ថៃ ៖ ជីវិតមនុស្សយើងម្នាក់ៗមិនអាចកំណត់បានទេថា ពេលណាស្លា.ប់ ពេលណានៅនោះទេ ហើយហ្វេនៗជាច្រើនប្រាកដជាស្គាល់ហើយ នៅតារាសម្ដែងប្រុសវ័យក្មេងដ៏ល្បីឈ្មោះមួយរូប មានភាពល្បីល្បាញខ្លាំងមិនធម្មតាប្រចាំប៉ុស្តិ៍ ThaiCh8 ដែលមានរូបរាងខ្ពស់ស្រឡះ មុខមាត់មានមន្តស្នេហ៍ គួរអោយទាក់ទាញចាប់អារម្មណ៍មិនតិចនាក់នោះ គឺលោក Film Rattapoom ជាតារាចម្រៀង ក៏ដូចតារាសម្តែង ដែលមានទេពកោសល្យ មានប្រជាប្រជាប្រិយភាពម្នាក់ នៅក្នុងពិភពសិល្បៈថៃ ជាពិសេសពេលនេះ បើទោះបីជាលោកហាក់បីដូចជាឃ្លាតឆ្ងាយពីសិល្បៈក៏ដោយ តែលោកនៅតែទទួលបានការស្រឡាញ់គាំទ្រពីសំណាក់មហាជនដដែល។
ក្រោយបាត់មុខមួយរយៈធំ ស្រាប់តែតារាប្រុស Film Rattapoom ចេញមុខមកទម្លាយនៅក្នុងបទសម្ភាសន៍មួយថា លោកកំពុងតែកើតជំងឺបេះដូងចំហដំណាក់កាលចុងក្រោយ ដោយពិនិត្យឃើញជំងឺមួយនេះតាំងពីឆ្នាំទៅ ហើយលោកពិតជាមានការតក់ស្លុតជាខ្លាំង ខណៈពេលដែលលោកពិនិត្យឃើញវាដំបូង។
ជុំវិញការកើតមានជំងឺមួយនេះដែរ លោកក៏បានទៅពិគ្រោះជាមួយនឹងគ្រូពេទ្យផងដែរ ដើម្បីរកមូលហេតុនៃជំងឺរួចហើយដែរ។ ចំណែករឿងវះកាត់ ខាងគ្រូពេទ្យក៏ពន្យារទៅវះកាត់ព្យាបាលនៅអំឡុងខែមេសា ឆ្នាំ២០២២ ដោយសារតែគ្រូពេទ្យបានតាមដានសុខភាពរបស់លោកជាប្រចាំ ឃើញថា លោកនៅមានកម្លាំង និងសុខភាពរឹងមាំនៅឡើយ។
លោកក៏បានបន្តថា ជំងឺមួយនេះ លោកពិនិត្យឃើញនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១នេះ លោកពិតជាមានការតក់ស្លុតជាខ្លាំង ខណៈពេលដែលលោកពិនិត្យឃើញវាដំបូងៗ ព្រោះវាមានអត្រាស្លា.ប់ខ្ពស់ដល់ថ្នាក់លោកសម្រេចចិត្តផ្តាំផ្ញើពាក្យមួយចំនួនទៅគ្រួសាររបស់លោកថា «ប៉ាម៉ាក់បន្តិចទៀត កូនអាចនឹងស្លា.ប់ណា ត្រូវមើលអានេះផង អានោះផងណា៎ ព្រោះ Film បារម្ភណា៎ កូនបំពេញកន្លែងដែលខ្វះខាតទាំងអស់ឱ្យហើយៗណា៎» ខណៈនោះម្តាយរបស់លោកយំស្ទើរតែរាល់ថ្ងៃ ព្រោះលោកកំពុងតែប្រឈមនៅមាត់ជ្រោះមរណៈតែម្តង។
ហើយក៏កាន់តែកៀកថ្ងៃហើយ ដែលតារាប្រុសលោក Film Rattapoom ត្រូវចូលមន្ទីរពេទ្យវះកាត់បេះដូងនោះ ព្រោះថាពេលនេះលោកកំពុងតែកើតមានជំងឺបេះដូងចំហ ស្ថិតក្នុងដំណាក់កាលទី៣ ដែលចាប់ផ្ដើមនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ លោកនឹងត្រូវវះកាត់ហើយ បន្ទាប់ពីបានលឺដំណឹងមួយនេះភ្លាម ក៏បានធ្វើឱ្យមហាជនក៏ដូចជា អ្នកគាំទ្ររបស់តារាប្រុសនេះ មិនតិចនាក់នោះទេដែលបានសម្តែងក្តីព្រួយបារម្ភ និងបានជូនពរឱ្យការវះកាត់របស់លោកបានជោគជ័យ ប្រញាប់មកបម្រើអារម្មណ៍មហាជនអ្នកគាំទ្រនៅលើវិថីជាអ្នកសិល្បៈវិញ។
អ្វីដែលកាន់តែគួរឱ្យក្តុកក្តួលក្នុងចិត្តបំផុតនោះ ខណៈការវះកាត់ដ៏ប្រថុយគ្រោះថ្នាក់ខិតជិតចូលមកដល់តារាប្រុសរូបនេះ បានមកសុំពរជ័យពីម្តាយ ពោលគឺលោកបានទៅក្រាបសំពះបាតជើងម្តាយភ្លាម ដោយពោលផ្តាំពាក្យដ៏គួរឱ្យរំជួលចិត្តបង្ហោះឃ្លីប និងសារនៅលើ IG ថា «ខ្ញុំស្រលាញ់ម្តាយខ្ញុំជាងគេលើលោក។ សូមជូនពរកូនម្នាក់នេះ ត្រលប់មកមើលថែ និងតបស្នងគុណម្តាយវិញ អរគុណដែលស្រលាញ់ខ្ញុំ មុនចូលវះកាត់កូនសូមក្រាបសំពះបាតជើងម្តាយ ដែលជាបាតកូនធ្លាប់ក្រាបតាំងពីកូននៅតូច ពេលដែលកូនសម្លឹងមើលបាតជើងម្តាយ ហើយធ្វើឱ្យកូនមិនខ្លាចអ្វីឡើយ បើទោះបីជាទិវាម្តាយឆ្នាំនេះ កូននៅក្នុងមន្ទីរពេទ្យក៏ដោយ តែកូនសុំឱ្យម្តាយមានសុខភាពល្អ ឱ្យកូនបានក្រាបជើងរហូតទៅ»៕
ចែករំលែកព័តមាននេះ