ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក តាន់ គី​ម​សួរ ឆ្លើយ​តប​យ៉ាង​ចាក់​ដោត​ទៅ​ឧកញ៉ា​មួយ​រូប ក្រោយ​ឃើញ​សារ​មួយ​ឃ្លា

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម ក្រោយ​ពេល​ឃើញ​លោក តាន់ គី​ម​សួរ ដែល​ជា​អ្នក​អភិរក្ស និង​ស្រលាញ់​សត្វ រួម​ទាំង​ព្រៃឈើ

រាជធានី​ភ្នំពេញ ៖ មហាជន​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម ក្រោយ​ពេល​ឃើញ​លោក តាន់ គី​ម​សួរ ដែល​ជា​អ្នក​អភិរក្ស និង​ស្រលាញ់​សត្វ រួម​ទាំង​ព្រៃឈើ ហ៊ាន​ចេញ​មុខ​សួរ​ត្រង់​ៗ​ទៅ​ឧកញ៉ា ភិ​រម្យ វិចិត្រ​ដា​រ៉ា ក្រោយ​ឃើញ​សារ​មួយ​ឃ្លា​របស់​ឧកញ៉ា​ថា « បើ​សេដ្ឋកិច្ច ឬ ការ​អភិវឌ្ឍន៍​ប្រទេស​មានការ​យឺតយ៉ាវ កុំ​បន្ទោស​រដ្ឋាភិបាល​» ។

ជា​ការ​ពិត​ណាស់ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ប្រជា​ជន​កម្ពុជា​ទាំងមូល សម្ដែង​ការ​សាទរ និង​ត្រេកអរ​ជា​ខ្លាំង ក្រោយ​សម្តេច​តេ​ជោ​បាន​ប្រកាស​បញ្ជា​អោយ​លុប​ចោលការ​ដោះ​ដូរ និង​អភិវឌ្ឍន៍ តំបន់​ព្រៃ​ជុំវិញ​ភ្នំ​តា​ម៉ៅ និង​តម្រូវ​ឲ្យ​មានការ​ដាំ​កូន​ឈើ​ឡើង​វិញ ក្រោយ​មាន​សំណូមពរ​ជា​ច្រើន​ពី​សំណាក់​ប្រជាជន​ក្នុង​ប្រទេស​ទាំងមូល​។

ដោយឡែក ងាក​មក​ចាប់អារម្មណ៍ ឧកញ៉ា ភិ​រម្យ វិចិត្រ​ដា​រ៉ា ឯណេះ​វិញ បាន​បង្ហោះ​សំ​ណេ​រ​មួយ​ដោយ​លើក​ឡើង​ថា «​អរគុណ​សម្តេច ពុក (​បើ​សេដ្ឋកិច្ច ឬ ការ​អភិវឌ្ឍន៍​ប្រទេស​មានការ​យឺតយ៉ាវ​) សូមកុំ​បន្ទោស​រាជរដ្ឋាភិបាល អោយ​សោះ​»​។

សារ​មួយ​ឃ្លា​របស់ ឧកញ៉ា ភិ​រម្យ វិចិត្រ​ដា​រ៉ា បាន​ធ្វើ​អោយ​មហាជន​មួយ​ចំនួន​ផ្ទុះ​ប្រតិកម្ម និង​រិះគន់​ជា​ខ្លាំង ដោយ​ក្នុង​នោះ​ក៏​មាន​លោក តាន់ គី​ម​សួរ ដែល​ជា​អ្នក​ស្រលាញ់​ព្រៃឈើ និង​សត្វព្រៃ ដែល​បាន​ចេញ​មុខ​រឿង​ព្រៃ​ភ្នំ​តា​ម៉ៅ​នេះ​ដែរ បាន​ចោទសួរ​ទៅ​កាន់ ឧកញ៉ា ភិ​រម្យ វិចិត្រ​ដា​រ៉ា វិញ​ភ្លាម​ៗ​ថា ៖ «​អត់​ទោស​លោក​ឧកញ៉ា ឬ​មួយ​ទាល់តែ​ការ​បំផ្លាញ​ព្រៃឈើ ទើប​អាច​អភិវឌ្ឍ​ប្រទេស​បាន? លោក​ឧកញ៉ា​ទំនេរ​ទេ? ខ្ញុំ​អាច​ឆ្លៀតពេល​នាំ​លោក​ឧកញ៉ា ដើរ​មើល​ដី​ដែល​ដកហូត​បាន​ពី​ក្រុមហ៊ុន​រាប់​ពាន់​ម៉ឺន​ហិ​កតា ចូល​ជា​សម្បត្តិ​រដ្ឋ​វិ​​ញ» ​។

សូម​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​ថា «​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​! ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​​សំណូមពរ​ជា​ច្រើន មក​រាជរដ្ឋាភិបាល ដើម្បី​រក្សា​ទុក​ព្រៃ​នៅ​ក្បែរ​សួនសត្វ​ភ្នំ​តា​ម៉ៅ ទោះបី​ក្រសួងកសិកម្ម​បាន​ពន្យល់​ថា សួនសត្វ​ភ្នំ​តា​ម៉ៅ មិន​មាន​ប៉ះពាល់​ក៏​ដោយ​។ ក្នុង​នាម​ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត នៃ​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ចេញ​បញ្ជា ៖ ១- លុប​ចោល​ទាំងអស់​នូវ​រាល់​ការ​អនុញ្ញាត ឱ្យធ្វើ​ការ​ដោះ​ដូរ និង​អភិវឌ្ឍ​។ ២- រក្សា​ទុក​ដី និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វ​ភ្នំ​តា​ម៉ៅ ជា​ដី​ដែល​ត្រូវ​ការពារ និង​អភិរក្ស ដោយ​ក្រសួងកសិកម្ម​។ ៣- ក្រុមហ៊ុន​ដែល​បាន​ឈូស​ឆាយ​ត្រូវ​បញ្ឈប់​សកម្មភាព និង​ត្រូវ​ដាំ​ដើមឈើ​ឡើង​វិញ លើ​ដី​ដែល​បាន​ឈូស​ឆាយ​។ សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ ដែល​បាន​ចូលរួម​ផ្តល់​យោបល់​ប្រកបដោយ​ការ​ស្ថាបនា​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ