ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ ! ទាញ​ផ្គាក់​កា.ប់​ក្បាល​គូសត្រូវ​ចាស់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ចិត្ត​ភ្លើង​ម្នាក់ ដើម្បី​ស្រាយគំនុំ​ចាស់​បាន​ទាញ​កាំបិត​ផ្គាក់​កា.ប់​ក្បាល​សត្រូវ​ចាស់​របស់​ខ្លួន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី​ …

ខេត្តកំពង់ស្ពឺ ៖ បុរស​ចិត្ត​ភ្លើង​ម្នាក់ ដើម្បី​ស្រាយគំនុំ​ចាស់​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ក្បាល​សត្រូវ​ចាស់​របស់​ខ្លួន​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ពង្រ​ធំ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ជន​ដៃដល់​ឈ្មោះ សុខ វុ័​រ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក​អនុសេនីយ៍ឯក ម៉ិច សុ​ភាន់ អធិការរង​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​កា​ហែង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បាន​ផឹកស្រា​ស្រវឹង ហើយ​បង្ក​ហិង្សា ដោយ​បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ឈ្មោះ ម៉ែ​ន ចំរើន ១​កាំបិត ចំ​ក្បាល បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​យក​កាំបិត​ទៅ​កាប់​លើ​ជន​រង​គ្រោះ ព្រោះ​ចង់​ស្រាយគំនុំ​ចាស់ ដែល​កាលពីមុន​មក​ឈ្មោះ ម៉ែ​ន ចំរើន ហៅ ប៉ា​ង ធ្លាប់​បាន​វាយ​ខ្លួន​កាល​រដូវ​បុណ្យ​ភ្ជុំ​កន្លង​ទៅ ។

លោក​អធិការរង​បន្ត​ថា ករណី​នេះ​ជំនាញ​បាន​កំពុង​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ត ៕