ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹក​ភ្លៀងជន់លិច​​លង់​ក្នុងក្រុងប៉ោយប៉ែត​​មក​ទល់​ព្រឹក​នេះ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជំនន់​ទឹកភ្លៀង​បាន​បង្ក​​ជន់​លិច​មួយ​ប៉ព្រិច​ភ្នែក​នូវ​ទីតាំង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​បន្ទាប់​ពី​​មានភ្លៀង​ធ្លាក់​​មក​ខ្លាំង ​តាំងពី​វេលា​ម៉ោង​ជិត​៤​រសៀល​​រហូត​ដល់​​​យប់​ទើប​រាំង ​។ ជាក់​ស្តែង​ នៅ​​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ជំនន់​ទឹកភ្លៀង​បាន​បង្ក​​ជន់​លិច​មួយ​ប៉ព្រិច​ភ្នែក​នូវ​ទីតាំង​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​បន្ទាប់​ពី​​មានភ្លៀង​ធ្លាក់​​មក​ខ្លាំង ​តាំងពី​វេលា​ម៉ោង​ជិត​៤​រសៀល​​រហូត​ដល់​​​យប់​ទើប​រាំង ​។ ជាក់​ស្តែង​ នៅ​​ព្រឹក​ថ្ងៃ​ទី​១៦ ​សីហា​ នេះ នៅតាម​ដងផ្លូវ​បេតុង​មួយ​​ចំនួន ​និង​ចំណតរថយន្ត​ក្រុង ​រង​ការ​ជន់​លិច​នៅឡើយ​ តែ​កន្លែង​ខ្លះ​​​បាន​ស្រក​ទៅវិញ​បណ្តើ​ៗ​ហើយ ​ខណៈ​អូរ​ព្រំ​ដែនទឹក​មិន​ទាន់​ឡើង​ខ្លាំង​នៅឡើយ​។​

​នាព្រឹកថ្ងៃដដែល ​ឃើញ​​លោក​គាត​ ហ៊ុ​ល ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​​​ដឹកនាំ​មន្ត្រី​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​មើល​ទឹកអូរ​ព្រំដែន ​និង​ចំណុច​មួយ​ចំនួន​ទៀត​ ដើម្បី​រិះរក​វិធី​ត្រៀម​ទុកជា​មុន​ប្រសិនបើ​ពលរដ្ឋ​ជួប​នូវ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង​ ឬ​ទឹកជំនន់​ហូរ​មក​ពី​ប្រទេស​ថៃ​ ។

សូមរំលឹកថា ដោយសារ​ព្រះ​ភិ​រុណ​បង្អុរ​ខ្លាំង តាំងពី​ថ្ងៃ​រហូត​ដល់​យប់នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២២ បង្ក​ឱ្យ​តំបន់​មួយ​ចំនួន ក្នុង​ទីប្រជុំជន​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ជំនន់​ទឹកភ្លៀង​ជា​បណ្តើរ​ៗ​ហើយ​។ កន្លង​មក ភាគី​ថៃ បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​កម្ពុជា នៅ​ជាប់​ព្រំដែន​ខេត្ត​ស្រះ​កែវ ដោយ​ប្រកាស​ថា នៅ​ប្រទេស​ថៃ មាន​ភ្លៀង​ខ្លាំង ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ដូច្នេះ​ខាង​កម្ពុជា ពិសេស​អ្នក​រស់នៅ​ស្រុក​ក្រុង​ជាប់​ព្រំដែន​ថៃ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​។

មក​ដល់​ព្រលប់​ថ្ងៃ​ទី​១៥​សីហា​ ទឹកអូរ​ព្រំដែន​កម្ពុជា​-​ថៃ ចំណុច​ប៉ោយ​ប៉ែ​ត បាន​ហក់​ឡើងជិត​ដល់​មាត់​អូរ​ហើយ​។ ​កន្លង​មក អាជ្ញាធរ បាន​រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​ធ្លាក់​ទៅ​អូរ​ព្រំដែន បាន​ច្រើន​ខ្សែ​។ ប៉ុន្តែ​រហូត​ដល់​ម៉ោង៩​យប់​ថ្ងៃ​ទី​១៥​សីហា ភ្លៀង​នៅ​ប៉ោយ​ប៉ែ​ត មិន​ទាន់​រាំង​នៅឡើយ​ទេ ខណៈ​ផ្លូវ​ខ្លះ ត្រូវ​ទឹក​លិច ហើយ​ពលរដ្ឋ​បើកបរ​ម៉ូតូ​ឡាន វាង​រក​ផ្លូវ មិនសូវ​លិច​ខ្លាំង​ ។