ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ក្រោយ​ចេញផ្សាយ​… ស្នងការដ្ឋាន​បញ្ជាក់​ថា បេសកកម្ម​សុទ្ធតែ​ស្របច្បាប់

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ក្រោយ​ការ​ចេញផ្សាយ​លើ​ទំព័រ​កាសែត​កោះសន្តិភាព និង​គេហទំព័​រវេ​ប​សាយ​កោះសន្តិភាព ពាក់ព័ន្ធ គោលដៅ​ចរាចរណ៍​នៅ​ខេត្តស្ទឹងត្រែង​នោះ ពេល​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សុំ​ធ្វើការ​បំភ្លឺ​លើ​ករណី​មួយ​ចំនួន ដោយ​អះអាង​ថា

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ការ​ចេញផ្សាយ​លើ​ទំព័រ​កាសែត​កោះសន្តិភាព និង​គេហទំព័​រវេ​ប​សាយ​កោះសន្តិភាព ពាក់ព័ន្ធ គោលដៅ​ចរាចរណ៍​នៅ​ខេត្តស្ទឹងត្រែង​នោះ ពេល​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សុំ​ធ្វើការ​បំភ្លឺ​លើ​ករណី​មួយ​ចំនួន ដោយ​អះអាង​ថា សុទ្ធតែ​បេសកកម្ម​ដោយ​ស្របច្បាប់​ទាំងអស់​។

ស្នងការដ្ឋាន​គ​របាល​ខេត្តស្ទឹងត្រែង សូម​ធ្វើការ​បំភ្លឺ​លើ​ករណី​មួយ​ចំនួន ក្រោយ​កាសែត​កោះសន្តិ​ភាព និង​វេ​ប​សាយ​កោះសន្តិភាព បាន​ចុះ​ផ្សាយ​កន្លង​មក ពាក់ព័ន្ធ​គោលដៅ​ចរាចរណ៍​ឈរជើង​នៅ​ខេត្តស្ទឹងត្រែង ថា កន្លង​មក ស្នងការដ្ឋាន​តែងតែ​ធ្វើ​កិច្ចប្រជុំ​ជា​ញឹកញាប់ ណែនាំ​ដល់​មន្ត្រី​នគរ​បាល ចំពោះ​ការ​អនុវត្ត​ច្បាប់ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​។

ស្នងការដ្ឋាន បាន​បំភ្លឺ​ផ្ទាល់មាត់​ថា ពាក់ព័ន្ធ​តារាង​បែក​ចែក​ប្រាក់​៧០​ភាគរយ​ដល់​ក្រុមការងារ​ដែល​​បាន​អនុវត្ត​ច្បាប់​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត គឺជា​ប្រាក់​រង្វាន់​លើកទឹកចិត្ត​(​ប្រាក់​​អប្បហារ​) ប៉ុណ្ណោះ​។

ស្នងការដ្ឋាន​ក៏​បាន​បំភ្លឺ​បន្ត​ថា ចំពោះ​កម្លាំង​ការពារ​វរ​ការពារ​ព្រំដែន​ឈ្មោះ សុវណ្ណ​វរៈ​នោះ ត្រូវ​បាន​ផ្លាស់​មក​ស្នង​ការ​ដ្ឋាន​វិញ​ហើយ ។ ជាមួយ​គ្នា​​នេះ លោកស្នងការ​បាន​ចេញ​លិខិត​បង្គាប់ការ (​បេសក​កម្ម​) ចេញពី​អង្គភាព​ចាត់ចែង​ទៅ​ជួយ​ក្នុង​កិច្ចការ​ចរាចរណ៍ ដោយសារ​ខាង​ចរាចរណ៍​ខ្វះ​កម្លាំង ក្នុង​នេះ​លិខិត​បង្គាប់ការ​របស់​ស្នងការដ្ឋាន​បាន​ប្រគល់​ភារៈកិច្ច​ជូន​លោក​វរសេនីយ៍ទោ ឈឿ​ន ម៉េ​ង ទទួលខុសត្រូវ​ដឹកនាំ​និង​ត្រួតពិនិត្យ​ក្រុម​ទាំង​៣ រួម​មាន​គោលដៅ​ផ្លូវជាតិ​លេខ​៧៨ គោលដៅ​ផ្លូវជាតិ​លេខ​៧ និង​គោលដៅ​ផ្លូវជាតិ​លេខ​៩​។

ដោយឡែក​ពាក់ព័ន្ធ​ការ​ដាក់​កាមេរ៉ា​បាញ់​ល្បឿន​យានយន្ត លោកស្នងការ​តែងតែ​អប់រំ​ណែនាំ​មន្ត្រី​របស់​ខ្លួន​ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​នាយកដ្ឋាន នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្លាប់​សាធារណៈ​អោយ​បាញ់​ល្បឿន​តែ​ថ្ងៃ​សេស​ប៉ុណ្ណោះ ។

ក្រោយ​សារព័ត៌មាន​ចេញផ្សាយ លោកស្នងការ​ក៏​បាន​ណែនាំ​មន្ត្រី​ឈរជើង​នៅ​គោលដៅ​ខាងលើ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​គោលការណ៍​របស់​នាយកដ្ឋាន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោកស្នងការ តែង​ណែនាំ​ជា​ប្រចាំ​ថា មិន​អនុញ្ញាតិ​ឱ្យ​បាញ់​ល្បឿន​ថ្ងៃ​គូ​នោះ​ទេ បើ​មន្ត្រី​ណា​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ត្រូវ​ទទួលខុសត្រូវ​លើ​ខ្លួនឯង​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ