ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី-ប្រពន្ធ​កំពូល​ល្បិច ត្រូវអស់លក្ខណ៍ហើយ…

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ២ប្តី​-​ប្រពន្ធ​មួយគូ​គឺ​ជំនាញ​ខាង​ស៊ីដាច់​​ម៉ូតូ​គេ ហើយ​ត្រូវ​​សមត្ថកិច្ច​នាំ​មក​បង្ហាញ​មុខ​ជា​សាធារណៈ ក្រោយ​ពី​ឃាត់ខ្លួន​បាន​ កាលពី​ថ្ងៃ​ទី​១២ មក​រា ស្ថិត​នៅ​ចំណុច​ភូមិ​អង្គ​ខ្ជាយ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្រពន្ធ​ឈ្មោះ​សំ ស៊ីនួន អាយុ​២៦​ឆ្នាំ និង​ប្តី​ឈ្មោះ​ឈុំ ដេក អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាង​លើ ។

បើ​តាម​លោក​វរសេនីយ៍ឯក ជា វ​ណ្ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​​ គឺតាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ជា​ម្ចាស់​ម៉ូតូ​​មាន​​ច្រើន​នាក់​ដែល​ប្តឹង​ថា ទាំង២នាក់នេះ បាន​ស៊ីដាច់​ម៉ូតូ​របស់​​ពួក​គេ ហើយ​យក​លុយ​ទៅ​ដើរ​ស៊ីចាយ​សប្បាយ​ហ៊ឺហារ​ខ្លាំង​ណាស់ ។

​ការ​ឃាត់​​ជនសង្ស័យ​ទាំង​២​នាក់បាន​ គឺ​បន្ទាប់ពី​​ពួកគេ​បាន​ប្រើ​ល្បិច​ថ្មី​មួយ ដោយ​បុរស​ជា​ប្តី​បាន​​យកប្រពន្ធ​ ធ្វើ​ជា​ធ្នាក់​ក្នុង​ការ​ទាក់​ទង​​ជាមួយបុរស ដើម្បី​បោក​យក​ម៉ូតូ​​​គេ ។