ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ម៉ូតូ​ក្នុង​បន្ទប់​ជួល​ណាត់​មិត្ត​ភ​ក្កិ​ដើរ​លេង ត្រលប់​មក​វិញ​ចោរ​គាស់​យក​ម៉ូតូ​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ភ​ក្កិ​រហូត​ដល់​ជិត​ភ្លឺ​ទើប​ត្រលប់​មក​វិញ ត្រូវ​ក្រុម​ចោរ​ឆ្កឹះ​សោរ​ទ្វារ​ដែក​បន្ទប់​ផ្ទះ​ជួល​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ភ​ក្កិ​រហូត​ដល់​ជិត​ភ្លឺ​ទើប​ត្រលប់​មក​វិញ ត្រូវ​ក្រុម​ចោរ​ឆ្កឹះ​សោរ​ទ្វារ​ដែក​បន្ទប់​ផ្ទះ​ជួល​យក​ម៉ូតូ​១​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​ចោរ​គាស់​ផ្ទះ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ ២០១៧ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៦ ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។ ម្ចាស់​ម៉ូតូ​ឈ្មោះ ភាព វិ​ន​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​អង្ក្រង ឃុំ​អ​ង្លុ​ង ត្នោត ស្រុក​គ​គរ ខេត្តពោធិ៍សាត់ ម៉ូតូ​ដែល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​យក​ទៅ​នោះ​ម៉ាក ZOOMER-X ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​1FZ-0157​។

តាម​សម្ដី​ម្ចាស់​ម៉ូតូ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៩ ខែមករា ខ្លួន បាន​ណាត់​មិត្ត​ភ​ក្កិ​នាំ​គ្នា​ទៅ​ដើរ​លេង មិន​ទាន់​បាន​ទៅ​ផង​ស្រាប់តែ​ម៉ូតូ​ម៉ាក់ ZOOMER-X បែក​កង់​ហើយ​បាន​អូស​ម៉ូតូ​ចូល​ទុក​ក្បែរ និង​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​វី​វ៉ា នៅ​ក្នុង​ជួល រួច​ចាក់សោរ​ទ្វារ​បន្ទប់​ជួល​ត្រឹមត្រូវ ហើយ​ក៏​បាន​ជិះ​ម៉ូតូ​មិត្ត​ភ​ក្កិ​នាំ​គ្នា​ដើរ​លេង​បាត់​ទៅ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៣ និង​៥០​នាទី​ទាប​ភ្លឺ​ក៏​បាន​ត្រលប់​មក​វិញ​ត្រូវ​ចោរ​គាស់​បន្ទប់​ជួល ហើយ​យក​ម៉ូតូ​អស់​មួយ​គ្រឿង ម៉ាក​ZOOMER-X ទៅ​បាត់​។ នៅ​វេលា​ព្រឹក​ឡើង ក៏​បាន​នាំ​គ្នា​ទៅ​ប្តឹង​នគរបាល​ដើម្បី​ឲ្យ​ជួយ​រក​ម៉ូតូ​ត្រលប់​មក​វិញ​៕