ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តាប់ទទួលទេវតាឆ្នាំថ្មី ៖ គ្រឿងសក្ការបូជា និងកិច្ចពិធីដែលត្រូវធ្វើ ដើម្បីសេចក្ដីសុខក្សេមក្សាន្តពេញមួយឆ្នាំ

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សង្ក្រាន្តឆ្នាំមមី នឹងចូលនៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ…

រាជធានីភ្នំពេញ ៖ សង្ក្រាន្តឆ្នាំមមី នឹងចូលនៅថ្ងៃអង្គារ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រឹស្តសករាជ ២០២៦ វេលាម៉ោង ១០ និង ៤៨នាទីព្រឹក ។ ខាងក្រោមនេះ គឺជាគ្រឿងរណ្តាប់ និងកិច្ចពិធីថ្វាយបង្គំទទួលទេវតាដែល​យើងគ្រប់គ្នា​គួរដឹង ៖

​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេង​ៗ ​ត្រូវ​រៀប​ក្រាល​សំពត់ពណ៌​ស ​ឬ​សំពត់​តាម​អម្ពរ​ទេវធីតា​ក៏​បាន ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា ទេវតា​មាន​ជា​អាទិ៍​បាយសី ​៩​ថ្នាក់​មួយគូ បាយសី ​៧​ថ្នាក់​មួយគូ បាយសី​ ៥​ថ្នាក់​មួយគូ បាយសី​ ៣​ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​ ៥ ធូប​ ៥ លា​ច ​៥ ផ្កា ​៥ ដាក់​លើ​ជើងពាន ​១​គូ ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​ ១​គូ ផ្លែ​ឈើ​ ១១​មុខ រៀប​ដាក់​ជើងពាន​ ១១​គូ ដូង​ឡៅ​ ១​គូ ទឹក​ស្អាត​ ២​កែវ​ ។

​ស្រេច​ហើយ​នៅ​វេលា​ម៉ោ​ង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួបជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំព្រះ​ នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យ​បាន​ស្អាត​បរិ​សុ​ទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង​ តម្កល់ចិត្ត រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ​ ព្រះធម៌​ ព្រះសង្ឃ​ជាទី​ពឹង ទីរលឹក លុះ​ចប់​ពិធី​ទទួល​ទេវតា ។ ​នៅ​ខាង​ដើម​រាន​គួរ​មាន​ក្លោះ​មួយ​បាំង​ផង ។​ ​នៅ​គ្រប់​ដ​ង្វា​យ​ទាំងអស់​ត្រូវ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​ដ​ង្វា​យ​នៅ​លើ​ជើងពាន និង​លើ​បាយសី ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ ៕ ប្រភព ៖ សៀវភៅមហាសង្ក្រាន្ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ