ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកស្រី អង់​សាន ស៊ូ​ជី​ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក​៦​ឆ្នាំ​បន្ថែម​ទៀត​ ​ពី​បទ​ពុក​រលួយ

1 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ តុលាការ​មី​យ៉ា​ន់ម៉ា កាលពី​ថ្ងៃ​ចន្ទ ទី ១៥ សីហា​ម្សិលមិញ​នេះ​ បាន​កាត់ទោស​លោកស្រី អ៊ុ​

មីយ៉ាន់ម៉ា ៖ តុលាការ​មី​យ៉ា​ន់ម៉ា កាលពី​ថ្ងៃ​ចន្ទ ទី ១៥ សីហា​ម្សិលមិញ​នេះ​ បាន​កាត់ទោស​លោកស្រី អ៊ុ​ង​ សាន ស៊ូ​ជី (Aung San Suu Kyi) ឲ្យ​ជាប់គុក​រយៈពេល ៦​ឆ្នាំ​ទៀត​ពី​បទ​ពុក​រលួយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​អង្គារ ទី ១៦ សីហា​នេះ​។

សាលក្រម​ចុង​ក្រោយ​នៅ​ក្នុង​ការ​កាត់ក្តី​លោកស្រី​ជា​ច្រើន​ដង​រួច​មក​ហើយ​បាន​ធ្វើ​ម្ចាស់​ពានរង្វាន់​សន្តិភាព​ណូបែល​រូប​នេះ​មានទោស​សរុប ១៧​ឆ្នាំ ហើយ​វា​កើតឡើង​ខណៈ​ដែល​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​មី​យ៉ា​ន​ម៉ា បាន​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​នេះ​ដើម្បី​ដោះស្រាយ​ស្ថានភាព​សិទ្ធិ​មនុស្ស​។

លោកស្រី អង់​សាន ស៊ូ​ជី ដែល​មាន​វ័យ ៧៧​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ថា​មាន​ពិរុទ្ធ​ពី​បទល្មើស​ជា​ច្រើន​ដូច​ជា​អំពើ​ពុក​រលួយ និង​ការ​រំ​លោ​.​ភ​ច្បាប់​ឆ្នោត​ជាដើម​។

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ លោកស្រី​ត្រូវ​បាន​រក​ឃើញ​មានទោស​ពី​បទ​ប្រើប្រាស់​មូលនិធិ​មិន​បាន​ត្រឹមត្រូវ និង​ជួល​ដី​របស់​រដ្ឋាភិបាល​ក្នុង​តម្លៃ​បញ្ចុះតម្លៃ​។

លោកស្រី​បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងអស់​។ បច្ចុប្បន្ន​គាត់​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ឯ​ពន្ធនាគារ​ក្នុង​រដ្ឋធានី Naypyitaw​។

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​មេដឹកនាំ​ពិភពលោក​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ហើយ​បាន​ច្រាន​ចោលការ​កាត់ក្តី​ដែល​កំពុង​បន្ត​ប្រឆាំង​នឹង​លោកស្រី ស៊ូ​ជី ដោយ​ហៅ​ការ​កាត់ក្តី​នោះ​ថា​ជា​ភាព​អយុត្តិធម៌​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ