ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញុង បញ្ជាក់​ការ​ពិត​ចុង​ក្រោយ អំពី​ស្ថានភាព​ជំងឺ​ស្វាមី នាយ កៃ​ដ

1 ឆ្នាំ មុន
  • ភ្នំពេញ

បើ​ទោះបីជា​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​របស់​ស្វាមី​នាយ កៃ​ដ បាន​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ច្រើន​ក៏​ដោយ ប៉ុន្តែ​ជំងឺ​របស់​លោក​នៅ​តែ​ទាមទារ​ការ​វះកាត់​ខួរក្បាល​ជា​ចាំបាច់​។ អ្នក​នាង ខ្ញុង ហាក់​មិន​បាន​រុញ​រា​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​ស្វាមី ដោយ​ការ​

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​របស់​ស្វាមី​នាយ កៃ​ដ បាន​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ច្រើន​ក៏​ដោយ ប៉ុន្តែ​ជំងឺ​របស់​លោក​នៅ​តែ​ទាមទារ​ការ​វះកាត់​ខួរក្បាល​ជា​ចាំបាច់​។ អ្នក​នាង ខ្ញុង ហាក់​មិន​បាន​រុញ​រា​នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​ស្វាមី ដោយ​ការ​វះកាត់​ខួរក្បាល​យក​ដុំ​សាច់​ចេញ​នោះ​ឡើយ ខណៈ​ពេល​នាង​រង់ចាំ​ការ​សម្រេចចិត្ត​ស្វាមី​ប៉ុណ្ណោះ​។

តាម​រយៈ​វី​ដេ​អូ Live តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង ខ្ញុង បាន​លើក​ឡើង​ពី​ស្ថានភាព​ជំងឺ​ចុង​ក្រោយ​របស់​ស្វាមី​ថា រហូត​មក​ទល់​នា​ពេល​នេះ អាកា​រៈ​ជំងឺ​ស្វាមី​របស់​នាង​បាន​វិល​មក​រក​ភាពល្អ​ប្រសើរ​ច្រើន​ហើយ ក្រោយ​មានការ​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​។

នាង​បញ្ជាក់​ថា ស្ថានភាព​បាន​ល្អ​ប្រសើរ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ គឺ​ស្វាមី​អ្នក​នាង​ក៏​ត្រូវ​ទទួល​ការ​វះកាត់​ខួរក្បាល ដោយ​យក​សាច់​ដែល​បាន​ដុះ​នៅ​ក្នុង​នោះ​។ នាង​ថា បន្ទាប់​ពី​ការ​ស្កេ​ន ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​មាន​ដុំ​សាច់​មួយ បាន​ដុះ​នៅ​ក្នុង​ផ្នែក​ក្បាល​ខាង​ផ្នែក​របស់​ស្វាមី​នាង ខណៈ​ពេល​ដុំ​សាច់​នោះ ជា​ដុំ​សាច់​ដែល​កាច​។ នាង​បន្ថែម​ថា ដុំ​សាច់​នោះ អាច​ជា​ថង់​ទឹក ឬ​ក៏​សាច់​ដែល​រលួយ ហេតុនេះ​ត្រូវ​ទាមទារ​ការ​វះកាត់​ក្បាល​យក​ចេញ​ជា​ដាច់ខាត ដោយ​មិន​អាច​ព្យាបាល​ដោយ​លេបថ្នាំ ឬ​ក៏​ចាក់​ថ្នាំ​ណាមួយ​ឡើយ​។

យ៉ាងណា បើ​តាម​អ្នក​នាង ខ្ញុង ថា នាង​ហាក់​មិន​មានការ​អុល​ឯក​នៅ​ការ​ព្យាបាល​ស្វាមី​ពី​ការ​វះកាត់​នោះ​ឡើយ ពោល​គឺ​នាង​ចង់អោយ​ស្វាមី​បានជា​តែ​ប៉ុណ្ណោះ ខណៈ​ពេល​នាង​នៅ​តែ​ចាំ​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ពី​ស្វាមី​ប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​នាយ កៃ​ដ ដែល​បាន​លេចមុខ​នៅ​ការ live នា​ពេល​នេះ​ក៏​បាន​លើក​ឡើង​ថា លោក​ពិតជា​មិន​នឹក​ស្មាន​ដល់​ថា មាន​ជំងឺ​បែប​នេះ​កើតឡើង​ចំពោះ​លោក​ឡើយ​។ លោក​បញ្ជាក់​ថា កន្លង​មក លោក​មិន​ដែល​មាន​ជំងឺ​អ្វី​ធំដុំ​ឡើយ ហើយ​ការ​ពិនិត្យ​ឈា​.​ម​នោះ​ទៀត​សោត​ក៏​មិន​ដែល​ឃើញ​ថា​លើស ឬ​មាន​បញ្ហា​អ្វី​ឡើយ មាន​តែ​ក្រុម​គ្រូពេទ្យ​សរសើរ​ថា មាន​ឈា​.​ម​ល្អ​។

លោក​ថា ជំងឺ​របស់​លោក​ដែល​បាន​កើតឡើង​នា​ពេល​នេះ គឺ​មិន​បាន​ហុច​សញ្ញា​ណាមួយ​អោយ​លោក​បានដឹង​ជា​មុន​ឡើយ ពោល​គឺ​នៅ​សុខ​ៗ​វា​ក៏​កើតឡើង​បែប​នេះ​តែ​ម្តង​ៗ​។ យ៉ាងណា​លោក​ទទួលស្គាល់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​ពិតជា​ចំណាយ​កម្លាំង​ច្រើន និង​សម្រាក​មិន​បាន​គ្រប់គ្រាន់​ផង​ដែរ ដោយសារ​លោក​មាន​ការងារ​ច្រើន និង​ឆ្លៀតពេល​ជួយ​ភរិយា​ខ្លះ​ៗ​។

នាយ កៃ​ដ លើក​ឡើង​បន្ថែម​ថា សម្រាប់​ស្ថានភាព​ពេល​នេះ លោក​ក៏​នឹង​សម្រេចចិត្ត​ធ្វើការ​វះកាត់​ក្បាល​តាម​វេជ្ជបញ្ជា​ពី​ក្រុម​គ្រូពេទ្យ ព្រោះ​បើ​មិន​ដូច្នេះ​ទេ លោក​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នា​ពេល​ដ៏​ខ្លី​។ យ៉ាងណា តាម​ការ​ដកឃ្លា​សម្រាប់​ទទួលយក​ការ​វះកាត់​នេះ លោក​និង​ភរិយា សម្រេច​ចេញពី​មន្ទីរពេទ្យ​សិន ដើម្បី​គិតគូរ​រឿង​វះកាត់​នេះ ទោះបីជា​ក្រុម​គ្រូពេទ្យ​មិន​បាន​អនុញ្ញាត​អោយ​ចេញ​ក៏​ដោយ​។ ជា​ចុង​ក្រោយ​អ្នក​នាង ខ្ញុង និង​ស្វាមី ក៏​បាន​ថ្លែងអំណរគុណ​ដល់​បណ្តា​ទស្សនិកជន និង​មិត្តភក្តិ​ទាំងអស់​ដែល​បាន​ផ្ញើ​សារ​សួរសុខទុក្ខ​ពី​ស្ថានភាព​គ្រួសារ​របស់​នាង​ជា​បន្តបន្ទាប់​។

អ្នក​នាង ខ្ញុង ថា នាង​ក៏​មិន​អាច​ទទួលយក​បាន​ឡើយ នូវ​ការ​យល់​ឃើញ​ពី​មហាជន​មួយ​ចំនួន​ដែល​បាន​ចោទប្រកាន់​មក​ដល់​ក្រុម​គ្រួសារ​នាង​សម្តែង ដើម្បី​ទទួល​ការ​ចាប់អារម្មណ៍ និង​បាន​ជំនួយ​។ ចំណុច​នាង​បញ្ជាក់​ថា នាង​មិន​មាន​ចេតនា​ណាមួយ​ធ្វើ​ឡើង​បែប​នេះ​ឡើយ ដោយ​នាង​ហ៊ាន​ស្បថ​ស្លា​.​ប់​ចោល​កូន​២​នាក់ ខណៈ​ពេល​ដែល​នាង​មិន​ដែល​យក​រឿង​ប្រមាថ​អាយុជីវិត​គ្រួសារ​មក​លេងសើច​បែប​នេះ​ឡើយ​។

ជា​ការ​កត់សម្គាល់ នាយ កៃ​ដ ស្វាមី​តារា​កំប្លែង​នាង ខ្ញុង បាន​ជួប​អាកា​រៈ​មិន​ស្រួល ដោយសារ​រឹង​ថ្គាម ទាញ​ដៃជើង និង​មាត់ គាំង​និយាយ​លេង​ចេញ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង live លក់​ផលិតផល​តាម​អន​ឡាញ​។ មហាជន ជា​ពិសេស​អ្នក​ដែល​បាន​ចូល​មើល​នាង ខ្ញុង និង​ស្វាមី កំពុង Live នោះ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល និង​បង្ហាញ​ក្តី​រន្ធត់​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​គេ​បានឃើញ​ស្វាមី​នាង ខ្ញុង ស្រាប់តែ​រឹង​ដៃ​រឹង​ជើង និង​ថ្គាម​និយាយ​លេង​កើត ព្រមទាំង​ដួល​ភ្លាម​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ