ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ចំណុច ដើម្បី​ការពារខ្លួន​ពីជំងឺ​អុតស្វា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋ​មន្ត្រី​​ក្រ​​សួង​​​សុខា​ភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តី​ណែនាំ ក្រើនរំលឹក  ស្តីពី វិធាន​ការការពារ ការ​ចម្លងជំងឺ…

ភ្នំពេញ៖ រដ្ឋ​មន្ត្រី​​ក្រ​​សួង​​​សុខា​ភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តី​ណែនាំ ក្រើនរំលឹក  ស្តីពី វិធាន​ការការពារ ការ​ចម្លងជំងឺ អុតស្វា ( Monkeypox) នៅកម្ពុជា​។ ក្នុងនោះ លោករដ្ឋមន្ត្រី បានណែនាំ ៧ចំណុច ដើម្បី​ប្រជាពលរដ្ឋ ការពារខ្លួនពីជំងឺអុតស្វា។ ​

វិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វា សម្រាប់ប្រជាពលរដ្ឋទូទៅ​អនុវត្តរួមមាន៖

១- ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាត​ដោយសម្អាត​ជាមួយសាប៊ូ ឬដែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។

២-ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម ឬបុគ្គលដែលសង្ស័យ រួមទាំងការរួមភេទ រហូតដល់​ជំងឺបានជាសះស្បើយ។

៣-ជៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពូកខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវ​នូវសម្ភារៈប្រើប្រាស់របស់បុគ្គលនេះ ដោយឡែក។

៤- បុគ្គលសង្ស័យ ដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជា​ធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងកំឡុងពេល​ធ្វើការតាមដានសុខភាពរយៈពេល ២១ថ្ងៃបន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

៥- ត្រូវបរិភោគចំណីអាហារ ដែលឆ្អិនល្អ និងរក្សារនោម័យចំណីអាហារទាំងការចម្អិនអាហារឱ្យ​បានល្អ។

៦-ជៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជាជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។

៧- បុគ្គល ដែលមានចេញកន្ទលរហស់អមដោយគ្រុនក្តៅ និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យ ដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យ​នៅដាច់ ដោយឡែកភ្លាមៗ រហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរពិសោធន៍ផងដរ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ