ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីរាជការ​ម្នាក់​ត្រូវ​​ចាប់បញ្ជូន​ទៅ​តុលាការ​ រឿង​ស៊ីដាច់​៣ម៉ឺន​ដុល្លារ យក​ទៅ​រត់ការ​ចូល​ក្រប​ខណ្ឌ​ប៉ូ​លិស​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ បា​នប​ញ្ជូ ន​បុគ្គល​ជា​មន្ត្រីរាជការ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ស៊ីដាច់​ប្រាក់​អ្នក​ដ៏​ទៃ​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​រត់ការ​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ ។

ជនសង្ស័យ​មានឈ្មោះ ចាន់ សំ​មុនី ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជា​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ក្រសួង​មួយ ស្នាក់​នៅផ្ទះ​លេខ​៣៨Eo ផ្លូវ​លេខ​១៥៨ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូនពេញ ​រាជធានីភ្នំពេញ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​ឃាត់​ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក សេង ហៀ​ង ព្រះរាជ​អា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី​ដំណើររឿង ឆបោក និង សមគំនិត​ក្នុង​អំពើ មិន​បំពេញ​កាត​ព្វ កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ។

ករណី​ខាងលើ​នេះ​ផ្តើម​ចេញពី​ជនសង្ស័យ​បាន​ទទួលយក​ប្រាក់​អ្នក​ដ៏​ទៃ ប្រមាណ​៣ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ថា​យក​ទៅ​រត់ការ​ដើម្បី​ចូល​ក្រប​ខណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​នៅ​ពេល​យក​ប្រាក់​ទៅ​ធ្វើការ​បែ​ជា​មិន​បាន​ជោគជ័យ ទើបត្រូវ​ម្ចាស់​ប្រាក់​គេ​ប្តឹង​ឲ្យ​សមត្ត​កិច្ច​ចាប់ខ្លួន ។

យ៉ាងណា​ក្តី​បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នៅ​សមត្ត​កិច្ច​ថា ខ្លួន​គ្រាន់ តែ​ជា​សាក្សី​ដឹង​ឮ នឹង​នាំ​ដើមបណ្តឹង​ទៅ​ជួប​ស្ត្រី​ម្នាក់​ទៀត ឲ្យ​ជួយ​រត់ការ​ក្នុង​រឿង​នេះ​ទេ លុយកាក់​ស្ត្រី​នោះ​ក៏​ជា​អ្នក​ទទួល​ដែរ ដូច្នេះ​គួ​តែ​ឲ្យ​គេ​រួច​ផុត​ពី​ការ​ចោទប្រកាន់​វិញ ។

នៅ​ថ្ងៃ​ទី​១៩ ខែសីហា សំណុំរឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ នឹង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជនសង្ស័យ​នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ