ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ចាប់ខ្លួន​អ្នក​វិទ្យាសាស្ត្រ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ពី​បទ​ក្បត់ជាតិ

9 ខែ មុន

អ្នក​វិទ្យាសាស្ត្រ​ឈានមុខ​គេ​ម្នាក់​ដែល​បាន​ចូលរួម​ផលិត​មី​ស៊ី​ល​លឿន​ជាង​សំឡេង (Hypersonic) ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ទី ៦ សីហា សង្ស័យ​ពី​បទ​ក្បត់ជាតិ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុ​ស្ស៊ី​។ លោក​វេជ្ជបណ្ឌិត Alexander…

អ្នក​វិទ្យាសាស្ត្រ​ឈានមុខ​គេ​ម្នាក់​ដែល​បាន​ចូលរួម​ផលិត​មី​ស៊ី​ល​លឿន​ជាង​សំឡេង (Hypersonic) ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ ទី ៦ សីហា សង្ស័យ​ពី​បទ​ក្បត់ជាតិ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុ​ស្ស៊ី​។

Picture

លោក​វេជ្ជបណ្ឌិត Alexander Shiplyuk នាយក​វិទ្យាស្ថាន​ទ្រឹស្តី និង​យន្តការ​នៃ​សាខា​ស៊ី​បេ​រី​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​រុ​ស្ស៊ី គឺជា​អ្នក​វិទ្យាសាស្ត្រ​ទី ៣​របស់​រុ​ស្ស៊ី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​រដូវក្តៅ​នេះ ពី​បទ​សង្ស័យ​ក្បត់ជាតិ​។

លោក Vasily Fomin នាយក​ផ្នែក​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​ខាងលើ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី TASS ដូច្នេះ​ថា​លោក Alexander Shiplyuk ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ឃុំខ្លួន Lefortovo ស្ថិត​ក្នុង​ទីក្រុង​ម៉ូ​ស្កូ​។

Picture

ការ​ចាប់ខ្លួន​របស់​លោក​កើតឡើង បន្ទាប់​ពី​មានការ​ចាប់ខ្លួន​លោក Anatoly Maslov ប្រធាន​អ្នក​ស្រាវជ្រាវ កាលពី​ថ្ងៃ​ទី ២៧ ខែមិថុនា ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​ផ្ទេរ​ទិន្នន័យ​សម្ងាត់​របស់​រដ្ឋ​ទាក់ទង​នឹង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​។

សូម​បញ្ជាក់​ថា មហាអំណាច​អា​មេ​រិ​ក រុ​ស្ស៊ី និង​ចិន​កំពុង​ស​ង្ងំ​អភិវឌ្ឍន៍​អា​វុ​.​ធ​មាន​ល្បឿន​លឿន​ជាង​សំឡេង (HGV) ដែល​អ្នកជំនាញ​និយាយ​ថា គ្មាន​អា​វុ​.​ធ​ណា​អាច​ប្រឆាំង​នឹង​វា​បាន​នោះ​ទេ​។

Picture

រុ​ស្ស៊ី​ត្រូវ​គេ​គិត​ថា​មាន​អា​វុ​.​ធ​លឿន​ជាង​សំឡេង​នៅ​ក្នុង​ឃ្លាំង​អា​វុ​.​ធ​របស់​ខ្លួន ដែល​ប្រធានាធិបតី​រុ​ស្ស៊ី Vladimir Putin បាន​អះអាង​កាលពី​ឆ្នាំ ២០១៨ ថា​វា​មាន​គ្រោះថ្នាក់​ចំពោះ​ប្រព័ន្ធ​ការពារ​របស់​ប្រទេស​លោក​ខាងលិច​៕ (​យោង​តាម​ប្រភព​៖ CNN & TASS)

Picture
Picture
Picture