… ។

កូន​គាត់​ដែល​ធំ​គ្រប់​អាយុ​ល្មម​ចូល​រៀន​បាន គាត់​នាំ​ទៅ​សែន​បន់ស្រន់​អ្នកតា​សិន ធ្វើ​យ៉ាងនេះ​ដើម្បី​ក្នុង​គោលបំណង​ឱ្យ​កូន​រៀន​ឆាប់​ចេះ មាន​បញ្ញា​វៃឆ្លាត ។ ហើយ​បើ​កូន​ណា​មាន​អាយុ​គ្រប់​១៥​ឆ្នាំ គាត់​នឹង​កាប់​មាន់ ទិញ​ទៀន​ធូប នំចំណី បាយ​ទឹក​សែនអ្នកតា​, ដូនតា​, ក្នុង​គោលបំណង​ថា កូន​ខ្លួន​នោះ​មាន​អាយុ​ពេញវ័យ​ជា​កំលោះ​ក្រមុំ​ហើយ ។ ការ​គោរព​បូជា​អ្នកតា បាន​ក្លាយទៅជា​ការ​សំខាន់ និង​ខានមិនបាន​ក្នុង​គ្រួសារ​នេះ ។ គឺ​ដោយសារ​មាន​ចៃដន្យ​ខ្លះ បាន​ផ្តល់​ប្រយោជន៍​ជាក់ស្តែង មើលឃើញ​យ៉ាង​ទាន់ហន់​បាន​ធ្វើ​ឱ្យ​គ្រួសារ​នេះ​ងប់​ទាល់តែ​ងើបមុខ​មិន​រួច ។

មាន​ថ្ងៃមួយ​ពេល​ចឹក​ឆេ​ង ហោ ត្រឡប់​មក​ពី​លក់​ធ្យូង​ដោយ​ហត់​អស់កម្លាំង​ពេក គាត់​ក៏​ទៅ​លាងខ្លួន​ប្រាណ ដៃជើង​ទាំង​ញើស​គឃៀរ ហត់​គឃូស ដែល​គាត់​ទើបនឹង​មក​ពី​ហាលថ្ងៃ ។ បន្ទាប់​មក​យប់​នោះ​គាត់​ក្តៅខ្លួន​កើតជា​ជម្ងឺ​គ្រុន​រងា ប្រពន្ធ​គាត់​កោសខ្យល់​ឱ្យ​ទាំង​យប់​ហើយ​ព្រឹក​ឡើង​ក៏​ទិញ​ទៀន​ធូប ក្រដាសប្រាក់ ម្នីម្នារ​ត់ទៅ​បន់ស្រន់​អ្នកតា សុំ​ក្រដាស​ហ៊ូ​ពី​អ្នកតា​មក​ដុត​ត្រាំ​ទឹក​ឱ្យ​ប្តី​ផឹក ។

(​នៅ​មាន​ត​)