ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​គ្រឿងទេស​ឡើងថ្លៃ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តម្លៃ​គ្រឿងទេស​សម្រាប់​ធ្វើ​ម្ហូប​កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង និង​ដាក់​សម្ពាធ​ដល់​គ្រួសារ​នៅ​តាម​ផ្ទះ​ខ្លាំង​ឡើង ។

យោង​តាម​ទិន្នន័យ​ពី​ស្ថាប័ន​កសិដ្ឋាន​ជលផល និង​ពាណិជ្ជកម្ម​

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តម្លៃ​គ្រឿងទេស​សម្រាប់​ធ្វើ​ម្ហូប​កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង និង​ដាក់​សម្ពាធ​ដល់​គ្រួសារ​នៅ​តាម​ផ្ទះ​ខ្លាំង​ឡើង ។

យោង​តាម​ទិន្នន័យ​ពី​ស្ថាប័ន​កសិដ្ឋាន​ជលផល និង​ពាណិជ្ជកម្ម​អាហារ​ឲ្យ​ដឹង​ថា តម្លៃ​ផលិតផល​កសិផល​បាន​កើនឡើង​ខ្លាំង​ក្នុងឆ្នាំនេះ ព្រោះ​កសិករ​បាន​ជួប​ប្រទះ​នឹង​ខ្យល់ព្យុះ និង​អាកាសធាតុ​ក្តៅ​អស់​ជា​ច្រើន​ស​ប្តា​ហ៍នា​ឆ្នាំ​មុន ។

ការ​កើនឡើង​នៃ​តម្លៃ​នេះ បាន​កើតឡើង​ខណៈ​មានការ​ព្រួយបារម្ភ​ពី​តម្លៃ​ពងមាន់ និង​ផលិតផល​ធ្វើ​ពី​ពងមាន់ ព្រោះតែ​មាន​កង្វះខាត​ការ​ផ្គត់ផ្គង់ ។

យោង​តាម​ក្រសួង​អាហារ កសិកម្ម រុក្ខា​ប្រមាញ់ និង​ជលផល​ឲ្យ​ដឹង​ថា ការ​រីកសាយ នៃ​ជំងឺផ្តាសាយបក្សី​បាន​ធ្វើ​ឲ្យ​សត្វ​មាន់ ប្រមាណ​៣២% ត្រូវ​បាន​សម្លាប់​ចោល​។ ហេតុនេះ តម្លៃ​ពងមាន់​បាន​កើនឡើង​ដល់​៤៧%​ឯណោះ​ក្នុង​ខែ​មុន ។ ការ​កើនឡើង​នៃ​តម្លៃ​ផលិតផល​កសិផល​នេះ​នឹង​បង្ក​ឲ្យ​មានការ​រអ៊ូរទាំ​បន្ថែម​ពី​គ្រួសារ ខណៈ​បុណ្យចូលឆ្នាំ​ចិន​កំពុង​ខិត​ជិត​មក​ដល់ ។

ដើម្បី​កាត់​បន្ថយ​ការ​ឡើងថ្លៃ​នៃ​ពងមាន់ រដ្ឋាភិបាល​បាន​សម្រេច​កាលពី​ស​ប្តា​ហ៍​មុន​ថា នឹង​ដក​ពន្ធ​នាំ​ចូល​ពងមាន់​ចេញ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃ​ពុធ​នេះ​តទៅ ។ តម្លៃ​សាច់​ក៏​បាន​ឡើងថ្លៃ​ផង​ដែរ ដោយ​ឆ្អឹងជំនី​គោ​កូរ៉េ​បាន​កើនឡើង​១៩,៩% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ តម្លៃ​សាច់​គោ​នាំ​ចូល​កើនឡើង​ពី​៦​ដល់​១៣%​ក្នុងឆ្នាំនេះ ។ ចំណែក​តម្លៃ​ពោះជ្រូក​កូរ៉េ​បាន​កើនឡើង​៧,៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ជាមួយ​គ្នា​នេះ សម្រាប់​ត្រី​ក៏​កំពុង​ផ្តល់​សញ្ញា​ថា នឹង​ឡើងថ្លៃ​ថែម​ទៀត​ផង​ដែរ ៕