ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​៣​គ្រួសាររង​គ្រោះ​ដោយ​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ បាន​ទទួល​​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្ត​ណ្ដា​ល

1 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល ៖ នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២២ លោក ទៀង សុគន្ធ នាយក​សាខា តំណាង​លោក គង់

​ខេត្ត​កណ្តាល ៖ នា​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២២ លោក ទៀង សុគន្ធ នាយក​សាខា តំណាង​លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ដឹកនាំ​ប្រតិភូ​ចុះ​សួរសុខទុក្ខ និង​នាំ​យក ជំនួយ​សង្គ្រោះ​ទៅ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ ដែល​បាន​រង​គ្រោះ​ដោយសារ​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះសម្បែង​អស់ទាំង​ស្រុង ចំនួន​៣​ខ្នង កាលពី​យប់​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ នៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជំនួយ​សង្គ្រោះ​ដែល​បាន​ផ្តល់​ជូន​ក្នុង​១​គ្រួសារ​មាន​៖ អង្ករ ៥០​គីឡូក្រាម ,​មី​ខ្លា​ឃុំ ១​កេស ,​ទឹក​សុទ្ធ​ដប​ធំ ១​កេស ,​ត្រីខកំប៉ុង ២​យួរ ,​ទឹកត្រី ១​យួរ ,​ទឹក​ស៊ី​អ៊ី​វ ១​យួរ ,​ឃី​ត ១​កញ្ចប់ ,​កៅស៊ូ​តង់ ១​ផ្ទាំង ,​ជែ​ល​លាងដៃ ១​ដប ,​ម៉ាស់ ១​ប្រអប់ និង​ថវិកា​ចំនួន ៤០​ម៉ឺន​រៀល ។ ជាមួយ​គ្នា​នេះ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ក្រុង​តា​ខ្មៅ ក៏​បាន ឧបត្ថម្ភ​ថវិកា​បន្ថែម​ជូន​ក្នុង​១​គ្រួសារ ចំនួន ២០​ម៉ឺន​រៀល​ផង​ដែរ ។

លោក ទៀង សុគន្ធ ក្នុង​នាម​លោក គង់ សោ​ភ័​ណ្ឌ ប្រធាន​គណៈកម្មាធិការ​សាខា បាន​នាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​បងប្អូន ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ក្តី​នឹករឭក អ​ណិ​ត​អាសូរ និង​សូម​ចូលរួម​រំលែក​នូវ​ការ​សោកស្តាយ​ជាមួយ​បងប្អូន ដែល​បាន​ទទួល​រង​គ្រោះ​ខូចខាត​នូវ​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ដោយសារ​គ្រោះ​អគ្គិភ័យ​នេះ ។

លោកនាយក​សាខា បាន​បញ្ជាក់​ថា កាកបាទក្រហមកម្ពុជា​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន សម្តេច​តែង​មានការ​គិតគូរ​ជា​និច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​គឺ​ផ្តោត​ទៅ​លើ​ការ​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​បំផុត និង​ជន​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ គ្មាន​ការ​រើសអើង​ជាតិ​សាសន៍ សាសនា ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ជាក់ស្តែង​ដូច​ក្នុង​ករណី​គ្រោះ​មហន្តរាយ​ដោយសារ​អគ្គិភ័យ​នា​ឱកាស​នេះ​ជាដើម ។

លោកនាយក​សាខា បាន​សំណូមពរ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ និង​បន្ត​ចូលរួម​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​៖ ៣​កុំ និង​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ