ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនជនដៃដល់៣នាក់ទៅឃុំខ្លួននៅពន្ធនាគារ ពាក់ព័ន្ធអំពើឃា.តកម្ម កាលពីជាង២ខែមុន

1 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ និង​បន្ត​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ក្រោយ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃា​.​ត​កម្ម បណ្តាល​អោយ​បុរស​ម្នាក់​ស្លា​.​ប់ កាលពី​ជាង​២​ខែ មុន​ស្ថិត​នៅ​ចំនុច​ភ្នុំ​ព្រិច ភូមិ​ស្រែ​រនាម…

ខេត្តក្រចេះ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ និង​បន្ត​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ក្រោយ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃា​.​ត​កម្ម បណ្តាល​អោយ​បុរស​ម្នាក់​ស្លា​.​ប់ កាលពី​ជាង​២​ខែ មុន​ស្ថិត​នៅ​ចំនុច​ភ្នុំ​ព្រិច ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ក​ស្នួល ខេត្តក្រចេះ ។

នគរបាល​ព្រហ្មទណ្ឌ​អោយ​ដឹង​ថា ក្រោយ​ករណី​ឃា​.​ត​កម្ម កាលពី​ថ្ងៃ​ទី​៤ មិថុនា ២០២២ កម្លាំង​នគរបាល​ជំនាញ​បាន​តាមដាន​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ខាងលើ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន ជនសង្ស័យ​ចំនួន​៣​នាក់ ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ ខែសីហា ២០២២ នេះ ។

នគរបាល​ព្រហ្មទណ្ឌ​ដដែល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ចំនួន​៣​នាក់ រួម​មាន ១.​ឈ្មោះ ស្រី ក​ទៀត ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ន​ន ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ ។ ២.​ឈ្មោះ ឡុ​ង ឧត្តម​(​ហៅ​ដំ​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។ ទី​៣.​ឈ្មោះ សំ រិ​ទ្ឋី (​ហៅ​ធី​ក្រញាញ់​) ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ពួក​គេ​ទាំង​៣​មាន ទីលំនៅ​ផ្សេង​គ្នា ក្នុង​ខេត្តក្រចេះ​។

តាម​របាយការណ៍​នគរបាល​បញ្ជាក់​ថា ជនសង្ស័យ​មាន​គ្នីគ្នា​ចំនួន​៥​នាក់ ដោយ​ជាក់​ពាក់ព័ន្ធ​ករណី​ឃា​.​ត​កម្ម កាលពី​ថ្ងៃ​ទី​៤ មិថុនា ២០២២ កន្លង​ទៅ ស្ថិត​នៅ​ចំនុច​ភ្នុំ​ព្រិច ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ក​ស្នួល ខេត្តក្រចេះ ។

ដោយ​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​ខឹង និង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ មួយ​គ្រឿង​មាន​គ្នា​៣​នាក់ វ៉ា​ពួក​គេ ហើយ​ពួក​គេ​បាន​ស្រែក​ឲ្យ​ជន​រង​គ្រោះ​ឈប់​ម៉ូតូ តែ​ជន​រង​គ្រោះ​មិន​ព្រម​ឈប់ ពួក​គេ​ទាំង​៥​នាក់​បាន​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លា​.​ប់ម្នាក់ និង​២​នាក់​ទៀត​បាន​រត់​រួច ។

ក្រោយ​កើត ហេតុ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​តាមដាន​ស្រាវជ្រាវ​ទើប និង​ចាប់ខ្លួន​បាន​ចំនួន​៣​នាក់ ដោយឡែក​បក្សពួក​២​នាក់​ទៀត កំពុង​រត់គេច​លាក់ខ្លួន ដែល​ត្រូវ​នគរបាល​កំពុង​បន្ត​ស្វែងរក​ចាប់ខ្លួន​។

ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ តាម​ចម្លើយ​សារភាព បាន​ឆ្លើយ​ថា កាលពី​យប់​ថ្ងៃ​ទី​៤ ខែមិថុនា កន្លង​ទៅ នៅ​ចំនុច​ភ្នំ​ព្រិច ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ ឈ្មោះ ឌា​ន ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ បណ្តាល​អោយ​ស្លាប់​ប្រាកដ​មែន ដោយ​ទំនាស់​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រួចរាល់​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ