ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្រើ​ល្បិចប្លន់​នារីអ្នកចម្រៀង​ម្នាក់​​ម៉ាអែម ! តែ​អស់​លក្ខណ៍​ដដែល

7 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​បក្សពួក​៤​នាក់ ត្រូវ​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​​ចាប់ខ្លួន ​ក្រោយ​ធ្វើ​ស​សកម្មភាព​យក​កាំបិត​ចុង​ស្រួចទៅ​ប្លន់​នារី​ម្នាក់ជា​អ្នកចំរៀង​តាម​ហាងដល់​ក្នុង​បន្ទប់​ផ្ទះ​ជួល ដោយ​​យក​បាន​គ្រឿងអលង្ការ​ និង​លុយ​មួយ​ចំនួន កាល​ពី​វេលា​ម៉ោង​០៣ ​និង​០៥​នាទី​​ទៀបភ្លឺ ថ្ងៃ​ទី​០៨ ​មក​រា ស្ថិតនៅ​​​បន្ទប់ផ្ទះ​ជួលក្នុង​​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់

ខេត្តកណ្ដាល ​៖ ជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោម​បក្សពួក​៤​នាក់ ត្រូវ​កម្លាំង​នគរបាល​ក្រុង​តា​ខ្មៅ​​ចាប់ខ្លួន ​ក្រោយ​ធ្វើ​ស​សកម្មភាព​យក​កាំបិត​ចុង​ស្រួចទៅ​ប្លន់​នារី​ម្នាក់ជា​អ្នកចំរៀង​តាម​ហាងដល់​ក្នុង​បន្ទប់​ផ្ទះ​ជួល ដោយ​​យក​បាន​គ្រឿងអលង្ការ​ និង​លុយ​មួយ​ចំនួន កាល​ពី​វេលា​ម៉ោង​០៣ ​និង​០៥​នាទី​​ទៀបភ្លឺ ថ្ងៃ​ទី​០៨ ​មក​រា ស្ថិតនៅ​​​បន្ទប់ផ្ទះ​ជួលក្នុង​​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​​តា​ខ្មៅ​។

​​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ ​មានឈ្មោះ​អាន លី​លី ហៅ​ទុ​យ ​អាយុ​១៩​ឆ្នាំ មានស្រុក​កំណើត​នៅភូមិ​សំពៅ​ពូន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល បច្ចុប្បន្ន​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ​ ។ រីឯ​បក្សពួក​៣​នាក់​​​បាន​គេចខ្លួន​តែ​នគរបាល​​បាន​ស្គាល់​អត្តសញ្ញាណហើយ ទី​១​-ឈ្មោះ​តូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ទី​២-​ឈ្មោះ​ជ្រូក ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​មិ​ពិតប្រាកដ​ និង​ម្នាក់​ទៀត មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ​។ ដោយ​នារី​​​រង​គ្រោះ​​ឈ្មោះ​យួ​ស ស្រី​នាង ​អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរក្រុង​តា​ខ្មៅ ស្នាក់​នៅ​ទីកន្លែង​កើតហេតុ​ខាងលើ ជា​អ្នកចម្រៀងនៅ​ហាង​គុយ​អេ​ង​ ​ត្រូវ​ជនសង្ស័យប្លន់​​យក​ខ្សែ.​ក, ខ្សែដៃ​, ចិញ្ចៀន​ប្លា​ទី​ន​, លុយ​ដុល្លារ​៤០​ដុល្លារ សរុប​ជា​ទឹកប្រាក់​ប្រមាណ​៨៨៣ដុល្លារ​ ។

ក្រោយ​ពេល​កើតហេតុ នៅ​រសៀល​ថ្ងៃ​ទី​០៨ មករា ដដែល ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្ដិ៍​រដ្ឋបាល​កំពង់​សំណាញ់​ដើម្បី​​ឱ្យ​នគរបាល​ជួយ​អន្តរាគមន៍ ​។​ ក្រោយ​ពី​សាកសួរ​ជន​រង​គ្រោះ ​នគរបាល​ប៉ុស្ដិ៍​និង​ជំនាញ​ព្រហ្ម​ណ៍​ទណ្ឌក្រុង បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​ស្រាវ​ជាវ ចាប់ខ្លួន​បាន​ម្នាក់ កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​​។

​ជនសង្ស័យ​ឈ្មោះអាន លី​លី បាន​សារភាព​ថា ខ្លួន​និង​បក្ស​ពួក​ ពិតជា​បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន ដោយ​មុន​ដំបូង​បក្សពួក​របស់​ខ្លួន​ឈ្មោះ​តូ បាន​ទៅ​ធ្វើជា​គោះ​ទ្វា​របន្ទប់​ផ្ទះ​ជួល​នារីរង​គ្រោះ​ដាស់ហើយ​និយាយ​ថា «​មិត្ត​ភក្តិ​របស់​​ខ្លួន​ជួល​បន្ទប់​ក្បែរ​នេះ​ តែ​ខ្ញុំ​វង្វេង​រក​មិនឃើញ ​ជួយ​ប្រាប់​ខ្ញុំ​ផង» ។​

ពេល​នោះ​ ជន​រង​គ្រោះ​បាន​បើកទ្វា​របន្ទប់​ ស្រាប់​ឈ្មោះ​តូ បាន​យក​កូនកាំបិត​ចុង​ស្រួច​ដង​ឈើ​ភ្ជង់​ជន​រង​គ្រោះ គំរាម​​ដោះយក​គ្រឿងអលង្ការ និង​លុយ​ប្រគល់​​​ខ្លួន ហើយ​ក៏​បាន​នាំ​គ្នាគេចខ្លួន​បាត់​អស់​ទៅ​។  ​