ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-វៀតណាមឯកភាពពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងប្រទេសទាំងពីរដើម្បីរួមគ្នាដោះស្រាយបញ្ហានានា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​-​វៀតណាម បាន​ឯកភាព​បន្ត​ថែរក្សា និង​ពង្រឹង​គ្រប់​យន្តការ​ទំនាក់ទំនង​នៅ​គ្រប់​ថ្នាក់​រវាង​គណបក្ស និង​ប្រទេស​ទាំង​ពីរ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ។ ការ​ឯកភាព​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ភាគី​កម្ពុជា​-​វៀតណាម បាន​ឯកភាព​បន្ត​ថែរក្សា និង​ពង្រឹង​គ្រប់​យន្តការ​ទំនាក់ទំនង​នៅ​គ្រប់​ថ្នាក់​រវាង​គណបក្ស និង​ប្រទេស​ទាំង​ពីរ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ។

ការ​ឯកភាព​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ជួប​ជាមួយ​គណៈប្រតិភូ​គណៈ​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​ដឹកនាំ​ដោយ លោក​ផា​ម តឹ​ត ថាំង (PHAM TAT THANG) សមាជិក​មជ្ឈិមបក្ស និង​ជា​អនុប្រធាន​ប្រចាំការ​គណៈ​ចលនា​មហាជន​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ដើម្បី​ពិភាក្សា​ការងារ និង​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ក្នុង​បំណង​បន្ដ​រឹត​ច​ណ​ង​សាមគ្គីភាព មិត្ដភាព​កាន់តែ​យូ​អ្វែ​ង នៅ​វិមាន ៧​មក​រា នៅ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ ។

ក្នុង​ឱកាស​នេះ​លោក ផា​ម តឹ​ត ថាំង (PHAM TAT THANG) ក៏​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ដល់​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីក ចម្រើន​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស ។

លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ដែល ពិភពលោក​កំពុង​រង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ថ្នាក់ដឹកនាំ​ទាំង​ក្នុង​ជួរ​បក្ស និង​រដ្ឋាភិបាល​ទាំង​ពីរ​កាន់តែ​បង្កើន និង​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា តាម​រយៈ ការ​ជួប​សន្ទនា​គ្នា​តាម​ទូរ​សព្ទ័ តាម​ប្រព័ន្ធ​វី​ដេ​អូ និង​ដោយ​ផ្ទាល់​ជា​ច្រើន​លើក ដើម្បី​សួរសុខទុក្ខ​គ្នា និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​សម្ភារៈ និង​ស្មារតី ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស រដ្ឋាភិបាល និង​ប្រជាជន​ទាំង​ពីរ​។

ភាគី​ទាំង​ពីរ​បាន​ឯកភាព បន្ត​ថែរក្សា និង​ពង្រឹង​គ្រប់​យន្តការ​ទំនាក់ទំនង​នៅ​គ្រប់​ថ្នាក់​រវាង​គណបក្ស និង​ប្រទេស​ទាំង​ពីរ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​នានា​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ ជំនួប​នេះ​ក៏​បាន​ឯកភាព លើ​ការ​ជំរុញ​ស្ថាប័ន​គណបក្ស អង្គការ​មហាជន និង​គណបក្ស​ខេត្ត ក្រុង ជា​ពិសេស​គឺ​គណបក្ស​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​គ្នា ឲ្យ​បន្ត​សហការ​គ្នា​ល្អ ដើម្បី​ផលប្រយោជន៍​នៃ​សន្តិភាព មិត្តភាព និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​ឯកភាព​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ការ​គាំទ្រ​គ្នា​នៅ​ក្នុង​អង្គការ​អន្តរជាតិ និង​វេទិកា​ពហុភាគី​នានា ដើម្បី​ចូលរួម​ដោះស្រាយ​កិច្ចការ​តំបន់ និង​ពិភពលោក សំដៅ​ធានា​បាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការ​អភិវឌ្ឍ​។

ជំនួប​នេះ ភាគី​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​លើ​លទ្ធផល​ជា​ផ្លែផ្កា ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ពូន​ជ្រុំ​ទំនាក់ ទំនង​មិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព​ដ៏​រឹង​មាំ ភាព​ជា អ្នក​ជិតខាង​ល្អ និង​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ