ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា តើ​មានរឿង​អ្វី? យុវជន​មួយ​ក្រុម​ត្រូវ​យុវជន​២​នាក់​បញ្ឆោត​ទៅ​កន្លែង​ផ្សេង​ព្រួត​វា​.​យ

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​មួយ​ក្រុម​ចេញពី​ផឹកស៊ី រួច​ដឹក​ស្រី​ម្នាក់​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ស្រាប់តែ​ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​នាំ​គ្នា​ដេញ​ស្ទាក់​វា​.​យ​ធ្វើ​ឱ្យ​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​ចេញពី​ផឹកស៊ី រួច​ដឹក​ស្រី​ម្នាក់​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ស្រាប់តែ​ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​នាំ​គ្នា​ដេញ​ស្ទាក់​វា​.​យ​ធ្វើ​ឱ្យ​ផ្អើល​អស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ទាំង​សង្ខាង យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ភ្លាម​ៗ​ផង​ដែរ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​ត្រពាំង​ទា ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម៉ូតូ​រង​គ្រោះ​ខាងលើ ទី​១- ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ត្បួ​ង​ឃ្មុំ​1E-8305 មិន​មាន​រង​ការ​ខូចខាត​ទេ​, ម៉ូតូ​ទី​២- ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1JA-4474 រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​, ម៉ូតូ​ទី​៣- ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1JP-0462 រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាង​មុខ​ដូច​គ្នា​។ ចំណែក​ខាង​ម៉ូតូ​ជន​បង្ក ដោយ​មិន​បាន​ចាំ​ស្លាក​លេខ និង​ស៊េរី​ទេ ព្រោះ​នាំ​គ្នា​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ទៅ​ហើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ក្រុម​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ឱ្យ​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​នាំ​គ្នា​ចេញពី​ផឹកស៊ី​នៅ​ខ្យូ​ស​មួយ​កន្លែង ម្ដុំ​ផ្លូវ​រថភ្លើង ស្ថិត​នៅ​សង្កាត់​សំរោង​ក្រោម បន្ទាប់​មក​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដឹក​ស្រី​ម្នាក់​ដែល​បំរើ​ការ​នៅ​ខ្យូ​ស​ជួន​នាង​ត្រឡប់​មក​ផ្ទះ​វិញ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង (១- ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ២- ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​២០២២ និង​ទី​៣- ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២២) មាន​គ្នា​ចំនួន​៦​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ប្រុស​៥​នាក់ ។

ក្រុម​ជន​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​កំពុង​តែ​ជិះ​មក​តាម​បណ្ដោយ​វិ​ថី​ឈ្នះ​ឈ្នះ ពី​ជើង​ទៅ​ត្បួ​ង សុខ​ៗ ស្រាប់តែ​លេចមុខ​ក្មេង​ស្ទាវ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ដោយ​មិន​ចាំ​ម៉ាក និង​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​វា​.​យ​ទៅ​លើ​ក្រុម​គាត់​ម្នាក់​ដែល​ជិះ​នៅ​ខាងក្រោយ​គេ ហើយ​ក្មេង​ស្ទាវ​នោះ​ក៏​ជិះ​ម៉ូតូ​រត់​ភ្លាម​ៗ​នោះ​ដែរ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ខាង​ក្រុម​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​ជិះ​ម៉ូតូ​នាំ​គ្នា​ដេញ​តាម​វា​.​យ​វិញ ដោយ​ចេញពី​ផ្លូវ​ធំ​ចូល​មក​ផ្លូវ​បេតុង ផុត​ពី​វិ​ថី​ឈ្នះ​ឈ្នះ​ជាង​១០០​ម៉ែត្រ ពេល​នេះ​ក្មេង​ស្ទាវ​ក៏​បាន​ឈប់​ម៉ូតូ​ចុះ​មក ដោយ​មាន​គ្នា​គ្នី​ជា​ច្រើន​ដូច​ហ្វូងគោ ប្រដាប់​ទៅ​ដោយ​ដំបង​ដែក​និង​ដំបង​ឈើ ព្រួត​មក​វា​.​យ​ទៅ​លើ​ក្រុម​គាត់ (​ជន​រង​គ្រោះ​) ដែល​មាន​គ្នា​៥​នាក់ បណ្ដាល​ឲ្យ​អ្នកខ្លះ​របួស​ដៃ ខ្លះ​ទៀត​រង​របួស​ជើង បន្ទាប់​មក​ផ្អើល​ប្រជាពលរដ្ឋ​ទាក់ទង​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​នោះ ចំណែក​ខាង​បក្សពួក​ជន​បង្ក​ក៏​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ពី​កន្លែង​កើតហេតុ​ទៅ​។ ស្រប​ពេល​នោះ ខាង​ជន​រង​គ្រោះ​បាន​យក​មួក​សុវត្ថិភាព​វា​.​យ​ច្រឡំ​ទៅ​លើ​បុរស​ម្នាក់ ព្រោះ​ស្មានថា​ជា​អ្នក​បង្ក បណ្ដាល​ឲ្យ​មានរឿង​រ៉ាវ​មួយ​បន្ថែម​ទៀត បន្ទាប់​មក​ខាង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​អ្នក​ទាំង​២​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​សួរនាំ​ទៅ​លើ​ខាង​ជន​រង​គ្រោះ រកមុខ​អ្នក​បង្ក​មិនឃើញ ហើយ​ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្ដឹង​ទៀត ខាង​សមត្ថកិច្ច​ក៏​បាន​ធ្វើ​លិខិត​ព្រមព្រៀង​អោយ​ភាគី​រង​គ្រោះ​ទាំង​២​នាក់ ដែល​ត្រូវ​បាន​ជនសង្ស័យ​វា​.​យ និង​អ្នក​វា​.​យ​ច្រឡំ​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​អស់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ