ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ជំនួប CPP និង CNRP ផ្ញើ​របៀបវារៈ​ឲ្យ​សភា​ពិគ្រោះ​យោបល់​ជា​មុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា (CPP ) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ផ្ញើ​របៀបវារៈ​ឲ្យ​រដ្ឋសភា​ពិគ្រោះ​យោបល់​ជា​មុន មុន​នឹង​កំណត់​កាលបរិច្ឆេទ​ជួប​គ្នា​រវាង​ប្រធាន​ក្រុម​មតិ​ភាគច្រើន​ដឹកនាំ​ដោយ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា (CPP ) និង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ផ្ញើ​របៀបវារៈ​ឲ្យ​រដ្ឋសភា​ពិគ្រោះ​យោបល់​ជា​មុន មុន​នឹង​កំណត់​កាលបរិច្ឆេទ​ជួប​គ្នា​រវាង​ប្រធាន​ក្រុម​មតិ​ភាគច្រើន​ដឹកនាំ​ដោយ សម្តេច​ក្រឡាហោម ស ខេ​ង និង​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​សភា ដឹកនាំ​ដោយ​លោក កឹ​ម សុខា ។

បើ​តាម​លោក​អគ្គលេខាធិការ​រដ្ឋសភា ឡេ​ង ប៉េង​ឡុ​ង បាន​ឲ្យ​ដឹង​ថា របៀបវារៈ​ដែល​គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​លិខិត​ឆ្លើយឆ្លង​កាលពី​ថ្ងៃ​ទី​១៣-១៤ មក​រា ២០១៧​នេះ គឺ​គណបក្ស​ប្រជាជន​បាន​ដាក់​របៀបវារៈ​ស្តី​ពី​តួនាទី​និង​សិ​ទ្ឋិ​អំណាច​របស់​ប្រធាន​ក្រុម​មតិ​ភាគច្រើន​និង​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​សភា ។ ចំណែក​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​របៀបវារៈ​ចំនួន​ពីរ គឺ​ទី​១-​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​តំណាងរាស្ត្រ​ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅប្រទេស​អាច​បោះ​ឆ្នោត​បាន និង​ទី​២- សភាពការណ៍​មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ៕