អភិបាលរងរាជធានីភ្នំពេញ ៣រូប ចូលកាន់តំណែង នៅសល់ម្នាក់ទៀត រកមិនទាន់បាន!
- ភ្នំពេញ
ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ ៣រូប ដែលទើបតែងតាំង ត្រូវបានប្រកាសចូលកាន់តំណែង នៅរសៀលថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។ ពិធីនៅសាលារាជធានីភ្នំពេញ…
ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ ៣រូប ដែលទើបតែងតាំង ត្រូវបានប្រកាសចូលកាន់តំណែង នៅរសៀលថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។ ពិធីនៅសាលារាជធានីភ្នំពេញ…
ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ ៣រូប ដែលទើបតែងតាំង ត្រូវបានប្រកាសចូលកាន់តំណែង នៅរសៀលថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។ ពិធីនៅសាលារាជធានីភ្នំពេញ ធ្វើឡើង ក្រោមអធិបតីភាពលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។
អភិបាលរង រាជធានីភ្នំពេញ ៣រូប ដែលទើបចូលកាន់តំណែងនេះ រួមមាន៖ លោក ឃ្លាំង ហួត លោក សុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី។
តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវបន្ថែមអភិបាលរង ចំនួន ៤រូប ដើម្បីបម្រើការងារ នៅក្នុងរាជធានីភ្នំពេញ។ ពេលនេះ ៣រូប ត្រូវបានប្រកាសចូលកាន់តំណែងហើយ។ នៅសល់មួយរូបទៀត នឹងរៀបចំឡើងបន្តទៀត។ នេះបើតាមលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធី នៅសាលារាជធានីភ្នំពេញ។
រហូតដល់ពេលនេះ អភិបាលរងរាជធានីភ្នំពេញ មានចំនួន ៩រូប រួមមាន៖ លោក កើត ឆែ លោក មាន ចាន់យ៉ាដា លោក ហួត ហៃ លោកស្រី កែវ សុខពិសី លោក ស៊ុយ សេរិទ្ធ លោក នួន ផារ័ត្ន លោក ឃ្លាំង ហួត លោក សុខ ពេញវុធ និងលោក ហ៊ុន សុរិទ្ធី៕ (រូបថតពីរដ្ឋបាលរាជធានីភ្នំពេញ)
ចែករំលែកព័តមាននេះ