ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេង ៖ ទោះអាមេរិកដាក់ចំណាត់ថ្នាក់បែបណាក៏កម្ពុជាចាត់ទុកជាមូលដ្ឋានមួយបន្តការងារប្រឆាំងអំពើជួញដូរមនុស្សដែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រីរ ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ទោះជា​ភាគី​សហរដ្ឋអាមេរិក​ដាក់​ចំណាត់ថ្នាក់​បែប​ណា​ក៏​ដោយ​ក៏​កម្ពុជា​ចាត់​ទុក​ចំណាត់ថ្នាក់​នេះ​ជា​មូលដ្ឋាន​មួយ​ក្នុង​ការ​បន្តការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ដែរ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រីរ ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ទោះជា​ភាគី​សហរដ្ឋអាមេរិក​ដាក់​ចំណាត់ថ្នាក់​បែប​ណា​ក៏​ដោយ​ក៏​កម្ពុជា​ចាត់​ទុក​ចំណាត់ថ្នាក់​នេះ​ជា​មូលដ្ឋាន​មួយ​ក្នុង​ការ​បន្តការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ដែរ ។

ថ្លែង​ក្នុង​ជុំ​ផ្សព្វផ្សាយ​ផែនការ​ប្រតិបត្តិការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស​ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែសីហា នៅ​ទីស្ដីការក្រសួង​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ជូន​អង្គប្រជុំ​អំពី​ការ​វិវត្តន៍​ថ្មី​ៗ​ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ក្នុង​នោះ​សម្ដេច​ក៏​បាន​មាន​ប្រសាសន៍​ដល់​ការ​ដាក់​ចំណាត់ថ្នាក់​របស់​ក្រសួងការបរទេស​អា​មេ​រិ​កម​កលើ​កម្ពុជា​ថា ជា​ប្រទេស​គ្មាន​ឆន្ទៈ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ផង​ដែរ ។

សម្ដេច​បាន​បញ្ជាក់​ថា ៖« រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ជា​សេនាធិការ​បាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ថា​ទោះជា​ភាគី​អា​មេ​រិ​ក​ដាក់​ចំណាត់ថ្នាក់​បែប​ណា​ក៏​ដោយ ក៏​កម្ពុជា​ចាត់​ទុក​ចំណាត់ថ្នាក់​នេះ​ជា​មូលដ្ឋាន​មួយ​ក្នុង​ការ​បន្តការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ដែរ​» ។

សម្តេច​លើក​ឡើង​ថា យោង​តាម​ផែនការ​ប្រតិបត្តិការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស​ជួញដូរ​ពលកម្ម និង​អាជីវកម្ម​កម្សាន្ត​រហូត​ដល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​នៃ​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ប្រកបដោយ​ឆន្ទៈ​មោះមុត​ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​សេវា​កម្សាន្ត ជា​ពិសេស​លើ​ស្ត្រី និង​កុមារ ដើម្បី​ការពារ​ជោគវាសនា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​ដូច​ជា ជនបរទេស​ដែល​រស់នៅ​កម្ពុជា​មិន​ឱ្យ​ធ្លាក់​ទៅ​ក្នុង​គ្រោះភ័យ​អន្តរាយ​ដោយ​អំពើ​ទាសភាព​សម័យ​ថ្មី​នេះ​បាន​ឡើយ​។

សម្តេច​ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ដាក់​ចេញ​នូវ​បណ្តា​គោលការណ៍​ផែនការ និង​វិធានការ​ជា​អាទិភាព ព្រមទាំង​ដឹកនាំ​អនុវត្ត​កិច្ចការ​នេះ​ទទួល​បាន​នូវ​លទ្ធផល​ផ្លែផ្កា​ជា​ច្រើន​គួរ​ជាទី​មោ​ទ​នៈ​ក្នុង​នោះ​បាន​លើកកម្ពស់​ការ​យល់​ដឹង​របស់​សា​ធា រណ​ជន​គ្រប់​ស្រទាប់​ឲ្យ​បាន​ជ្រួតជ្រាប​អំពី​គ្រោះថ្នាក់​នៃ​អំពើ​ជួញដូរ​មនុស្ស កលល្បិច​ជនល្មើស​ព្រមទាំង​បាន​បើក​កិច្ច​ប្រតិបត្តិការ​យ៉ាង​សកម្ម​ក្នុង​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ជា​ច្រើន​ករណី​រំដោះ​ជន​រង​គ្រោះ​ច្រើន​ពាន់​នាក់ និង​បាន​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍​ដោយ​ជោគជ័យ ។

សម្តេច​បន្ត​ថា ផ្ដើម​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល និង​ការ​ធ្វើ​ពលី​កម្ម​យ៉ាង​សកម្ម​របស់​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម និង​អាជីវកម្ម​សេវាកម្ម​កម្សាន្ត​បាន​ញ៉ាំង​ឱ្យ​អំពើ​ល្មើស​ទាំងនេះ​កាត់​បន្ថយ និង​ធ្វើ​ឲ្យ​សង្គម​កម្ពុជា មាន​សុខ​សុវត្ថិភាព សន្តិសុខ មានកា​រវិ​វត្ត​រីក​ចម្រើន មាន​ភាព​ស៊ី​វិ​ល័យ​សម​ស្រប​តាម​គន្លង​ប្រពៃណី និង​ទំនៀមទម្លាប់​ដ៏​ថ្លៃថ្នូរ​របស់​ជាតិខ្មែរ ប្រជាពលរដ្ឋ​មាន​ជីវភាព​សមរម្យ ដោយ​បាន​ចៀស​ផុត​ពី​ហានិភ័យ និង​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​ជួញដូរ​ផ្លូវភេទ​ជា​បន្តបន្ទាប់ ។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី កម្ពុជា​នៅ​មាន​សេសសល់​បញ្ហា​ប្រឈម​ដោយ អន្លើ​ដែល​បង្ក​ឡើង​ដោយ​មហិច្ឆតា​របស់​ឧក្រិដ្ឋជន រួម​ទាំង​កត្តា​សត្យា​នុ​ម័​តិ អត្តនោម័តិ កត្តាសេដ្ឋកិច្ច និង​កត្តានយោបាយ​ផង​ដែរ ហើយ​បញ្ហា​ទាំង​អស់នេះ បាន​ជះ​ឥទ្ធិពល​ដល់ កិត្យានុភាព​ជាតិ ប៉ះពាល់​ដល់​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ថែម​ទាំង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សិទ្ធិ សុខុមាលភាព និង​ជីវភាព ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ផង ។

សម្តេច​ឧបនាយករដ្ឋមន្ត្រី​ថា អាស្រ័យ​ហេតុនេះ ដើម្បី​ជំរុញ​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​នូវ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​ដាក់​ចេញ​នូវ​ផែនការ​ប្រតិបត្តិការ មាន​ខ្លឹមសារ​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ការងារ​ផ្សព្វផ្សាយ​អប់រំ ការ​អនុវត្ត​វិធានការ​រដ្ឋបាល ការ​អនុវត្ត​វិធានការ​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ