ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ជាម្ចាស់​ម៉ូតូ​នេះ សូម​ទំនាក់​ទំនង​មក​ជាបន្ទាន់​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ឯកជន​ម្នាក់​ បាន​ប្រទះ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​មក​ប្លុង​ទុក​ចោល​ អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ មិនឃើញ​មក​យក​វិញ​ ក៏ទៅ​ប្តឹង​សមត្ថកិច្ច​មក​យក​ទៅ​រក្សា​ទុក​ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ​មករា នេះ ស្ថិតត្រង់ចំណុច​ផ្លូវ​៧១​ កែង​​មហាវិថី​ម៉ៅ​សេ​ទុង​ ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំកា​មន ​។

បើក​តាម​ការ​អះអាង​ពី​សន្តិសុខ​ម្នាក់​ យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​ដំបូង​គាត់​​ឃើញ​បុរស​ម្នាក់​ជាង​អាយុ​២០​ឆ្នាំ ពាក់​ម៉ាស​​និង​ពាក់មួក​សុ​វត្ថិភាព បាន​ជិះ​ម៉ូតូ​មក​ឈប់​នៅ​ចំណុច​ខាងលើ ​តាំងពី​ម៉ោង​១០​ និង​៣០​នាទី​យប់ថ្ងៃ​ទី​៩ ​មករា ម្ល៉េះ ដោយ​មាន​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ មិន​ចាំ​ម៉ាក​បាន​មក​ឌ​ប​បុរស​ខាងលើ ​ជិះ​ចេញ​ទៅ​បាត់​ទៅ​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដា​ឌ្រី​ម​ប្រើ​ប៉ិច ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ១C៣៤៦៤ និង​ទុក​សោ​ម៉ូតូ​នៅ​ជាប់​ម៉ូតូ​ថែម​ទៀត​ផង ។

លុះដល់​វេលា​កើតហេតុ​ខាងលើ​មិនឃើញ​មាន​អ្នក​ណា​មក​យក​ម៉ូតូ​ត្រលប់​ទៅ​វិញទៀត ទើប​គាត់​សម្រេចចិត្ត​ទូរស័ព្ទ​ហៅ​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១​អោយមក​យក​ម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក​រង​ចាំ​ម្ចាស់​មក​ទទួលយក​វិញ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​យក​ម៉ូតូ​ខាងលើ​ ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​១ រង់ចាំ​ម្ចាស់​មក​ទទួលយក​ត្រលប់​ទៅ​វិញ ។ ដូច្នេះ បើ​បងប្អូន​ណា​​បាន​បាត់​ម៉ូតូ​ សូម​យក​ឯកសារ​មក​បង្ហាញ ​និង​ទទួលយក​វិញ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​១ ។