ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញ​ជនជាតិ​វៀតណាម​៦​នាក់​ទៅ​ប្រទេស​កំណើត​វិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​៦​នាក់ (​ស្រី​២​នាក់​) ត្រូវ​បានក​ម្លាំ​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ …

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​៦​នាក់ (​ស្រី​២​នាក់​) ត្រូវ​បានក​ម្លាំ​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​បណ្តេញចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ ដែល​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី ក្រោយ​ពី​បាន​រក​ឃើញ​ពួក​គេ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ជា​ជាងសំណង់​ដោយ​ខុសច្បាប់​នោះ ។

ការ​បណ្តេញចេញ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៧ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​មាន​ទីតាំង​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ជា​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ដោយ​យោង​ទៅ​តាម​បទបញ្ជា​យ៉ាង​មុតមាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កម្លាំង​របស់​លោក​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​របស់​លោក​តែងតែបាន​ចុះ​អនុវត្តន៍ និង​ចុះ​ធ្វើ​ប្រតិបត្តិការ​ត្រួតពិនិត្យ​រាល់​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​គ្រប់​សញ្ជាតិ និង​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូ​ទាំង​បណ្តា​ខេត្ត និង​ក្រុង​ទាំង​២៥​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ទោ​បាន​ប្រាប់​បន្ត​ទៀត​ថា ជាក់ស្តែង​ក្នុងថ្ងៃនេះ​ដែរ​កម្លាំង​នគរបាល នៃ​នាយ​យក​ដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី​បាន​ធ្វើការ​បណ្តេញចេញ​ទៅ​វិញ​នូវ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ជា​ជនជាតិ​វៀតណាម​ចំនួន​៦​នាក់ (​ស្រី​២​នាក់​) ទៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ក្អម​សំណរ ។ ក្រុម​ជនជាតិ​វៀតណាម​ដែល​ត្រូវ​ធ្វើការ​បណ្តេញចេញ​ទៅ​កាន់​ស្រុក​កំណើត​វិញ​ទាំង​៦​នាក់​នេះ គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​របស់​លោក​បាន​រក​ឃើញ​ថា ពួក​គេ​កំពុង​តែ​លួច​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​ខុសច្បាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​នាក់ និង​ខេត្តសៀមរាប​ម្នាក់​នា​ពេល​កន្លង​មកនេះ ៕