ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​មនុស្ស​ខ្លះខ្លាច​ថ្ងៃ​សុក្រ​ទី​១៣​?

7 ឆ្នាំ មុន

តាម​ប្រក្រតិទិន​សកល​ដែល​យើង​ប្រើ​សព្វ​ថ្ងៃនេះ ក្នុង​មួយ​ឆ្នាំ​យ៉ាង​ហោច​ណាស់ មាន​ខែ​ណាមួយ​នោះ​មាន​ថ្ងៃ​សុក្រ ទី​១៣, ហើយ​យ៉ាងច្រើន​បំផុត​ឆ្នាំ​ខ្លះ​មាន​ថ្ងៃ​សុក្រ ទី​១៣​

តាម​ប្រក្រតិទិន​សកល​ដែល​យើង​ប្រើ​សព្វ​ថ្ងៃនេះ ក្នុង​មួយ​ឆ្នាំ​យ៉ាង​ហោច​ណាស់ មាន​ខែ​ណាមួយ​នោះ​មាន​ថ្ងៃ​សុក្រ ទី​១៣ ហើយ​យ៉ាងច្រើន​បំផុត​ឆ្នាំ​ខ្លះ​មាន​ថ្ងៃ​សុក្រ ទី​១៣​ចំនួន​៣​ដង ។ ចូរ​ចង​ចាំ​ថា ខែ​ណា​ដែល​ចាប់ផ្តើម​ដោយ​ថ្ងៃអាទិត្យ ខែ​នោះ​នឹង​មាន​ថ្ងៃ​សុក្រ​ទី​១៣​ ។ ហេតុ​អ្វី​បានជា​មនុស្ស​ខ្លាច​ថ្ងៃ​សុក្រ​ទី​១៣​? ហើយ​​វា​មាន​ផល​ប៉ះពាល់​ដល់​សង្គម​បែប​ណា នា​ថ្ងៃ​សុក្រ​ទី​១៣​នេះ​?

ការ​ជឿ​បែប​នេះ​មាន​តែ​ក្នុង​តំបន់​អឺរ៉ុប អ្នកខ្លះ​មិន​ជឿ​លើ​អព្ភូតហេតុ​នៃ​ថ្ងៃ​សុក្រ ទី​១៣ នោះ​ទេ ក្នុង​នោះ​រួម​មាននៅ​ខ្មែរ​ផង​ដែរ ។ បើ​តាម​ការ​ស្រាវជ្រាវ​មុន​សតវត្សរ៍​ទី​១៩ គេ​មិនឃើញ​មាន​ភស្តុ​តាង​នៃ​ការ​សរសេរ​ណាមួយ​ទាក់ទង​នឹង​ថ្ងៃ​សុក្រ ទី​១៣​ទេ ។ ប៉ុន្តែ​គេ​ឃើញ​មាន​ឯកសារយោង ជា​ភាសា​អង់គ្លេស​ទាក់ទង​នឹង​ថ្ងៃនេះ​(​សុក្រ​ទី​១៣) ដែល​ចំណាស់​បំផុត​ក្នុង​សៀវភៅ ប្រវត្តិសាស្ត្រ​របស់​ហ្សី (​យោ​អាស៊ី​ណូ រូ​ស្ស៊ី​នី​) នា​ឆ្នាំ​១៨៦៩ ។

ទោះជា​យ៉ាងនេះ​ក្តី​ជំនឿ​អំពី​រឿង​នេះ បាន​ត្រូវ​ចំឡង​ពី​មាត់​មួយ​ទៅ​មាត់​មួយ នៅ​អឺ​រុ​ប​តាំងពី​យូរយារ​ណាស់​មក​ហើយ​។ មាន​ទ្រឹស្តី​ជា​ច្រើន​បាន​និយាយ​អំពី​ប្រភព​នៃ​ថ្ងៃ​សុក្រ ទី​១៣​នេះ ក្នុង​នោះ​មាន​ទ្រឹស្តី​មួយ សង្កត់ធ្ងន់​ទៅ​លើ​ហេតុផល​ដែល​ថា ថ្ងៃ​នោះ​ជា​ថ្ងៃ​ស៊យ ដោយសារ​វា​ជា​ថ្ងៃ​ដែល​របស់ ស៊យ​២ បាន​ជួប​គ្នា​នោះ​គឺ​លេខ​១៣ និង​ថ្ងៃ​សុក្រ​។

ទ្រឹស្តី​ខាងលើ​ពន្យល់​ថា តាម​លេខវិទ្យា លេខ​(១២) ត្រូវ​បាន​ចាត់​ទុក​ថា ជា​លេខ​នៃ​ភាព​ពេញលេញ​ដូចដែល​វា​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ខែ​ទាំង​១២​នៃ​ឆ្នាំ សញ្ញា​ឆ្នាំ​ទាំង​១២ ម៉ោង​ទាំង​១២​នៃ​នាឡិកា កុ​ល​សម្ព​ន្ធ័​ទាំង​១២​របស់​អ៊ី​ស្រា​អែ​ល សាវ័ក​ទាំង​១២​របស់​ព្រះ​គ្រឹះ ។ ចំណែកឯ​លេខវិទ្យា (១៣) វិញ​ត្រូវ​បាន​ចាត់​ទុក​ថា មិន​មាន​សភាព ធម្មតា​នោះ​ឡើយ ពោល​គឹ​វា​ក៏​ផ្តើម​ចេញ​ផង​ដែរ​ពី​ទេវ​កថា របស់​ជនជាតិ​ន័​របា​ន​និយាយ​ថា បើ​មាន​មនុស្ស​១៣​នាក់​អង្គុយ​នៅ​នឹង​តុ​មួយ ជា​លទ្ធផល​វា​នឹង​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ក្នុង​ពេល​ទទួលទាន​អារ​ហារ​ល្ងាច ។

តាម​រឿងនិទាន (​ខេន​ធើ​ប្យូ​រី​) យ៉ាង​ហោច​ណាស់​ចាប់តាំងពី​សតវត្សរ៍​ទី​១៤​មក ពួក​លោក​ខាងលិច​ភាគច្រើន​បាន​គេ​ចាត់​ទុក ថ្ងៃ​សុក្រ​ជា​ថ្ងៃ​អាក្រក់ ហើយ​អ្នក​ប្រកប​មុខរបរ​ជា​ច្រើន​ចាត់​ទុក​ថា ថ្ងៃ​សុក្រ​ជា​ថ្ងៃ​មិនល្អ​ទេ សំរាប់​ការ​ធ្វើ​ដំណើរ និង​សំរាប់​ការ​បង្ហាញ​គំរោងការ​ថ្មី ។

រហូត​មក​ដល់​សតវត្សរ៍​ទី​២១​នេះ ថ្ងៃ​សុក្រ​បាន​ផ្សារ​ភ្ជាប់​នឹង​ភាព​ជ្រួលច្របល់​នៃ​ផ្សារ​ហ៊ុន និង​គ្រោះ​មហន្តរាយ​នានា​។ គេ​បាន​កត់សំគាល់​ផង​ដែរ​ថា វា​ជា​ថ្ងៃ​នៃ​សំណាងអាក្រក់ បើ​តាម​គម្ពីរ​សាសនា​គ្រឹ​ស្ត ព្រះ​យេស៊ូ​វ​ត្រូវ​បាន​គេ​ឆ្កាង នៅ​ថ្ងៃ​សុក្រ ។

យោង​តាម​វិទ្យាស្ថាន the Stress Management Center and Phobia Institute មា​នទី​តាំងនៅ​ក្រុង​អា​សឺ​វី​ល រដ្ឋ​ណ​ត​ខា​រ៉ូ​ឡាយ​ណា សហរដ្ឋអាមេរិក មានការ​ប៉ាន់ស្មាន​មួយ​អោយ​ដឹង​ថា មាន​មនុស្ស​ចន្លោះ​ពី​១៧​ទៅ​២១​លាន​នាក់ នៅ​អា​មេ​រិ​ក បាន​រង​ផល​ប៉ះពាល់​ដោយ​សេចក្តី​ភ័យ​ខ្លាច នា​ថ្ងៃ​សុក្រ ទី​១៣ នេះ​។

មនុស្ស​ខ្លះ​ព្រោះតែ​ការ​ភ័យ​ខ្លាច​បាន​ធ្វើខ្លួន​ឲ្យ​ដូច​ជន​ពិការ​អ​ញ្ចឹ​ង ពោល​គឺ​បោះបង់​ទម្លាប់​រកស៊ី​ធម្មតា មិន​ជិះ​យន្តហោះ ហើយ​ខ្លះ​មិន​ទាំង​ចាកចេញ ពី​គ្រែ​ដេក​ផង​ក៏​មាន ។ គេ​ប៉ាន់​ប្រមាណ​ថា ទឹកប្រាក់​ចំនួន​ប្រហែល​៩០០​លាន​ដុល្លារ ត្រូវ​ខាតបង់​ក្នុង​មុខ​ជំនួញ​តែ​មួយ​ថ្ងៃ នា​ថ្ងៃ​សុក្រ​ទី​១៣ នេះ ។

នៅ​ឆ្នាំ​២០០៨ អង្គការ CVS បាន​បញ្ចេញ​របាយការណ៍​អោយ​ដឹង​ថា គ្រោះថ្នាក់ និង​អគ្គី​ភ័យ ព្រមទាំង​ចោរលួច ដែល​កើត​មាន​នា​ថ្ងៃ​សុក្រ ទី​១៣ គឺ​មាន​តិច​ជាង​អ្វី​ដែល​កើត​មាន​ក្នុង​ថ្ងៃ​សុក្រ​ធម្មតា ព្រោះ​មនុស្ស​ម្នា​បាន​ប្រុង​ប្រយ័ត្ន​បំផុត​ឬ​នាំ​គ្នា​នៅផ្ទះ នា​ថ្ងៃ​នោះ​។ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​របស់​កាសែត British MedicalJournal បាន​ឲ្យ​ដឹង​ថា តួលេខ​គ្រោះថ្នាក់​ចរាចរណ៍ នា​ថ្ងៃ​សុក្រ ទី​១៣ មានការ​កើនឡើង បើ​ប្រៀប​នឹង​ថ្ងៃ​សុក្រ​ធម្មតា ៕