ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​សាលា​ឃើញ​នាង​តូច​អង្គុយ​យំ​នៅ​ក្បែរ​ថ្នាក់រៀន លុះ​សួរនាំ​បែកធ្លាយ​រឿងជា​ច្រើន​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្វាយចេក នៅ​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​ឃាត់ខ្លួន​ដោយ​ជាប់ចោទ​ពី​បទ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ស្វាយចេក នៅ​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២២​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ពី​ឃាត់ខ្លួន​ដោយ​ជាប់ចោទ​ពី​បទ​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​អនីតិជន​អាយុ​១២​ឆ្នាំ នៅ​ឃុំ​សា​រង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ មិន គឹ​ម​ភួ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ភាស​ជើង ឃុំ​សា​រង្គ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១២​ឆ្នាំ នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ វេលា​ម៉ោង​១១​និង​១០​ព្រឹក មានឈ្មោះ ហ៊ុយ រ៉​ង់ ជា​នាយក​សាលា បានឃើញ​ក្មេង​ស្រី​រង​គ្រោះ​អង្គុយ​យំ​នៅ​ក្បែរ​ថ្នាក់រៀន​របស់​នាង ដោយ​ឃើញ​ដូច្នេះ​នាយក​សាលា​ក៏​បាន​សួរនាំ រួច​នាង​បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ មិន គឹ​ម​ភួ​ន បាន​ចាប់​នាង​រំ​លោ​.​ភ​ចំនួន​០៥​ដង ហើយ​បាន​សម្រេច​ចំនួន​០៣​ដង មិន​ចាំ​ថ្ងៃខែ​ក្នុង​ឆ្នាំ​២០២១ ដោយ​លើក​ទី​០១ នៅ​ភ្នំ​ផ្គាំ ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក​, លើក​ទី​០២ នៅ​ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ​, លើក​ទី​០៣ នៅ​ក្នុងផ្ទះ (​ពេល​នាង​នៅ​ម្នាក់ឯង ហើយ​ជនសង្ស័យ​ឡើង​ទៅ​ចាប់​តែ​ម្តង​) ចំណែក​លើក​ទី​០៤ និង​ទី​០៥ នៅ​លើ​ផ្ទះ​នៅ​យប់ ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ ប៉ុន្តែ​ចាប់​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​នាង​រត់គេច​ផុត​។ បន្ទាប់​ពី​ឮ​ដូច្នេះ លោកនាយក​សាលា​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សា​រង្គ ឱ្យ​ឃាត់ខ្លួន​ជនសង្ស័យ​មក​យក​នាំ​សួរនាំ​តែ​ម្តង ។

លោក​វរសេនីយ៍ឯក ជា ស្លូញ បាន​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ក៏​បាន​សារភាព​ថា «​ខ្លួន​គ្រាន់តែ​បាន​បៀតបៀន​លើ​កេរ្តិ៍ខ្មាស់​របស់​ក្មេង​ស្រី​នោះ​ចំនួន​០៣​ដង​តែ​ប៉ុណ្ណោះ មិន​បាន​រំ​លោ​.​ភ​ឲ្យ​ស៊ីជម្រៅ​នោះ​ឡើយ​»​។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​មាន​បណ្តឹង​ពី​អាណាព្យាបាល​របស់​ក្មេង​ស្រី​រង​គ្រោះ ជនសង្ស័យ​ឈ្មោះ មិន គឹ​ម​ភួ​ន ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ