ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សោភា បង្ហាញ​ក្តី​ស្រលាញ់ ​​ជួយ​មិន​ទាម​ទារ​សំណង និង​បង្ហើប​ប្រាប់​ពី​ការ​គោរព​សាសនា​របស់​​នាង

1 ឆ្នាំ មុន
  • ភ្នំពេញ

គ្រប់​គ្នា​ដឹង​ហើយ​ថា ពេជ្រ សោភា ជា​អ្នក​កាន់​គ្រី​ស្ទា​ន​២៥​ឆ្នាំ ដោយសារ​តែ នាង​ត្រងត្រាប់​ក្នុង​គ្រួសារ​ពេញ​មួយ​ផ្ទះ តាំងពី​ជំនាន់​មិន​ទាន់​ល្បីឈ្មោះ​។ កន្លង​មក ចេះ​តែ​លេចឮ​ថា

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​ដឹង​ហើយ​ថា ពេជ្រ សោភា ជា​អ្នក​កាន់​គ្រី​ស្ទា​ន​២៥​ឆ្នាំ ដោយសារ​តែ នាង​ត្រងត្រាប់​ក្នុង​គ្រួសារ​ពេញ​មួយ​ផ្ទះ តាំងពី​ជំនាន់​មិន​ទាន់​ល្បីឈ្មោះ​។ កន្លង​មក ចេះ​តែ​លេចឮ​ថា នាង​កម្រ​ចែក​ការ​ស្រឡាញ់​អោយ​អ្នក​ធ្លាប់​អត់​ដូច​នាង ។ ប៉ុន្តែ​សោភា ក៏​ធ្លាប់​បញ្ជាក់​ថា នាង​បាន​ចុះ​ចែក​អំណោយ មនុស្សធម៌​រាប់​ភ្លេច​មក​ហើយ​។

ហើយ​នៅ​ពេល​នេះ នាង​បាន​ប្រាប់​មូលហេតុ​ធ្វើ​សប្បុរសធម៌​មិន​ចង់​អួត​ចែកចាយ​លើ​បណ្ដាញ​សង្គម​។ ពិត​ណាស់​សម្រាប់​ហ្វេ​ន​ៗ ពេជ្រ សោភា សុ​ទ្ឋ​តែ​ដឹង​ថា អាយ​ដល​ខ្លួន​ធ្លាប់ បង្ហាញ​ទឹកចិត្ត​សប្បុរសធម៌​ជា​ច្រើន​មក​ហើយ ដូច​ជា ៖ សាងសង់​សាលារៀន​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​, ជីក​អណ្ដូងទឹក និង​ជីក​ស្រះ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​ទឹក​នៅ​តំបន់​ជាប់​ទល់ដែន​វៀតណាម​ជាដើម ដែល​ចំណាយ​លុយ​អស់​ជា​ច្រើន​ម៉ឺន​ដុល្លារ ។ ពេល​ខ្លះ ក៏​កម្រ​នឹង​ឃើញ​មានការ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ដូច​គេ​ទៅ​វិញ​។

កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២ កន្លង​មកនេះ សោភា បែរជា​លេចមុខ​នៅ​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា «​សន្និបាត​ស្រី្ដ​គ្រី​ស្ទា​ន​ខ្មែរ​» ដែល​ជា​កម្មវិធី​របស់​ព្រះ​វិហារ​ជីវិត​ថ្មី​ភ្នំពេញ (​គ្រី​ស្ទា​ន​) ស្ថិត​នៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ក្រុងភ្នំពេញ​។ នៅ​ថ្ងៃ​នោះ គេ​ឃើញ​សោភា បាន​កាន់​ជាមួយ​ព្រះ​គម្ពីរ​ប៊ី​ប និង​បង្ហាញ​ស្នាមញញឹម​ដែល​មើលទៅ​នាង​ហាក់​មាន​ក្ដី​សុខ​ផ្លូវចិត្ត​ខ្លាំង​ណាស់​។

ពេជ្រ សោភា បាន​បង្កើត​ភាព​សប្បុរស​ជា​ច្រើន​លើក​ច្រើន​សារ តែ​មិនសូវ​បង្ហោះ​សកម្មភាព​តាម​បណ្ដាញ​សង្គម និង​ការ​លេចមុខ​ក្នុង​ការ​សម្ពោធ​ព្រះ​គម្ពីរ​ប៊ី​ប ហើយ​ត្រូវ​បាន​តារាចម្រៀង​ល្បីល្បាញ​ជាង​១៧​ឆ្នាំ​រូប​នេះ ថា ជីវិត​នាង​ជា​គ្រី​ស្ទ បរិស័ទ (​ប្រូ​តេស្ដ​ង់​) ពោរពេញ​ទៅ​ដោយ​ក្ដី​ស្រលាញ់​ពិតប្រាកដ មិន​ទាមទារ​ការ​តបស្នង​អ្វី​ឡើយ​។ សោភា​បន្ថែម​ថា នាង​បង្កើត​ក្ដី​ស្រលាញ់ ព្រោះ​ជា​គ្រី​ស្ទា​ន ហើយនឹង​ជួយ​អ្នក​ខ្វះខាត អ្នកក្រ​ដោយ​អត់​ចង់បាន​សំណង​។

នាង​ថា ដោយសារ​តែ​ជា​គ្រី​ស្ទា​ន​នេះ​ហើយ ទើប​ក្ដី​ស្រលាញ់​ល្អ ឬ​អាក្រក់ និង​មាន​អ្នកខ្លះ​ស្អប់​នាង​ជាដើម គឺ​នាង​មិន​តប​តប​នោះ​ទេ​។ សោភា ប្រកាន់​ទស្សនៈ​ថា «​ទ្រព្យ​ដែល​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​ម្នាក់​ៗ គឺ​ក្ដី​ស្រលាញ់​»​។ នាង​ថា ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ​អាទិត្យ នាង​ជួបជុំ​ជាមួយ​គ្រី​ស្ទ​បរិស័ទ​ផ្សេង​ទៀត បម្រើ​ព្រះ ចែករំលែក​ក្ដី​ស្រលាញ់​។ នាង​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ធ្វើការ​អធិដ្ឋាន​ទៅ​ព្រះ យើង​នឹង​បាន​នូវ​អ្វី​ដែល​ចង់បាន ហើយ​ទាល់តែ​គ្រី​ស្ទា​ន និង​ធ្លាប់​សាក​ទើបបាន​ដឹង ។

តារា​វ័យ​៣៩​ឆ្នាំ​រូប​នេះ បាន​សង្កត់​ថា «​សន្ដិភាព​ផ្លូវចិត្ត អត់​ត្រូវ​តែ​បង្ហាញ​អ្វី​ដែល​អស្ចារ្យ មាន​ផ្លូវចិត្ត​គឺ​សុខ ព្រោះ​ពួក​យើង​មាន​ព្រះ​» ហើយ​គ្រី​ស្ទា​ន (​រស់​ដើម្បី​ក្ដី​ស្រលាញ់​»​។

ក្រៅពី​ជា​គ្រី​ស្ទា​ន​នោះ ពេជ្រ សោភា ថា នាង​គ្មាន​តួនាទី​អ្វី​នៅ​ថ្ងៃ​សម្ពោធ​ព្រះ​គម្ពី​ប៊ី​ប នោះ​ទេ តែ​គម្ពី​បើក​ថ្មី​នោះ គឺ​ដើម្បី​បម្រើ​ព្រះ ដោយ​ក្ដី​ស្រលាញ់​ស្អាតស្អំ បរិសុទ្ធ​។ នាង​សង្កត់​ថា​សម្រាប់​មនុស្ស​ឯកោ​ខ្លាំង ជួប​ទុក្ខសោក​ក្នុង​ចិត្ត ពេល​ទៅ​ដល់​ព្រះ​វិហារ​គ្រី​ស្ទ គឺ​ដូច​បាន​កើត ម្ដងទៀត​។

មហាជន​កត់​សម្គាល់ថា ក្រៅពី​តារាចម្រៀង​ល្បីល្បាញ ពេជ្រ សោភា ដែល​ជា​គ្រី​ស្ទា​ន​នោះ ក៏​មាន​តារាចម្រៀង ខេ​ម ក៏​ជា​គ្រី​ស្ទា​ន​ម្នាក់​ដូច​នាង​ផង​ដែរ ខណៈ​ពេល​ដែល​ថ្មី​ៗ​នេះ គេ​ឃើញ​តារា​សម្ដែង​លោក រតនៈ ពិសិដ្ឋ ក៏​ចូលរួម​សម្ពោធ​ព្រះ​គម្ពី​ប៊ី​ប​ជាមួយ​សោភា ដោយ​ទឹកមុខ​យ៉ាង​រីករាយ ។ ចំណែក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ម្លប់ សាសនា ធ្លាប់​ចេញ​សារ ដោយ​ចាត់​ទុក​សោភា​ថា ជា​វីរៈនារី​ដ៏​ក្លាហាន​មានចិត្ត​សប្បុរសធម៌​ពិត​ៗ ព្រោះ​បាន​ជួយ​សាលារៀន សង្គ្រោះ​ក្មេង​នៅ​វត្ត (​ពង្រ​ក​ជុំ​តេ​ជោ​) នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ខេត្តកំពត​។

ហ្វេ​ស​ប៊ុ​ក Siek Bunnary Charity ក៏​ធ្លាប់​បង្ហោះ​ថា ពេជ្រ សោភា បរិច្ចាគ​ថវិកា​ចំនួន​៤០០០០០​រៀល ជួយ​ដល់​បងប្រុស​ដំបៅ​ខ្នង ប្រពន្ធ​រត់​វ​ចោល នៅ​ខេត្តព្រះវិហារ​។ ចំណែក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​សហគមន៍​ចាប៉ី អមតៈ ក៏​ធ្លាប់​បង្ហោះ​សារ​ដែរ​ថា ពេជ្រ សោភា បាន​បរិ​វ​ច្ចាគ​ថវិកា​ចំនួន​៥០០​ដុល្លារ​សម្រាប់​ទ្រទ្រង់​ចាប៉ី​ដង​វែង​។

ហើយ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Siek Bunnary Charity ធ្លាប់​បង្ហោះ​ថា ពេជ្រ សោភា បាន​ជួយ​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់​ចំនួន​២០០​គ្រួសារ និង​មាន​អំណោយ​មួយ​ចំនួន​ទៀត​ដែល ពេជ្រ សោភា បាន​ធ្វើ​សប្បុ​ស​ធម៌​ដូច​ជា នាង​ធ្លាប់​បរិច្ចាគ​ថវិកា​ចំនួន​១០០០​ដុល្លារ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ទប់ស្កាត់​កូ​វី​ដ​, តែ​សោភា មិន​ដែល​បង្ហាញ​ការ​ធ្វើ​សប្បុរសធម៌​ដែល​ចំណាយ​ដោយ​ថវិកា​របស់​នាង​ផ្ទាល់ខ្លួន​នោះ​នៅ​លើ​បណ្ដាញ​សង្គម​ឡើយ ប៉ុន្ដែ​ភាគច្រើន​គឺ​អ្នក​ទទួល​អំណោយ​ពី​នាង​ទេ ដែល​បង្ហោះ​សារ​ថ្លែងអំណរគុណ​នាង​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ