ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​​គាស់​ឡាន​ឡិចស៊ីសRX330ដែលចតចោលក្បែរ​ផ្ទះវីឡា​​សង្ស័យ…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា គិតត្រឹមម៉ោង​០១រសៀលថ្ងៃទី​១២ មករា ដដែល​នេះ មាន​កម្លាំង​នគរបាល​ការិ​យា​ល័យ​​​បច្ចេក​​ទេស សហការជាមួយ​រដ្ឋបាល​រាជធានីភ្នំពេញ និងនគរបាល​មូលដ្ឋានផងដែរ បានសម្រេចគាស់​ទ្វារ​រថយន្ត​ឡិច​ស៊ីសRX330 ក្រោយពី​ត្រូវម្ចាស់​ចតចោល​តាំងពីថ្ងៃទី០៩ មករា មកម្ល៉េះ ស្ថិត​ក្បែរផ្ទះវីឡា​លើផ្លូវបេតុង ក្នុងភូមិ​ព្រៃ​ព្រីង​ខាង ត្បូង

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា គិតត្រឹមម៉ោង​០១រសៀលថ្ងៃទី​១២ មករា ដដែល​នេះ មាន​កម្លាំង​នគរបាល​ការិ​យា​ល័យ​​​បច្ចេក​​ទេស សហការជាមួយ​រដ្ឋបាល​រាជធានីភ្នំពេញ និងនគរបាល​មូលដ្ឋានផងដែរ បានសម្រេចគាស់​ទ្វារ​រថយន្ត​ឡិច​ស៊ីសRX330 ក្រោយពី​ត្រូវម្ចាស់​ចតចោល​តាំងពីថ្ងៃទី០៩ មករា មកម្ល៉េះ ស្ថិត​ក្បែរផ្ទះវីឡា​លើផ្លូវបេតុង ក្នុងភូមិ​ព្រៃ​ព្រីង​ខាង ត្បូង សង្កត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជាលទ្ធផល​ នៅពេលកម្លាំង​ចូល​ឆែកក្នុង​រថយន្តនោះ គឺ​មិនបានប្រទះឃើញ​អ្វី ដែលគួរឱ្យកត់សម្គាល់នោះទេ ។ ដោយឡែក​ ផ្ទះ​វីឡា​​​ ដែលបុរស​អាណិកជន​បាត់ខ្លួនក្នុងផ្ទះនោះ ក៏​កំពុងស្ថិត​​ការ​រង់ចាំដីកា ដើម្បី​ចូលទៅ​​ឆែកឆេរផងដែរ ។

គួររំលឹកថា សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ​និង​រង់ចាំ​ដីកា​ចូល​ឆែកឆេរ​នៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង​ស្ថិត​លើ​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​RX330​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-5264 បាន​ចត​ចោល​ក្បែរ​ផ្ទះ​វីឡា​តាំងពី​ថ្ងៃ​ទី​០៩ មក​រា រហូត​ដល់​ថ្ងៃ​ទី​១២ មក​រា នេះ នៅ​មិន​ទាន់​ឃើញ​ម្ចាស់​មក​យក​ចេញ​វិញ ។

ទន្ទឹម​នឹង​ការ​ភ្ញាក់ផ្អើល​នេះ​ដែរ មាន​គេ​អះអាង​ថា ផ្ទះ​វីឡា​ខាងលើ និង​រថយន្ត​ឡិច​ស៊ី​ស​នេះ គឺជា​របស់​នារី​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​ស្រី​ស្នេហ៍​របស់​បុរស​ចំណាស់​ជា​អាណិកជន​ខ្មែរ​ម្នាក់ នៅ​សហរដ្ឋអាមេរិក ដោយ​គាត់​បាន​ទិញ​ផ្ទះ​វីឡា​នោះ​ទុក​ឱ្យ​នាង​ស្នាក់​។​រីឯ​រថយន្ត​ឡិច​ស៊ី​ស​330 គេ​ឧ​ហ្សា​ហ៍​ឃើញ​បុរស​វ័យក្មេង​ម្នាក់​ទៀត​ជិះ​និង​ចេញ​-​ចូល​ក្នុងផ្ទះ​វីឡា​ជា​ញឹកញាប់ ដែល​គ្រប់​គ្នា​សង្ស័យ
«​អាច​ជា​ប្រុស​សហាយ​របស់​នារី​រូប​នោះ​» ។

រឿង​ដែល​នាង​ក្មេង​នេះ​មាន​ប្រុស​សហាយ​ទៀត ក៏​បានដឹង​ដល់​បុរស​អាណិកជន​នោះ ក៏​បានឱ្យ​បុរស​ម៉ូតូឌុប​ជួយ​តាមដាន​នាង​គ្រប់​សកម្មភាព ។ ដំណឹង​ថា​នាង​មាន​ប្រុស​សហាយ​ជា​ការ​ពិត ត្រូវ​គាត់​ជិះ​យន្តហោះ​មក​ស្រុក​ខ្មែរ​ដើម្បី​ជួប​នាង ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មក​រា គេ​បានឃើញ​បុរស​អាណិកជន​ជិះ​ម៉ូតូ​កង់​៣​មក ដោយ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​វីឡា​បាត់​ខ្លួន​តាំង​ពេល​នោះ​មក ។ ហើយ​គេ​ឃើញ​នារី​និង​បុរស​ម្នាក់​ទៀត​ជិះ​រថយន្ត​មួយ​គ្រឿង​បើកភ្លើង​ទាំង​ថ្ងៃ ចេញពីផ្ទះ​វីឡា​នោះ​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​បាន​ទុក​រថយន្ត​ឡិច​ស៊ី​ស​RX330​ចោល​តាំងពី​ពេល​នោះ​មក​ដែរ ។

ដូច្នេះ ហេតុការណ៍​ទាំងអស់ ត្រូវ​បាន​គេ​ភ្ញាក់ផ្អើល និង​សង្ស័យ​ថា អាច​មានរឿង​អ្វីមួយ​នៅ​ក្នុងផ្ទះ​វីឡា​នោះ​ហើយ ព្រោះ​ក្នុងផ្ទះ​នោះ​បើកភ្លើង​ចោល​រហូត ចំណែក​តា​អាណិកជន ក៏​បាន​បាត់​ខ្លួន​នៅ​ក្នុងផ្ទះ​នោះ​ដែរ ។ ប្រភព​ចុង​ក្រោយ​ថា បុរស​អ្នក​រត់​ម៉ូតូឌុប​ដែល​ត្រូវ​តា​អាណិកជន​ពឹង​ឱ្យ​ជួយ​តាមដាន​នាង​នេះ ក៏​បាន​ចេញ​មក​ប្រាប់​ពី​ដំណើររឿង​ទៅ​សមត្ថកិច្ច​ដែរ ។