សាំយ៉ុងរាប់សិបគ្រឿងដឹកឈើដូចរន្ទះរកច្រកចេញ
ខេត្តក្រចេះ ៖ ស្ថានភាពនៃការដឹកជញ្ជូនឈើពីក្រុមរថយន្តសាំយ៉ុង ដែលមានផ្ទុកឈើ គ្រឿងផ្ទះវែងៗដឹកពេញប្រៀបនៅលើរថយន្តរាប់សិបគ្រឿងក្នុង១យប់ៗ
ខេត្តក្រចេះ ៖ ស្ថានភាពនៃការដឹកជញ្ជូនឈើពីក្រុមរថយន្តសាំយ៉ុង ដែលមានផ្ទុកឈើ គ្រឿងផ្ទះវែងៗដឹកពេញប្រៀបនៅលើរថយន្តរាប់សិបគ្រឿងក្នុង១យប់ៗ
ខេត្តក្រចេះ ៖ ស្ថានភាពនៃការដឹកជញ្ជូនឈើពីក្រុមរថយន្តសាំយ៉ុង ដែលមានផ្ទុកឈើ គ្រឿងផ្ទះវែងៗដឹកពេញប្រៀបនៅលើរថយន្តរាប់សិបគ្រឿងក្នុង១យប់ៗ បានបង្កការព្រួយបារម្ភដល់សុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ។
ស្ថានភាពការដឹកជញ្ជូននេះ ត្រូវគេនិយាយថា បានកើតមានយ៉ាងអនាធិបតេយ្យរយៈពេលជាយូរមកហើយ ក្នុងនោះសកម្មភាពដឹកជញ្ជូនរបស់ឈ្មួញ គឺធ្វើឡើងតែនៅពេលយប់។ សេចក្តីរាយការណ៍និយាយថា មានរថយន្តសាំយ៉ុងមិនក្រោមមួយរយគ្រឿងទេក្នុងមួយយប់ៗ បានធ្វើការដឹកជញ្ជូនឈើវែងៗ ជាប្រភេទឈើអារគ្រឿងផ្ទះ ដឹកចេញពីខេត្តស្ទឹងត្រែង នាំទៅខេត្តព្រៃវែង ជួនកាលទៅដល់ច្រកព្រំដែនធ្លាយដល់ស្រុកយួនក៏មានដែរ ។
ការដឹកជញ្ជូនយ៉ាងអនាធិបតេយ្យរបស់ពួកក្រុមឈ្មួញជាច្រើនក្រុមនេះ គឺគេបានដឹកចេញដោយរថយន្តជាច្រើនខ្សែ ស្ទើរមួយយប់ទល់ភ្លឺ រកស៊ីដូចទីទុយ ហើយការដឹកជញ្ជូននេះ គឺគេបើកបរក្នុងល្បឿនលឿនៗប្រដេញគ្នា មិនថានៅលើផ្លូវជាតិ លើស្ពាន រឺនៅក្នុងទីប្រជុំជននោះទេ ព្រោះបច្ចុប្បន្ននេះ ផ្លូវនានាបានល្អអស់ហើយ គេបើកមិនប្រណីទេបោះពួយដូចរន្ទះ ។ ការបើករបៀបនេះ ទើបធ្វើឱ្យអ្នកធ្វើដំណើរពេលយប់ ក៏ដូចជាអ្នកមានរបរលក់ដូរតាមចិញ្ចើមផ្លូវពេលយប់កំពុងមានការព្រួយបារម្ភពីសុវត្ថិភាព និងស្នើឱ្យសមត្ថកិច្ចទប់ស្កាត់ឬមានវិធានការដោយប្រការណាមួយ កុំគិតតែពីឈរចាំយកលុយបណ្តាក់គ្នារាល់យប់រាល់ថ្ងៃដូចខ្យង ដោយមិនឈឺឆ្អាលអ្វីទាំងអស់នោះ ។
ពួករថយន្តដឹកឈើទាំងនេះ តែងបានបង្កឱ្យកើតមានគ្រោះថ្នាក់ជារឿយៗ ដូចជាបុកចូលផ្ទះអ្នកស្រុក បង្កឱ្យមានគ្រោះថ្នាក់ម្តងជាពីរដងមកហើយ ។ កាលពីប៉ុន្មានយប់មុននេះ ក្រុមរថយន្ត សាំយ៉ុងដឹកឈើទាំងនេះ បានបើកបុករះនៅលើស្ពានដែកមួយក្នុងក្រុងក្រចេះបង្កឱ្យរថយន្តរបស់សមត្ថកិច្ចជាច្រើនគ្រឿង ដែលព្យាយាមរាំងខ្ទប់ការដឹកជញ្ជូនរបស់ពួកគេ ត្រូវរងការខូចខាតយ៉ាងដំណំ ។
មានការលើកឡើងថា ការដែលក្រុមក្បួនរថយន្តដឹកឈើទាំងនេះទម្លាប់បើកបរលឿនដោយមិនគិតពីសុវត្ថិភាពចរាចរណ៍ដល់អ្នកដំណើរ ក៏ដូចជាសុវត្ថិភាពខ្លួនឯងដែរនោះ ត្រូវបានគេលើកឡើងថា ក៏ដោយសារតែក្រុមរថយន្តដឹកឈើទាំងនេះបើកគេចពីការដេញប្រម៉ាញ់របស់សមត្ថកិច្ច ដើម្បីស្ទាក់ទារលុយពីពួកគេ ព្រោះនៅលើផ្លូវជាតិក្នុងខេត្តក្រចេះមានកុងត្រូលមិនតិចជាង៥០កន្លែងទេ ដែលនៅចាំកាក់យកលុយពីក្បាលរថយន្តទាំងនេះទាំងយប់ទាំងថ្ងៃនោះ។ ជាពិសេសនៅស្រុកស្នួលតែម្តង ដែលអភិបាលស្រុកមើលឃើញតែអ្នកកាសែត ឯអ្នកក្រោមឃ្លៀកមើលអត់ឃើញ ៕
ចែករំលែកព័តមាននេះ