ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាយ​ខ្សែលួស​ដើម្បី​ឆក់​កណ្តុរ​កុំ​ឲ្យ​ស៊ី​ស្រូវ តែ​បែរជា​ឆក់​ខ្លួនឯង​ស្លា.ប់​ទៅ​វិញ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ម្ចាស់​ស្រែ​ម្នាក់​ឈ្មោះ ហេ​ន អាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​ច្រង់ ឃុំ​ទួល​ស្នួល ស្រុក​ក្រូ​ឆ្មារ បាន​ភ្លាត់ស្នៀត​ដើរទៅ​ទាក់​ខ្សែលួស​ដាក់​សម្រាប់​ឆក់​កណ្តុរ

ខេត្ត​ត្បូងឃ្មុំ ៖ ម្ចាស់​ស្រែ​ម្នាក់​ឈ្មោះ ហេ​ន អាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​ច្រង់ ឃុំ​ទួល​ស្នួល ស្រុក​ក្រូ​ឆ្មារ បាន​ភ្លាត់ស្នៀត​ដើរទៅ​ទាក់​ខ្សែលួស​ដាក់​សម្រាប់​ឆក់​កណ្តុរ បណ្តាល​ឲ្យ​ឆក់ ស្លាប់​តែ​ម្តង ដោយ​មិន​មាន​អ្នក​ណា​ដឹង​ទេ​ភ្លាម​ៗ​នោះ​។ ហេតុការណ៍​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៩ មក​រា ២០១៧ ដែល​ស្ថិត​នៅ​ក្នុង​ស្រែ​របស់​ខ្លួន​តែ​ម្តង​។

ប្រភព​ពី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​សត្វ​កណ្តុរ​ច្រើន​ពេក​ដែល​តែងតែ​មក​ស៊ី​ផលដំណាំ​របស់​ប្រជា​កសិករ​នោះ ទើប​បុរស​ខាងលើ​បាន​រៀបចំ​អន្ទាក់​ដាក់​ប្រដាប់​ឆក់​ដើម្បី​ការពារ​ស្រូវ​កុំ​ឲ្យ​កណ្តុរ​មក​ចូល​ស៊ី​បំផ្លាញ ទើប​នៅ​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១៨ មក​រា ក៏​បាន​យក​សម្ភារ​ប្រដាប់​ឆក់​មក​ចង​ព័ទ្ធ​ជុំវិញ​ស្រែ។

នគរបាល​ស្រុក​ក្រូចឆ្មារ ប្រាប់​បន្ត​ទៀត​ថា ប៉ុន្តែ​ទំនងជា​ចៃដន្យ​បុរស​ឈ្មោះ អាន បាន​ដើរ​ទាក់​ខ្សែលួស​នៅ​លើ​ភ្លឺស្រែ​ជា​ហេតុ​បណ្តាល​ឲ្យ​ឆក់​ជាប់ ហើយ​ស្លាប់  រីឯ​ម្រាមដៃ​ក៏​ត្រូវ​បាន​ឆក់​ដាច់​ឡើង​ខ្លោច​តែ​ម្តង ព្រោះថា​ឧបករណ៍​នោះ ត្រូវ​បាន​គេ​បំ​លែង​ចេញពី​ភ្លើង​អា​គុយ​ដែល​មាន​ឋា​ម​ពល​រហូត​ដល់​ទៅ​ជិត​៣០០​វ៉ុល ហេតុនេះ​ហើយ​មាន​ខ្លាំង​ទាំង​មនុស្ស និង​សត្វ​ឲ្យ​តែ​ដើរ​ឬ​វារ​មក​ប៉ះ​នឹង​ត្រូវ​ឆក់​ស្លាប់​តែ​ម្តង​។

លុះ​រហូត​ដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៩ មក​រា មាន​ប្រជាពលរដ្ឋ​ឈ្មោះ សុខ នៅ បាន​ដើរ​កាត់​តាម​ត្រង់​វាលស្រែ​នោះ ស្រាប់តែ​ប្រទះ​ឃើញ​សព​ម្ចាស់​ស្រែ ក៏​ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច​ជា​បន្ទាន់​ដើម្បី​ចុះ​មក​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ ។ ចំពោះ​លទ្ធផល​ឃើញ​ថា​បុរស​ម្ចាស់​ស្រែ​នេះពិតជា​បាន​ស្លាប់​ដោយសារ​តែ​ឆក់​ខ្សែលួស​រាយ ជុំវិញ​ស្រែ​នៅ​ចំន​ណុ​ច​បឹង​ចា​អោ​ក ដោយ​ពិតប្រាកដ​មែន សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕