ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ហូ​លី​វូ​ដ នាង Anne Heche មិន​រំពឹង​រស់រាន​មានជីវិត ​ក្រោយ​ជួប​គ្រោះដ៏​រន្ធ.ត់

1 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តារា​សម្តែង​អា​មេ​រិ​ក​នាង Anne Heche មិន​ត្រូវ​បាន​រំពឹង​ថា​នឹង​រស់រាន​មានជីវិត​ឡើយ

អា​មេ​រិ​ក ៖ តារា​សម្តែង​អា​មេ​រិ​ក​នាង Anne Heche មិន​ត្រូវ​បាន​រំពឹង​ថា​នឹង​រស់រាន​មានជីវិត​ឡើយ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ដែល​បណ្តាល​ឱ្យ​រថយន្ត​នាង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។ នេះ​បើ​តាម​ការ​អះអាង​ដោយ​ផ្ទាល់​ពី​សំណាក់​គ្រួសារ​តារា​សម្តែង​ហូ​លី​វូ​ដ​រូប​នេះ​។

បច្ចុប្បន្ន Heche នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​សន្លប់​បាត់បង់​ស្មារតី ហើយ​មាន​របួស​ខួរក្បាល​ធ្ងន់ធ្ងរ ខណៈ​ខួរក្បាល​កំពុង​ខ្វះ​អុក​ស៊ី​សែន​។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ពី​គ្រួសារ​របស់ Heche តាម​រយៈ​អ្នកតំណាង​ម្នាក់ កាលពី​ថ្ងៃ​ទី​១១ ខែសីហា កន្លង​ទៅ បានឱ្យ​ដឹង​ថា Heche បាន​រង​របួស​ខួរក្បាល​ធ្ងន់ធ្ងរ ហើយ​ឥឡូវនេះ នាង​កំពុង​ត្រូវ​បាន​រក្សា​ការ​ជួយ​ជីវិត​ដើម្បី​កំណត់​ថា តើ​សរីរាង្គ​របស់​នាង​មាន​លទ្ធភាព​សម្រាប់​ការ​បរិច្ចាគ​ដែរ​ឬទេ? ហើយ​ដែល​នេះ​គឺជា​ជម្រើស​របស់​នាង​ជា​យូរណាស់​មក​ហើយ ក្នុង​ការ​បរិច្ចាគ​សរីរាង្គ​របស់​នាង​។

សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា យើង​ចង់​អរគុណ​អ្នក​គ្រប់​គ្នា​ចំពោះ​ការ​អធិស្ឋាន​ដ៏​សប្បុរស និង​សូម​អរគុណ​បុគ្គលិក​ពេទ្យ​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង និង​គិលានុបដ្ឋាយិកា​ដ៏​អស្ចារ្យ​ដែល​បាន​មើលថែ​នាង​នៅ​មជ្ឈមណ្ឌល Grossman Burn នៃ​មន្ទីរពេទ្យ West Hills​។

គួរ​រំលឹក​ថា នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២២ តារា​សម្តែង​ស្រី Anne Heche បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​រថយន្ត​ដ៏​រន្ធ.ត់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ក្នុង​សង្កាត់ Mar Vista នៃ​ទីក្រុង Los Angeles សហរដ្ឋអាមេរិក​។ ស្ថិត​ក្នុង​ការ​បើកបរ​ល្បឿន​លឿន​ខ្លាំង ភ្លាម​ៗ​នោះ រថយន្ត Mini Cooper របស់​តារា​ស្រី​វ័យ​៥៣​ឆ្នាំ​រូប​នេះ ស្រាប់តែ​បាត់បង់​ការ​គ្រប់គ្រង ហើយ​បាន​បុ.ក​ចូល​ទៅ​ក្នុង​យានដ្ឋាន​នៃ​អគារ​ផ្ទះល្វែង​មួយ​កន្លែង​។ ហើយ​ក៏​បន្ត​ទៅ​បុ.ក​ផ្ទះ​មួយ​ខ្នង​ទៀត បណ្តាល​ឱ្យ​រថយន្ត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​។ Heche ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​រថយន្ត​កំពុង​ឆាបឆេះ មុន​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។

បច្ចុប្បន្ន​នាយកដ្ឋាន​ប៉ូលិស Los Angeles កំពុង​ស៊ើបអង្កេត​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ ដោយ​ប៉ូលិស​ដាក់​ការ​សង្ស័យ​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត «Six Days, Seven Nights» ដ៏​ល្បីល្បាញ​រូប​នេះ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​៕ (​ដកស្រង់​ចេញពី BBC CNN និង The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ